ភ្នំពេញ ៖ ពិព័រណ៍ចង្កៀងគោមខ្នាតធំ នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងចិន ដែលធ្វើឡើងរយៈ ពេល១ខែ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការហើយ នៅព្រលប់ថ្ងៃទី១៩ ខែកញ្ញា។ មហាព្រឹត្តិការណ៍ មានការចូលរួមជាអធិបតីរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធិសភា,សម្តេចព្រះរាម នរោ ត្តម បុប្ផាទេវី សមាជិកព្រឹទ្ធសភា, លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលីប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យក សិកម្មនិងជនបទ, លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី Sheng Wei Weiតំណាង នៃស្ថានទូតចិនប្រចាំកម្ពុជា, និងឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរជាច្រើនរូបទៀត ។
ពិព័រណ៍ចង្កៀងគោមនៅកម្ពុជា ក្នុងឆ្នាំ២០១៣ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ខ្មែរ ហ្វឺស អ៊ិនវេសមេន ហូលឌីង គ្រុប(((9(((((( (ខ្មែរហូលឌីង) ដោយមានកិច្ចសហការគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជានិង ដៃគូជំនួយជាច្រើនទៀត។លោកឧកញ៉ា ឆាវ អ៊ីនទ័រ ប្រធានក្រុមហ៊ុន ខ្មែរហូលឌីង គ្រុបក្នុងពិធីបើពិព័រណ៍
ចង្កៀងគោមមិត្តភាពកម្ពុជា-ចិន ២០១៣ កាលពីព្រលប់ថ្ងៃទី១៩ខែកញ្ញាមានប្រសាសន៍ថាព្រឹត្តិការណ៍វប្ប
ធម៌ ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្តកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងចូលរួមសម្រេចបំណងប្រាថ្នាដ៏ប្រពៃ របស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ(កម្ពុជា-ចិន) ក្នុងការរឹតចំណងមិត្តភាពជាប្រពៃណីក៏ដូចជាចូលរួមអបអរ សាទរ ខួបលើកទី៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ជាពិសេស ចូលរួមអបអរ ឆ្នាំមិត្ត ភាព កម្ពុជា-ចិន នៅឆ្នាំ២០១៣នេះ។ លោកឧកញ៉ា បញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺមិនត្រឹមតែជាខ្លឹមសារដ៏សំ ខាន់ មួយនៃឆ្នាំមិត្តភាពកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយក្នុងការពង្រឹងនូវទំនាក់ទំនង មិត្តភាព, ការផ្លាស់ប្តូរវប្បធម៌-ប្រពៃណី ហើយក៏ជាការបង្ហាញនូវវិបុលភាព និងភាពរុងរឿងនៃ វប្បធម៌ កម្ពុជា។ លោកឧកញ៉ា ឆាវ អ៊ីនទ័រ សង្កត់ធ្ងន់ថា «ទិវាចង្កៀងគោមមិត្តភាពកម្ពុជា-ចិនលើកនេះ គឺចង់បង្ហាញ ជូនប្រជាពលរដ្ឋកម្ពុជាទាំងមូល និងភ្ញៀវទេសចរអន្តរជាតិ ឲ្យបានជ្រាបនូវសមិទ្ធផលថ្មីៗដែលរាជរដ្ឋាភិបាល កម្ពុជា ទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, បង្ហាញអំពីមុខមាត់ថ្មីនៃកម្ពុជាដែលមានលក្ខណៈសុខដុម, បើកចំហ និងសុភមង្គល ក្នុងន័យជំរុញនូវទឹកចិត្តដ៏កក់ក្តៅរបស់ប្រជាជនក្នុងការស្នេហាកម្ពុជា, វិនិយោគកម្ពុជានិង ស្ថាបនាកម្ពុជា ជាពិសេសលើកតម្កើងជាលំដាប់នូវមោទនភាពជាតិខ្មែរ ។
