ភ្នំពេញៈ ក្រោយពីរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុញ្ញាតិឲ្យ រថយន្តដឹកទំនិញស្រូវអង្ករឆ្លងកាត់ក្រុងភ្នំពេញ
តាមការស្នើរសុំរបស់ក្រុមហ៊ុនឯកជន ផ្នែកការងារដឹកជញ្ជូន រួចមក។ មកដល់ពេលនេះ សាលារាជធានីភ្នំពេ
ញបានរៀបចំនូវប័ណ្ណបើកបរពិសេសរួចរាល់ហើយ សម្រាប់រថយន្តដឹកទំនិញ ដែលត្រូវឆ្លងកាត់ផ្លូវលេខ៣៧
១ ក្រុងភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីសំណាក់លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញថ្លែង
ប្រាប់អ្នកសារព័ត៌មានយើងកាលពីថ្ងៃទី ១០ មីនា។ គួររម្លឹកថា នៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន
លើកទី១៧ ដែលបានប្រព្រឹត្តធ្វើឡើងនៅវិមានសន្តិភាព កាលពីថ្ងៃទី០៤ មីនា ប្រមុខរដ្ឋាភិបាលកម្ពុជាហ៊ុន
សែន បានប្រកាសសម្រេចអនុញ្ញាតិ តាមការស្នើរសុំរបស់ក្រុមហ៊ុនឯកជន ផ្នែកការងារដឹកជញ្ជូន និងហេ
ដ្ឋារចនាសម្ព័ន្ធ ដែលបានសំណូមពរឲ្យរដ្ឋាភិបាល អនុញ្ញាតឲ្យរថយន្តដឹក ទំនិញឆ្លងកាត់តាមផ្លូវលេខ ៣
៧១ ឆ្លងស្ពានព្រះមុនីវង្សទៅកំពង់ផែ ពីចន្លោះម៉ោង ១២ថ្ងៃត្រង់ដល់ម៉ោង ៤ រសៀល ដែលជាពេលវេលា
ចរាចរពុំសូវមមារញឹក ដើម្បីជួយសម្រួលដល់ការចំណាយពេលវេលារបស់អ្នកនាំចេញ។ សូមបញ្ជាក់ថា
ការនាំចេញទំនិញនៅក្នុងចន្លោះម៉ោងខាងលើនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ត្រូវចាត់ទុកជា
ករណីពិសេស ដើម្បីសម្រួលដល់វិស័យស្រូវអង្ករដែលជាគោលដៅរបស់កម្ពុជាក្នុងការនាំ ចេញអង្ករ ឲ្យ
បាន១លានតោន នៅឆ្នាំ២០១៥ ខាងមុខ។ ម្យ៉ាងវិញទៀតការដឹកទំនិញនេះ មិនមែនជាការដឹកទំនិញទូ
ទៅនោះទេ ប៉ុន្តែគឺផ្តោតសំខាន់ទៅលើតែទំនិញស្រូវអង្ករប៉ុណ្ណោះ៕ដោយៈសេរីមករា