មនុស្ស៤នាក់បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ខេត្តឧត្តរ​មាន​ជ័​យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ ដែលបានកើតឡើង កាលពីវេលា​ម៉ោង ៣​និង​​​៣០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣​ នៅ​លើ​កំណាត់​ផ្លូវជាតិលេខ៦៧ ទល់មុខ​ផ្លូវទឹក​ជុំ ស្ថិតនៅ​ភូមិ​​ទឹក​ជុំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ​មានជ័យ ដែលបង្កឡើង​ដោយ​រថយន្ត​ឡង់​គ្រី​ស័​រកាត់​ទ្រុងមួយ​​គ្រឿង បើក​បុក​សត្វ​គោ១ក្បាលងាប់ រួច​ជ្រុល​ចង្កូត​ទៅបុក​ព្រំប្រទល់​ភូមិ បន្ទាប់មក​ក៍​ទៅបុក​តូប​ប្រជាពលរ​ដ្ឋ​​នៅលើ​ចិញ្ចើមថ្នល់​ចំនួន២ទៀត បណ្ដាល​ឲ្យ​អ្នកជិះ​នៅក្នុង​រថយន្តចំនួន៤នាក់ រងរបួស​ធ្ងន់​ផង​ដែរ។​
 
បើតាម​ប្រភព​ព័ត៌មានពីសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា៖ អ្នកបើកបរ​ឈ្មោះ នួន សំអាង ភេទ ប្រុស អាយុ២៩ឆ្នាំ រស់​​នៅ​​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង (រងរបួស​ធ្ងន់) រីឯ​អ្នក​រួម ០៣ នាក់​ទៀត ១-ឈ្មោះ មួង វ​ត្តី ប្រុស អាយុ​ ៣២ ឆ្នាំ មុខរបរ ជា​នគរបាល​អន្តោប្រវេសន៍ ( រងរបួស​ធ្ងន់ ) ២-ឈ្មោះ រុំ ភេទ ប្រុស អាយុ ១៩ ឆ្នាំ រស់នៅ​ភូមិ/ឃុំ​​ជាមួយ​គ្នា មុខរបរ កម្មករ(រងរបួស​ធ្ងន់ ) ៣-ឈ្មោះ វ៉េ​ត ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅ​ភូមិ/ឃុំ​ជាមួយគ្នា ​មុខរបរ កម្មករ(រងរបួស​ធ្ងន់ )។
 
បច្ចុប្បន្ន​ក្រោយ​ពី​បានកើត​ហេតុការណ៍រួចមក ជនរងគ្រោះ​ទាំង៤នាក់​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​​​ទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ស្រុក និង​ធ្វើ​ការដក​ហួត​វត្ថុតាង​រថយន្ត ដើម្បី​រៀបចំ​សំណុំ​រឿង​ចាត់ការ​តាម​នីតិវិធី៕ ​​​ដោយ៖ អភិរក្ស​​
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [608]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [766]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [649]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [554]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [535]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទេសចរអន្តរជាតិ​ជិត៦ សែននាក់​មកទស្សានាកម្ពុជា​តាមច្រកអន្តរជាតិ​ប៉ោយប៉ែត ​

ភ្នំពេញ៖ ភ្ញៀវ​ទេសចរ​​អន្តរ​ជាតិ​ ​ចូល​​មកទស្សនា​ក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [292]


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បំភ្លឺ ពាក់ព័ន្ធរឿង ក្រុមហ៊ុន BHP Billiton

ភ្នំពេញ: ​អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័សរ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [329]


មានការដោះដូរមេប៉េអឹម រាជធានីភ្នំ​ពេញ​ក្រោយ​ការ​បោះ​ឆ្នោត

ភ្នំពេញ៖​​ ការបោះឆ្នោតទើប​តែ​រំលងបានបី​ថ្ងៃ<...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [292]


​​ក្រសួង​​យុត្តិធម៌​៖​ ​បង្កើត​​ម​ណ្ឌល​​សេវា​​កម្ម​​យុ​ត្តិធម៌​​ឲ្យ​​បាន​​ទូ​ទាំង​​ប្រទេស​​

ភ្នំពេញ៖ ក្រសួងយុត្តិធម៌គ្រោងពង្រីកមណ្ឌលសេវាកម្មយុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [377]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 42 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 570 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1056 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 756754​ នាក់