ការរៀបចំពិព័រណ៍ចង្កៀងគោម ត្រូវបានចំណាយថវិកាអស់ចំនួន៨សែនដុល្លារអាមេរិក ក្នុងការតម្លើងចង្កៀង គោមដែលប្រើនូវអំពូលជាង១សែន ដើម្បីផ្គុំក្លាយជាក្រុមចង្កៀងជាង៤០ដែលមានរូបរាងពិសេសៗដោយមាន ក្បាច់រចនាលម្អដោយភ្លើងបំភ្លឺដ៏ស្រស់ស្អាត និងមានការសន្សំសំចៃថាមពល។ ចង្កៀងគោមទាំងនោះមាន កម្ពស់ទាបបំផុត១.៥០ម៉ែត្រ មានកម្ពស់ខ្ពស់បំផុតមានជាង២០ម៉ែត្រ ដែលនឹងបង្កើតបានជាពិភពដ៏ភ្លឺស្រស់ស្អាត មួយឆ្លុះបញ្ចាំងអំពីបច្ចុប្បន្នភាពដែលមានការអភិវឌ្ឍឆាប់រហ័ស និងវិបុលភាពនៃ ព្រះរាជាណាចក្រកម្ពុជា ។ លោកឧកញ៉ា ឆាវ អ៊ីនទ័រ ជឿជាក់ថា ទិវាលើកនេះ នឹងក្លាយជាចំណីអាហារវប្បធម៌ដ៏សម្បូរបែបសម្រាប់ប្រជា ជនកម្ពុជា និងភ្ញៀវទេសចរ ក្នុងឱកាសនៃពិធីបុណ្យសែននំលោកខែ ហើយក៏ជាច្រកទ្វារនៃការផ្សព្វផ្សាយនូវ សមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ក៏ដូចជាពិធីចែករំលែកនូវសមិទ្ធផលទាំងនេះផងដែរ។លោក ផាន គួអ៊ុន ប្រធានរៀបចំទិវាចង្កៀងគោមខ្នាតធំកម្ពុជា-ចិន បានឲ្យដឹងថា ការរៀបចំ និងការតាក់តែងចង្កៀងគោម នេះ គឺក្រុមវិចិត្រសិល្បៈផ្នែកភ្លើងពណ៌នៃប្រទេសចិន បានចំណាយរយៈពេល៣ខែ ដើម្បីរួមបញ្ចូលគ្នារវាងវប្ប ធម៌ដើមរបស់ចិន ជាមួយនឹងវប្បធម៌ដើមរបស់កម្ពុជា ដោយតាក់តែងចង្កៀងគោមចំនួន៤១តំបន់។ លោបញ្ជាក់ ថា «ពួកយើងបានជួលជើងយន្តហោះពីក្រុងជឺកុងក្នុងខេត្តស៊ីឈួនប្រទេសចិន ដើម្បីដឹកនាំអ្នកជំនាញ រៀបចំ ចង្កៀងគោមជាង១០០នាក់ មកកាន់ទីក្រុងភ្នំពេញ។ រូបរាងចង្កៀងគោមទាំងនេះ បានធ្វើឡើងអំពីអំបោះសូត្រ ប៉កសេឡែន ចាន ស្លាបព្រា ចានទាប ដបអំបែង តូចៗ ដបស្រាបៀរ ជាដើម ដែលមានរូបរាងចង្កៀងគោមទាំងជាពិធីភ្លើងពណ៌ដ៏អស្ចារ្យ។ចង្កៀងគោមខ្នាតធំដែលបាននឹងកំពុងដាក់តាំងបង្ហាញនេះ មានដាក់បញ្ចូនូវជំនឿ សាសនា(សាសនាព្រះពុទ្ធ)វប្បធម៌ប្រពៃណីរវាងកម្ពុជា-ចិន និងអត្តសញ្ញាណសម្គាល់នៃប្រទេសទាំងពីរ ដូជា ខាងប្រទេសកម្ពុជា ឃើញមានផ្ទាំងរូបភាពប្រាសាទអង្គរវត្ត ប្រាសាទព្រះបរមរាជវាំង វិមានឯករាជ្យ ប្រាសាទ ព្រះវិហារ រូបព្រះព្រហ្ម កូរសមុទ្រទឹកដោះ និងរូបភាពសម្គាល់វប្បធម៌ខ្មែរផ្សេងៗទៀត។ ចំណែកខាងវប្បធម៌ ចិនវិញ ឃើញមានរូបភាពតំណាងឲ្យអរិយធម៌ និងវប្បធម៌ចិនដូចជា៖ រាជវាំងចិន រូបភាពសៀកនៃសិល្បៈចិន រូបម៉ុងសាយ ជាដើមសម្រាប់អ្នកដែលចង់ចូលទៅទស្សនាព្រឹត្តិការណ៍ពិព័រណ៍ចង្កៀងគោមនៅកោះពេជ្រនោះ គឺត្រូវទិញសំបុត្រចូលទស្សនា ដោយសំបុត្រត្រូវបែងចែកជាពីរប្រភេទ និងពីរតម្លៃ។ ពោលគឺ សម្រាប់សំបុត្រ នៅពេលថ្ងៃ តម្លៃ៥ដុល្លារអាម៉េរិក និងសំបុត្រ សម្រាប់ទស្សនានៅពេលយប់ មានតម្លៃ១៥ដុល្លារអាម៉េរិកយោង តាមសេចក្តីព័ត៌មានរបស់ក្រុមហ៊ុន ខ្មែរហូលឌីង គ្រុប បានឲ្យដឹងដែរថា ក្នុងអំឡុងពេលតាំពិព័រណ៍រយៈពេល ១ខែ រំពឹងថា គ្រប់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ដែលពាក់ព័ន្ធនឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចពី៥០ លានទៅ១០០ដុល្លារអាមេរិក ព្រមទាំងទទួលបាននូវកំណើនទេសចរ និងការអភិវឌ្ឍដោយផ្ទាល់ដល់ក្រុមហ៊ុន និងសហគ្រាស ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នោះ ក៏រំពឹងថា នឹងមានអ្នក ចូលទស្សនាពី១ម៉ឺនទៅ២ម៉ឺននាក់ ក្នុងមួយថ្ងៃ ហើយអាចព្យាការណ៍បានថា ក្នុងចំណោមអ្នកទាំងនោះនឹងត្រូវ ចំណាយប្រាក់១០០ដុល្លារអាមេរិក ក្នុងអំឡុងពេលតាំងពិព័រណ៍រយៈពេល១ខែនោះ ៕ ដោយ : រតនា