ពង្រឹងសមត្ថភាព មន្រ្តីថែរក្សាសម្បត្តិ បេតិកភណ្ឌ វប្បធម៌អរូបិយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ដើម្បីមានការយល់ដឹងកាន់តែច្បាស់លាស់អនុសញ្ញាស្តីពី បេតិកភណ្ឌអរូបិយ ទស្សនៈគន្លឹះ នៃបេតិកភណ្ឌអរូបិយ ការចុះបញ្ជី​សារ​​ពើភណ្ឌបេតិកភណ្ឌអរូបិយ ទស្សនៈវិស័យបែបបទ នៃការស្នើចុះបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបិយ ជាសម្បត្តិមនុស្សជាតិ ក្រសួងវប្បធ៌ម និងវិ​​​ចិត្រ​​​​​​សិល្បៈ បានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីរបស់ខ្លួន ស្តីពី ការរៀបចំឯកសារ ដាក់ស្នើចុះបញ្ជីបេតិកភណ្ឌវប្បធម៌ ​អរូបិយពី​អង្គការ​យូ​ណេ​​​ស្កូ ​​​ដែល​ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ។​​​

 
លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលនោះថា គោលបំណង នៃវគ្គបណ្តុះ​ បណ្តាលនេះ គឺដើម្បីរួមចំណែកក្នុងការគ្រប់គ្រង ថែរក្សា ការពារ អភិរក្ស និង លើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបិយ ដ៏សម្បូរបែបនៃ ព្រះរា ​ជាណាចក្រនៃវប្បធម៌ ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព និងដើម្បីឲ្យការរៀបចំឯកសារដាក់ស្នើសុំចុះបញ្ជីបេតិកភណ្ឌ វប្ប ធម៌ អរូបិយ៍​ នៃអង្គការយូណេស្កូ កាន់តែល្អប្រសើរ ។​
 
លោកបញ្ជាក់ថា អ្វីដែលសំខាន់នេះ គឺក្រសួងមានបំណងពង្រឹងសមត្ថភាពរបស់មន្រ្តីជំនាញឲ្យបានយល់ដឹងកាន់តែ ច្បាស់អំពីអនុ សញ្ញា ​ស្តីពីបេតិកភណ្ឌវប្បធម៌អរូបិយ ទស្សនៈគន្លឹះ នៃបេតិកភណ្ឌវប្បធម៌អរូបិយ ការចុះបញ្ជីសារពើ  ភណ្ឌវប្បធម៌អរូបិយ ការរៀបចំឯកសារ ដាក់ ​​ស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃអង្គការយូណេស្កូ និងកិច្ច សង្គ្រោះជាអន្តរជាតិ រួមទាំងទស្សនៈវិស័យ បែបបទ នៃការស្នើចុះ បញ្ជី ​បេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ  ។​
 
ជាមួយគ្នានេះ ដើម្បីឲ្យការស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបិយពីអង្គការយូណេស្កូ ឲ្យបានត្រឹមត្រូវ និង ច្បាស់លាស់ គឺទាមទារ ឲ្យមន្រ្តី ​ជំនាញ ដែលធ្វើកិច្ចការងារនេះមានចំណេះដឹងច្បាស់លាស់ ព្រះថាហើយកម្ពុជាយើង  នៅមានប្រាង្គ ប្រាសាទជាច្រើនទៀត ដែលត្រវការ​​ចុះបញ្ជីដោយគោរពទៅតាមគោលការណ៍ក្នុងការថែរក្សាឲ្យទៅជាបេតិកភណ្ឌមនុស្សធម៌របស់មនុស្សជាតិ និងពិភពលោក ។​
 
សូមបញ្ជក់ថា កន្លងមកកម្ពុជាមានសម្បត្តិវប្បធម៌អរូបីជាច្រើន ដែលត្រូវបានគេដាក់បញ្ជូលទៅក្នុងបញ្ជីសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក ​​នៃអង្គការយូណេស្កូ ដើម្បីឲ្យសម្បត្តិវប្បធម៌ទាំងនោះ ក្លាយទៅជាសម្បត្តិវប្បធម៌បេតិកភណ្ឌមនុស្សធម៌របស់មនុស្សជាតិ ចូលរួមថែក្សា និង​​​អភិរក្សឲ្យនៅស្ថិតស្ថេរចិរកាល ៕ ដោយ៖ សស្អាត​
 
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1568]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1341]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1659]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1698]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1592]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ថ្នាក់ដឹកនាំនិងគណបក្សកុំម្មុយនិស្ត‌ចិន បន្តគាំទ្រចំពោះគណបក្សរាជានិយម

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ចទី...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [893]


ក្មេងស្ទាវ​នៅប្រេស៊ីល​ដុតកំទេច​ឡានក្រុងចំ​នួន​ ៤គ្រឿង​

ប្រទេសប្រេស៊ីល៖ អាជ្ញាធរប្រចាំប្រទេសប្រេស៊ីលបានអោយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [429]


​ក្រសួង​ព័ត៌មាន​បណ្តុះបណ្តាល​មន្ត្រី​ក្រោម​ឱវា​ទពី​ការងារ​គ្រប់​គ្រង​ឯ​កសារ​

ភ្នំពេញៈ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន និងដោយបានការឧប...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [762]


​​​ក្រសួង​អប់រំ​ បើក​វគ្គ​បង្រៀន​លើមុខ​វិជ្ជា​បុរេ​សំណេរ​សម្រាប់​​មត្តេយ្យ​សិក្សា​រដ្ឋ​

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបំប៉ន ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [977]


ភ្លៀង​ធ្លាក់​ខ្លាំង​នៅប្រទេស​ប៊ុលលីវី​​ឆក់យក​​ជីវិត​មនុស្ស​ចំនួន​ ២៩នាក់​

ប្រទេសប៊ុលលីវី៖ យោងតាមអ្នកព្យាករណ៍ឧត្តុនិយមរបស់ប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [474]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 252 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 572 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230671​ នាក់