កម្ពុជាបង្កើតផែនទីដ៏ទំនើបសម្រាប់ តាមដាន​សណ្ឋានបាតសមុទ្រ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ក្រោមជំនួយរបស់ជប៉ុន តាមរយៈទីភ្នាក់អភិវឌ្ឍន៍ជប៉ុន ហៅកាត់ថា JICA កម្ពុជា​នឹងបង្កើតផែនទីអេឡិចត្រូនិច តាមបច្ចេកវិទ្យាដ៏ទំនើបបំពាក់ តាមនាវាចរណ៍ ដើម្បីត្រួត​ពិនិត្យសណ្ឋានបាតសមុទទ្រនិងជម្រៅទឹកសមុទ្រ​ក្នុងខេត្ត​ព្រះ​សី​ហនុ។ ការបង្កើតផែនទី​អេ​ឡិច​​ត្រូវនេះ ត្រូវចាប់ផ្តើមដំណើរការនៅខែមិថុនាឆ្នាំ២០១៣ ដោយចំណាយរយៈពេល២​ឆ្នាំ។

គម្រោងបង្កើតផែនទីដ៏ទំនើបសម្រាប់ត្រួតពិនិត្យសណ្ឋានបាតសមុទ្រ និងគំរូជម្រៅទឹក​តាមនា​វា​ចរណ៏កំពង់ផែ​ ក្រុង​ព្រះ​សី​ហនុ ត្រូវបានចុះហត្ថលេខានាថ្ងៃសុក្រខែមីនា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយ​លោក ត្រាំ អ៊ឺវតឹក រដ្ឋមន្ត្រី ក្រសួង​សាធារណការនិងដឹកជញ្ជូនកម្ពុជានិងលោក Izaki Hiroshi ប្រធានតំណាង​ការិយា​ល័យ JICA ប្រចាំព្រះរាជាណាចកកម្ពុជា ។

លោករដ្ឋមន្រ្តី ត្រាំ អ៊ឺវតឹក បានលើកឡើងថា រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA ប្រចាំ​កម្ពុជា បានជួយ​ឧត្ថម្ភគាំ​ទ្រវិស័យកំពង់ផែនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីទសវត្សរ៍​ឆ្នាំ​១៩៩០ ដើម្បីអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត​ផ្សេងៗ ព្រមទាំងការកសាងសមត្ថភាព និងធ្វើឲ្យ​ប្រសើរឡើងនូវការគ្រប់គ្រងសុវត្ថិភាពនាវាចរទៀតផង។

លោករដ្ឋមន្រ្តីបន្តថា ស្ថានភាពបាតសមុទ្រ វាអាចប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីធានា​នូវសុវត្ថិភាព នៃការធ្វើនាវាចរណ៍លើដែនសមុទ្រកម្ពុជាត្រូវតែធ្វើផែនទី ដើម្បីត្រួតពិនិត្យ​ជា​រៀង​រាល់ឆ្នាំ នូវជម្រៅទឹកបាតសមុទ្រ ដែលទាមទារឲ្យមានជម្រៅប្រហែលជា១២ម៉ែត្រ ទៅ ១៤ម៉ែត្រ។

លោករដ្ឋមន្រ្តីសង្ឃឹមថា ក្រុមការងារនឹងបង្កើតនូវកិច្ចប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បី បញ្ចប់នូវការពិភាក្សា​ទៅ​លើគម្រោងដែលភាគីទាំងពីរបានចុះហត្ថលេខារួមគ្នានៅពេលនេះ និងសូមអរគុណដល់ពួកគេសម្រាប់​ការងារដ៏លំ​បាក​ទាំង​នោះ។

ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា លោក Izaki Hiroshi បានបង្ហាញពីការ​ធា​នាសុវត្ថិភាព សន្តិសុខ និងការ​ការ​ពារបរិស្ថាន នាពេលកន្លងមកនៅមានកម្រិត​នៅ​ឡើយ។ ចំពោះគំរូសណ្ឋានបាតសមុទ្រ និងជម្រៅទឹក​សម្រាប់​ នា​វា​ចរណ៍ ដែលកំពុងប្រើប្រាស់នាពេល​បច្ចុប្បន្នគឺផ្អែកទៅតាមព័ត៌មាននាអំឡុងឆ្នាំ១៩៧០ ដែលវាអាចមានហានិភ័យខ្ពស់​បំផុត​សម្រាប់​​នាវាចរណ៍នាពេលបច្ចុប្បន្ន។

លោកតំណាងJICA បានមើលឃើញនូវបញ្ហាដែលងាយរងគ្រោះ ដល់នាវាដែលចូលចតក្នុង​ដែនសមុទ្រកម្ពុជា នាខេត្ត​ព្រះ​សីហនុ ។ ដូច្នេះហើយទើបJICA និងក្រសួងសាធារណការ  ដឹកជញ្ជូន បានឯកភាព​គ្នាបង្កើតឡើង​នូវផែនទីអេឡិច​ត្រូនិចមួយសម្រាប់នាវាចរណ៍ ដែលជា​ទិន្នន័យថ្មីមានលក្ខណៈទំនើបនិងសុក្រឹតភាព។

គួរបញ្ជាក់ថា កំពង់ផែក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រ ដែលមានជម្រៅទឹកជ្រៅក្នុងប្រ ទេសកម្ពុជា ហើយមាន​សមត្ថ​ភាព​ប្រតិបត្តិការជាបន្តបន្ទាប់ អាចបំពេញបានតាមសេចក្តីត្រូវ​ការរបស់នាវាចរ ​ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការ​សេដ្ឋកិច្ច សង្គម នៅកម្ពុជា៕

    

ស.ស្អាត

 

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

dfgh
ព័ត៌មានជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [421]

dfhh... អានបន្ត


sdfsdg
ព័ត៌មានជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [391]

sdgsg... អានបន្ត


rdghdh
ព័ត៌មានជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [494]

dfhdhf... អានបន្ត


fgnfgjfjg
ព័ត៌មានជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [325]

fgjf

... អានបន្ត


ក្រុមអង្គការសង្គមស៊ីវិលនាំគ្នាដង្ហែក្បួនក្នុងថ្ងៃទិវា​ពល​កម្ម​អន្តរ​ជាតិ ដើម្បី​នាំ​ញ្ញត្តិ​ចំនួន​១៣​ចំណុចដាក់ជូនរាជរដ្ឋាភិបាលដោះស្រាយ
ព័ត៌មានជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [569]

ភ្នំពេញ ៖ ថ្ងៃ១ឧសភាគឺជាទិវាពលកម្មអន្តរជាតិដែលប្រជាជននៅលើពិភពលោកបាននាំគ្នា​ប្រារពធ្វើ​ជា​រៀង​រាល់​ឆ្នាំ។ដោយឡែកនៅប្រទេសកម្ពុជាក៏បានប្រារពធ្វើដូចគ្នានេះដែរហើយឆ្នាំនេះ​មិនខុសពី​ឆ្នាំមុនៗ​ទេគឺប្រជា​ពល​រដ្ឋកម្មករកម្មការនីតំណាងសហភាពការងារ

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គិត​ត្រឹម​ថ្ងៃ​ទី​២១​តុលា ​គ.ជ.ប ​ចុះ​​ឈ្មោះ​ថ្មី​បាន​ជិត​២​សែន​នាក់​

ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [342]


​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [940]


នាយករដ្ឋមន្រ្តី ទីម័រខាងកើត នឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ ៖ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែ...អានបន្ត

ព័ត៌អន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [625]


បើក​​​ឡាន​ធ្លាក់​ជ្រោះនៅថៃ​ស្លាប់​មនុស្ស ​៣០នាក់​

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ការក្រឡាប់ឡានក្រុងដឹកបុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [388]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 145 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 60 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040755​ នាក់