ព្រះមហាក្សត្រ អបអរ​សាទរ​ពិធី​បើក​សម័យ​ប្រជុំ​ដំបូង​ នៃ​រដ្ឋ​ស​កា​ នីតិ​កាល​ទី​៥​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ភ្នំពេញ៖ តាមព្រះសុន្ទកថាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស​ត្រនៃ​ព្រះ​​​រាជា​ណា​ចក្រកម្ពុជា បានអបអរសាទរពិធីបើកសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី៥នេះ ដោយ​មានវត្ត​មាន​​​​​តំណាង​រាស្រ្តអញ្ជើញចូលរួម ដែលប្រជាពលរដ្ឋកម្ពុជាទូទាំង​ព្រះរាជា​ណា​ច​ក្រ​កម្ពុជា លោក​បាន​បោះ​ឆ្នោតជ្រើសតាំងកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣​កន្លង​ទៅ​នេះ​ព្រះអង្គក៏បាននាំមកនូវព្រះរាជ​បណ្តាំ​ផ្ញើសួរសុខទុក្ខ អំពី​សម្តេចព្រះមហា​ក្សត្រី ព្រះ​វរាជ​មាតា​ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុតមកជូន​សម្តេចអគ្គមហាធម្មពោធិសាល សម្តេចអគ្គមហា​ព​ញាចក្រី សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំង​សមាជិក​សមាជិកា នៃ​រដ្ឋ​សភា និងមន្ត្រីរាជការ បុគ្គ​លិក​ទាំងអស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ព្រះអង្គក៏សូមអបអរសាទរជាថ្មីម្តងទៀតចំពោះ សម្តេច ឯកឧត្តម លោកជំទាវ ដែលត្រូវ​បាន​ប្រជា​រាស្ត្រ​ជា​អធិបតីទូទាំងព្រះរាជាណាចក្រកម្ពុជា លោកបាន​ជ្រើសតាំងជាតំណាង​នៅ​ក្នុង​ស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបន្ត​និរន្តរ​ភាពនយោបាយ និងសង្គម ដើ​ម្បី​កសាង និងការពារប្រទេសជាតិឲ្យមានសេចក្តី​សុខ​ក្សេម​ក្សាន្ត និងមាន​ការ​រីកចម្រើន​ថ្តុំ​ថ្កើង រុងរឿងតទៅមុខទៀត។ព្រះសន្ទរកថាបន្តថា រយៈពេល​កន្លងមក​ស្ថាប័នរដ្ឋយើងទាំង​អស់​ធានារ៉ាប់រងភារកិច្ចដ៏ធំធេង បាន​កសាង​សមិទ្ធ​ផលដ៏ច្រើនមហិមារួចមកហើយលើគ្រប់វិស័យ។ ​ស្នាដៃខាងលើ​នេះឆ្លុះបញ្ចាំងឲ្យឃើញ​តាម​រយៈជីវភាពដ៏សុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍន៍តាំង​ពីទីក្រុងរហួត​ដល់ជន​បទ ជាហេតុ​​នាំឲ្យ​កិត្យានុភាពរបស់កម្ពុជាយើងកាន់តែឡើងខ្ពស់ពីមួយថ្ងៃ ទៅមួយថ្ងៃនៅលើឆាក​អន្តរ​ជាតិ។

ព្រះអង្គមានបន្ទូលបញ្ជាក់ថា សម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥នាពេលនេះ ជាឱកាសថ្មី​នៃ​ប្រវត្តិសាស្ត្រ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិយើង ដែលជាតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជារាស្ត្រទូទាំងប្រទេស និងប្រឹង​ប្រែងឲ្យ​អស់ពីកំលាំងកាយចិត្ត ប្រមូលផ្តុំការខិតខំ ដើម្បីបម្រើជាតិ ដោយតម្កល់ផល​ប្រ​យោ​ជ​ន៍​ជាតិ​ជាធំ ជាងផល​ប្រយោជន៍ដ៏ទៃ។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាផ្លូវ​សម្រាប់​​រាជរដ្ឋា​ភិ​បាលអនុវត្ត ដើម្បីកសាង ការពារជាតិ និងលើកតម្កើងប្រជាជាតិ​ខ្មែរយើង​រស់​នៅ​ក្នុងសេចក្តីសុខ សន្តិ​ភាព ស្ថិរភាព ក្នុងបរិបទធានា​សេរី​ភាព និងគោរពសិទ្ធិ​មនុស្ស​ក្នុង​បូរណភាពដែនដី នៃព្រះរាជាណាចក្រ​​កម្ពុ​ជាយើង។ ដើម្បីសម្រេចភារកិច្ច​ដ៏​ឧត្តុង្គ​ឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងមហាសាមគ្គី​ជាតិខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃ​ការ​អនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែល​យើងបានអនុវត្ត​តាំងពី​ឆ្នាំ​១៩​៩៣​​មក ជាពិសេស​ត្រូវ​​កសាងឲ្យមានយុត្តិធម៌សង្គម ឲ្យកាន់តែមានកម្រិត​ខ្ពស់ជា​លំដាប់។​ កំណែ​ទម្រង់ស្តីពីអភិបាលកិច្ចល្អ ដែល​ក្នុងនោះមានកំណែទម្រង់ច្បាប់ និងប្រព័ន្ធ​យុត្តិ​ធម៌​​នៅ​តែបន្តទៅទៀតឲ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត។ ម្យ៉ាងទៀតយើងក៏ត្រូវប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថ​ភាពក្នុងការធ្វើសមាហរណកម្មនៅក្នុងតំបន់ និងក្នុងពិភព​លោក ដើម្បីទាញ​យក​ផល​ប្រយោជន៍​ផ្សេងៗ​​ពីសក្តានុពលអន្តរជាតិ។ព្រះអង្គសង្ឃឹមថា រដ្ឋសភានីតិកាលទី៥ និងមានដំណើរការល្អ បំពេញភារកិច្ចរបស់​ខ្លួនបាន​ទទួល​ជោគជ័យដ៏ធំធេងសម្រាប់​ជាឧត្តមប្រយោជន៍​ជូន​ជាតិ មាតុភូមិ និងប្រជារាស្ត្រ​កម្ពុជាយើង៕  

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [802]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [827]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [863]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [759]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រាសាទដែលស្រស់ស្អាតទាំង១០នៅលើលោក

យោងតាម​ការ​ចុះ​ផ្សាយ ​របស់​គេហទំព័រ​ The Richest P...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [382]


​គ.ជ.ប​គ្រោង​នឹង​បើក​កិច្ច​ប្រជុំបូក​សរុប​ការងារ​លទ្ធផល​បោះឆ្នោត​អាណត្តិទី​៥​នៅ​ចុង​ខែវិ​ច្ឆិកា​

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [397]


អង្គការសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាល តម្លើងថ្លៃពន្ធខ្ពស់លើផលិតផលថ្នាំជក់

ភ្នំពេញ៖អង្គការ​សង្គម​ស៊ីវិលបានជំរុញឱ្យរាជរដ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [459]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 404 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2000 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964900​ នាក់