និស្សិត​ ៥០​នាក់​ត្រូវ​បាន​គេ​បាញ់​ស្លាប់​នៅ​ក្នុង​ប្រទេសនី​ស៊េ​រីយ៉ា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ប្រទេសនីស៊េរីយ៉ា៖ ប៉ូលីសនីស៊េរីយ៉ាបានអោយដឹងថា ពួកខ្មាន់កាំភ្លើងអ៊ីសស្លាមមួយក្រុមបានបាញ់ សំលាប់និស្សិត ៥០នាក់ ក្នុងអន្តេវាសិកដ្ឋានមួយកន្លែងក្នុងប្រទេសនីស៊េរីយ៉ា។ លោកបានបន្តទៀតថា ក្រុមនិស្សិតត្រូវគេបាញ់ខណះពេលពួកគេកំពុងតែដេកក្នុងអន្តេវាសិកដ្ឋានមួយកន្លែងក្នុងមហាវិទ្យាល័យ
កសិកម្មនៃរដ្ឋ Yobe។ពាក់កណ្តាលនៃរដ្ឋនោះគឺត្រូវបានគ្រប់គ្រងដោយពួក Boko Haram។ ពួក Boko haram មានបំណង ចង់ផ្តួលរលំរដ្ឋាភិបាលនីស៊េរីយ៉ាក្នុងគោលបំណងបង្កើតរដ្ឋអ៊ីសស្លាមមួយនៅទីនោះ។
ទោះបីជាមានទិន្នន័យនៃជនរងគ្រោះខុសគ្នាយ៉ាងណាក៏ដោយប៉ុន្តែអ្នកនយោបាយម្នាក់បានប្រាប់ភ្នាក់
ងារសារព័ត៌​​មាន BBC ថាមានប្រហែលនិស្សិត ៥០នាក់ត្រូវបានគេសំលាប់។ សាក្សីម្នាក់បានប្រាប់ អ្នក
សារព័ត៌មានថា ​​សាកសព ៤០នាក់នៃជនរងគ្រោះគឺនៅឯមន្ទីពេទ្យហើយភាគច្រើន នៃពួកគេគឺជានិស្សិត ប្រុសៗ។​ ​​

អ្នកចាត់ការទូទៅមហាវិទ្យាល័យProvost Molima Idi បាននិយាយនៅក្នុងសន្និសិទ្ធកាសែតថា សាកសពនៃ ​​ជនរងគ្រោះគឺមានប្រហែលជា ៥០នាក់ ហើយបានបន្ថែមថា កងកំលាំងសន្តិសុខ កំពុងតែស្វែងរកជនរង​​
គ្រោះបន្ថែមទៀត។ និស្សិតប្រហែលជា ១០០០នាក់បានគេចខ្លួនរួចពីកន្លែងកើតហេតុនោះ។ កងកំលាំង ​​នីស៊េរីយ៉ា បានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា សាកសព ៤២នាក់ត្រូវបានរកឃើញ។ កាលពីខែមិថុនា   
ពួក Boko Haram បានវាយប្រហារក្នុងសាលាមួយកន្លែងនៃជាយក្រុង Maiduguri ដោយបានសំលាប់កូនក្មេង  យ៉ាងហោចណាស់៩នាក់។ រីឯការវាយប្រហារមួយទៀតនៅក្នុងទីក្រុង Damaturu បានសំលាប់សិស្សសាលា ​​និងគ្រូបង្រៀន ១៣នាក់។ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [1009]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [919]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [774]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [777]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [867]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​គ្រាប់​បែក​នៅ​អាហ្កា​នីស្ថាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៥នាក់​​

ប្រទេសអាហ្កានីស្ថាន៖ កាលពីពេលថ្មីៗនេះ ការវាយប្រហារ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [400]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 387 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1191 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864868​ នាក់