កម្លាំងនគរបាលរាជធានី​បានធ្វើការរារាំងក្រុមហ្វូងបាតុករ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីបានដាក់កម្លាំងរឹតបណ្តឹង​សន្តិ​សុខ ​នៅតាមបណ្តោយផ្លូវ​ជាតិ​សំខាន់ៗមួយ​ចំនួន ក្នុងរាជធានីភ្នំពេញ ខណៈ ដែលគណបក្សប្រឆាំង​បាន​ប្រកាស​ចាប់​ផ្តើម​ធ្វើ​មហា​បាតុ​កម្មអហិង្សាដ៏ធំ មួយ ​នៅ​ទីលានប្រជាធិបតេយ្យ កាលពីព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣​នេះ។ ​ព្រះសង្ឈ​និងមនុស្សមិន​​​​​​​​តិច​ជាង​៥ម៉ឺននាក់ទេ ដែលជាក្រុមអ្នកគាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ (CNRP) ដែលបាន​​​មកពីកន្លែងផ្សេងគ្នា នៅ ទីក្រុងភ្នំពេញបានមកឈរ និង​អង្គុយស្រែក​ទាម​ទាររកយុត្តិធម៌ នៅម្តុំបរិវេណ​​សួនសេរីភាព ចាប់តាំង​ពីម៉ោង​៧ព្រឹក រហូត​ដល់វេនល្ងាច ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដើម្បីធ្វើការទាមទារឲ្យមានការ​បង្កើតគណកម្មា​ធិការ​ចំរុះ​មួយ សម្រាប់​​ស៊ើប​អង្កេត​​អំពី​​លទ្ធផលបោះឆ្នោតឡើងវិញ ខណៈដែលថ្នាក់ដឹកនាំបក្ស​សង្គ្រោះជាតិ ដែលមាន លោក​​សម រង្ស៊ី​ និង លោក គឹម សុខា បានចាត់ទុកការបោះ​ឆ្នោត​ជ្រើសរើសតំណាង​រាស្រ្ត អណត្តិទី៥ នាពេល​កន្លងមកនេះ បានប្រព្រឹត្តទៅដោយមិន​មាន​ភាពរលូនគ្មានយុត្តិធម៌ ​និងគ្មានតម្លា​ភាព។

   មនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលកំពុងឈរយ៉ាង ប្រជ្រៀត​នៅខាង​មុខ​សួន​ប្រជាធិបតេយ្យ​ លោកតែម សុខា អាយុ៣១ឆ្នាំ បានឲ្យដឹងថា លោកគឺជាមនុស្ស​ម្នាក់ដែលកំពុង​ចូល​រួមនៅក្នុង​មហា​​បាតុកម្មអហឹង្សាដ៏ធំមួយ ដែលជាការដឹកនាំរបស់​គណ​បក្សសង្រ្គោះជាតិ ដែលមាន​លោកសម រង្ស៊ី និង លោក កឹម សុខាជាដើម។ លោក​បញ្ជាក់​ថា៖ «​យើង​ចង់​កែ​ប្រែអ្វី​ដែលជាទំលាប់​ចាស់ពីមុនមក ដែលបាន​បង្កើត​ឡើងដោយ​រដ្ឋា​ភិបាល​​ចាស់កន្លង​មកនេះដែរ ព្រោះយើង យល់ថា វាមិនត្រូវនិងឆន្ទៈដែល​ប្រជាជន​ចង់​បាន​ឡើយ»។ លោកបន្តថា មហាបាតុកម្មនេះ វាមិនមែនបង្កឲ្យមានភាពចលាចលកើតឡើង​នៅ​ក្នុង​ប្រទេស​ទេ ប៉ុន្តែរដ្ឋាភិបាលគួរតែគោរពនូវការសម្រេចចិត្តរបស់រាស្រ្តជាធំ។

    ស្ថានភាពនៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ នៅតែរក្សា​បាននូវ​ភាព​ស្ងប់ស្ងាត់ ក្រោយពេលដែលកង​កម្លាំង​រក្សាសន្តិសុខជាច្រើនរយនាក់ បានដាក់ប៉ារាស់បិទផ្លូវជាតិ​សំខាន់ៗមួយចំនួននៅទីក្រុងភ្នំពេញ ដែល​ជា​ហេតុបង្កឲ្យមានការភ័យខ្លាច និងកកស្ទះចរាចរណ៍ផងដែរ។

