អគ្គីភ័យ​ក្នុង​មន្ទីរពេទ្យ​ប្រទេស​ជប៉ុន​សំលាប់​មនុស្ស​ ១០នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ប្រទេសជប៉ុន៖ មន្រ្តីប៉ូលីសបាននិយាយថា អ្នកជំងឺ ៨នាក់និងបុគ្គលិក ២នាក់ទៀតបានស្លាប់បន្ទាប់ពី​​មាន​អគ្គីភ័យឆាបឆេះក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងតំបន់ Fukuoka ភាគខាងត្បូងនៃប្រទេសជប៉ុន ។ លោកបាន​បន្ត​​ទៀតថា អគ្គីភ័យនេះបានចាប់ផ្តើមឆាបឆេះឡើង ពីជាន់ទី ១រហូតដល់ជាន់ទី ៤នៃមន្ទីរពេទ្យនោះ នៅ​វេលា​​ម៉ោង ​២នឹង២០នាទី ហើយក្រុមអ្នកពន្លត់អគ្គីភ័យបានបន្តទៀតថា ពួកយើងបានចំនាយពេលជាង ២ម៉ោង​​ដើម្បីពន្លត់អគ្គីភ័យនោះ។ អ្នករាយការណ៍បានអោយដឹងថា នៅពេលមានអគ្គីភ័យ​​បាន​ឆាបឆេះឡើង គឺ​មាន​​មនុស្សយ៉ាងហោចណាស់ ១៧នាក់ស្ថិតនៅក្នុងកន្លែងកើតហេតុនោះ រួមទាំងអ្នកជំងឺចាស់ៗផងដែរ ។​

មន្រ្តីប៉ូលីសបានបន្តថា ពួកយើងមិនទាន់បានដឹងពីមូលហេតុនៃការឆាបឆេះនោះឡើយ​​ក្រុមអ្នក​​​​​​សង្រ្គោះបន្ទាន់ បាននិយាយថា ពួកយើងបានព្យាយាមណាស់ដែរដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក​
ទាំងនោះ ក៏ប៉ុន្តែវាគឺជាស្ថានភាពមូយដ៏លំបាកសំរាប់ពួកយើងព្រោះភ្លើងកំពុងតែឆាបឆេះយ៉ាងខ្លាំង។​ 
ប៉ូលីស​បានបន្ថែមថា មនុស្សយ៉ាងហោចណាស់ ៥នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍នោះដែរ​​។​
ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1455]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1344]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1155]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1166]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1250]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

វិភាគព្រឹត្ដិការ​ណ៍ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [794]


សិស្ស៧នាក់បាន​ដួល​សន្លប់​ដោយ​មិន​ដឹង​មូល​ហេ​តុ​

ខេត្តកំពត ៖ សិស្សសាលា ៧នាក់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [386]


ក្រសួងយុត្តិធម៌ និងសង្គមកិច្ច ពិគ្រោះយោបល់ថ្នាក់ជាតិ ពីការស្មុំកូនក្នុងប្រទេស និងស្មុំកូនអន្តរប្រទេស

ភ្នំពេញ៖ ​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទាំង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [1498]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 600 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2158 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1232257​ នាក់