ប្រទេសឥណ្ឌា៖ មន្រ្តីប៉ូលីសប្រចាំទីក្រុងម៉ុមបៃបានអោយដឹងថាប្រតិបត្តការជួយសង្រ្គោះអ្នករងគ្រោះក្នុងការ ដួលរលំអាគារ ៤ជាន់នេះត្រូវបានបញ្ចប់រួចរាល់ហើយកាលពីព្រឹកថ្ងៃអាទិត្យនេះ។ គាត់បាបន្តទៀតថា មនុស្ស ៦០នាក់បានស្លាប់និង ៣៣នាក់ទៀតត្រូវបានជួយសង្រ្គោះនៅក្នុងហេតុការណ៍នោះនៅក្បែរផ្លូវ Dockyard ភាគ ខាងកើតនៃទីក្រុងម៉ុមបៃ។ ប្រតិបត្តការជួយសង្រ្គោះនេះគឺបានចាប់ផ្តើមតាំងពីថ្ងៃសុក្រមកម្លេះ។ លោក Alok Awasthi ប្រធានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំទីក្រុងម៉ុមបៃបាននិយាយថា មនុស្សដែលជាប់ក្នុងអាគារ
ដួលរលំនេះត្រូវជួយសង្រ្គោះឡើងយ៉ាងប្រុងប្រយ័ត្នបំផុតក៏ប៉ុន្តែពួកយើងមិនទាន់បានដឹងពីហេតុនៃការដួល
រលំអាគារនេះនៅឡើយទេ។ ដោយ៖ តុលា