     អ្នកស្រី យ៉ា ដា អាយុ៣៨ឆ្នាំ​ ជាប្រជាពលរដ្ឋរស់​នៅ​សង្កាត់បឹងកេងកង៣​ បានឲ្យដឹង​ថា មានការបិទផ្លូវជាតិ​ជាច្រើន​កន្លែង​ផង​ដែរ ដូចជានៅម្តុំវិមានឯករាជ្យ និងម្តុំផ្លូវប៊ូឌីញ តាម​ផ្លូវ​មាត់ទន្លេ និងផ្លូវ​សំខាន់​ៗមួយចំនួន​ទៀត​ផងដែរ។ អ្នកស្រីបន្តថា កាលពីវេលាម៉ោង​ប្រមាណ១២និង២០នាទីថ្ងៃត្រង់ ក្រុមបាតុករជាច្រើននាក់ បាននាំគ្នា​ធ្វើ​សកម្ម​ភាពទំលុះ​បារ៉ាស់ ដែលយាមកាមដោយកម្លាំងនគរបាលចំរុះ ​​ដែល​បាន​ដាក់​នៅខាង​មុខ​វត្តឧណ្ណាឡោម ដើម្បីនាំគ្នា​ដើរ​ហែ​រក្បួន​ឆ្ពោះមកកាន់​ព្រះបរមរាជវំាង។ លោកស្រីបញ្ជាក់ថា៖ « ខណៈ​នោះ មាន​ការ​ប៉ះទង្គិចមួយបានកើតឡើង រវាងក្រុមបាតុករ និងកម្លាំងរក្សា​សន្តិសុខ ​បណ្តាល​ឲ្យ​មាន​អ្នករបួសផងដែរ»។

   គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសថា ខ្លួននឹងបន្តធ្វើ​មហា​បាតុកម្ម​អហឹង្សា នៅខាង​មុខ​ទីលានប្រជាធិបតេយ្យក្នុង​រយៈ​ពេល​៣​ថ្ងៃ​ជាប់​ៗគ្នា ប៉ុន្តែគេនៅ​មិន​ទាន់​អាច​ដឹង​ថា តើគណបក្សមួយនេះ អាចនិងសម្រេចទៅតាមផែនការរបស់ខ្លួន ​ដែល​បានគ្រោង​ទុក​ ​រឺយ៉ាង​ណានៅ​ឡើយ​​​​​​ទេ។ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [802]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [827]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [863]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [759]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឡាន ២​​​​​​គ្រឿង​បុកគ្នា​នៅប្រទេស​វែល​ឆក់យក​ជីវិត​ស្រ្តី​ពោះធំម្នាក់​

ប្រទេសវែល៖ កាលពីថ្ងៃម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍រវា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [404]


អង្ករក្រអូបកម្ពុជា​ឈ្នះលេខ១​ម្តងទៀត​ហើយក្នុង​ការប្រកួត​រសជាតិអង្ករ​ទូទាំងពិភព​លោក ​

ភ្នំពេញ៖ ​អង្ករក្រអូបរបស់កម្ពុជា ​បានឈ្នះលេខ១​ទៀត...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [447]


EDC ប្រកាសផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅតំបន់​មួយចំនួន ​នៅភ្នំពេញ ​ខេត្តកណ្តាល ​និងកំពង់ស្ពឺ​

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានប្រកាសពីការផ្អាក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [380]


បុរសម្នាក់​​ត្រួវ​បាន​គេបាញ់​របួស​ជើង​ទាំងសង​ខាង​

អៀកឡង់ខាងជើង៖ កាលពីថ្ងៃច័ន្ទម្សិលមិញ នៅវេលាម៉ោង ២២...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [337]


អង្គការពីរ​បាន​ចេញ​​របាយ​​ការ​ណ៍​​រួ​ម​​គ្នា​​ពាក់​​ពន្ធ័​​និង​​ដំណើរ​​ការ​​បោះ​​ឆ្នោ​ត​​

រាជធានីភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជា បានសហ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [371]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 362 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2186 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965086​ នាក់