ប្រទេសអ៊ីតាលី៖ យោងតាមមន្រ្តីប្រចាំប្រទេសអ៊ីតាលីបានមានប្រសាសន៍ថា មានមនុស្សចំនួន ៧នាក់បាន
ស្លាប់និងមនុស្ស ២នាក់ផ្សេងទៀតបានងគ្រោះយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរោងចក្រសំលៀកបំពាក់មួយកន្លែងនៅក្នុង
ទីក្រុង Prato ត្រួវបានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ គួរបញ្ជាក់ថា ជនរងគ្រោះទាំងអស់នោះគឺជាជនជាតិ
ចិនរីឯក្រុមហ៊ុននោះក៏ជាកម្មសិទ្ធិរបស់ប្រទេសចិនដែរ។ មន្រ្តីប៉ូលីសបានមានអោយដឹងថា នៅពេលមានអគ្គីភ័យ កើតឡើងគឺមានកម្មករចំនួន ១១នាក់កំពុងតែដេកលង់លក់ក្នុងរោងចក្រនោះ។
មន្រ្តីប៉ូលីសបាននិយាយបន្តទៀតថា រហូតមកដល់ពេលនេះពួកយើង គឺមិនទាន់បានដឹងអំពីមូលហេតុនៃអគ្គី
ភ័យនោះនៅឡើយទេ។ សាក្សីម្នាក់ឈ្មោះ Leonardo Tuci បាននិយាយប្រាប់ភ្នាក់ងារសារព័ត៌មានសាណាថា គាត់បានលឺសម្លេងស្រែកយ៉ាងខ្លាំងចេញពីកន្លែងកើតហេតុនោះ ខណះពេលដែលមានភ្លើងឆាបឆេះយ៉ាងឡើង។ លោក Roberto Pistonina បានមានប្រសាសន៍ថា កម្មកររាប់រយនាក់ដែលធ្វើការក្នុងរោចក្រនោះគឺប្រៀបដូចជា
ទាសករអញ្ចឹង។ ដោយ៖ តុលា