ប្រទេសចិន៖ អាជ្ញាធរចិនបានអោយដឹងថា មន្រ្តីប៉ូលីសចិនបានជួយសង្រ្គោះក្មេងកំព្រា ៩២នាក់ និងបាន ចាប់ជនសង្ស័យ៣០១នាក់ពីបទទាក់ទងនឹងការជួយដូរខុសច្បាប់លើកូនក្មេងនិងស្រ្តី។ ប៉ូលីសបានបន្តទៀតថា ស្រ្តី២នាក់ត្រូវបានជួយសង្រ្គោះអោយយមានសេរីភាពឡើងវិញបន្ទាប់ពីមានការអន្តរាគមន៍របស់ក្រុមប៉ូលីសមក។ ពួកជួញដូរមនុស្សទាំងអស់នោះបានយកកូនក្មេងពីខេត្ត Yunan និងខេត្ត Sichan រួចហើយក៏លក់ពួកគេ ទៅតំបន់ផ្សេងទៀត។ អ្នកផ្តល់ព័ត៌មានបានអោយដឹងថា ការជួញដូរកូនក្មេងបែបនេះបានក្លាយជាបញ្ហាដ៏សំខាន់ នៅក្នុងប្រទេសចិន ។
ប្រជាជនចិនជាច្រើនមានការមិនពេញចិត្តយ៉ាងខ្លាំងហើយបានរិះគន់ដល់គោលនយោបាយជួញដូរមនុស្ស
បែបនេះថាជារឿងព្រៃផ្សៃបំផុត។ គ្រួសារខ្លះបានទិញស្រ្តី និងកូនក្មេងពីពួកឈ្មួញទាំងនោះហើយយកពួកគេអោយធ្វើជាកម្មករដាច់ថ្លៃ អ្នកបំរើក្នុងផ្ទះ ឬក៏រៀបការជាមួយកូនប្រុសរបស់ពួកគេ។
ក្រសួងសន្តិសុខសាធារណះរបស់ចិនបានអោយដឹងថាកាលពីឆ្នាំមុនស្រ្តីនិងកូនក្មេងជាង ២៤០០០នាក់ ត្រូវបានជួយសង្រ្គោះ ហើយពួកគេបាននិយាយថាមនុស្សមួយចំនួននៃពួកគេត្រូវបានចាប់ជំរិតយកទៅលក់ឬក៏បង្ខំអោយធ្វើជាស្រីលក់ខ្លួន។ សព្វថ្ងៃនេះប្រទេសចិនបានបង្កើតចលនាតស៊ូប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សខុសច្បាប់ដើម្បីចុះបង្រ្កាបនិងដាក់ទោសដល់អ្នកជួញដូរមនុស្សខុសច្បាប់ទាំងអស់នោះ។ ដោយ៖ តុលា