វេទិការស្តីពី ធុរកិច្ច ​និង​សិទ្ធិ​មនុស្ស សម្រាប់​អ្នក​សារ​ព័ត៌​មាន
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ ៖ វេទិការស្តីពី ធុរកិច្ច និងសិទ្ធិមនុស្ស សម្រាប់អ្នកសារព័ត៌មានបានចាប់ផ្តើមបើកហើយ​នៅព្រឹក​​​ថ្ងៃ​ទី២៧​ខែសីហាឆ្នាំ ២០១៣នៅសណ្ឋាគា ហីម៉ាវ៉ារី ។ វេទិការនេះ រៀបចំឡើងដោយការិយា​​ល័យឧត្ត​​​ម​ស្នងការ​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្រោមកិច្ចសហប្រតិបការពីមជ្ឈ​មណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ធ​ផ្ស​ព្វ​ផ្សាយ​ដើម្បី​​ឯករាជ្យ។

លោកប៉ា ង៉ួនទៀងនាយកមជ្ឈ​មណ្ឌលកម្ពុជាដើម្បីប្រព័ន្ធ​ផ្ស​ព្វ​ផ្សាយ​ដើម្បីឯករាជ្យ(CCIM) បាន​មាន​​​ប្រសាសន៍​​​​​ថា​​ ​​វេទិការនេះ ធ្វើឡើងក្នុងគោលបំណងឱ្យអ្នកសារព័ត៌មាន និងអ្នកធុរកិច្ច និងអ្ន​ក​​ពាក់ព័ន្ធ​បាន​យល់ដឹងពីគោលការណ៍ណែនាំ របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស និងធុរកិច្ច និងក្របខណ្ឌ​«ការពារ​​​​ គោរព និងដោះស្រាយ» របស់អង្គការសហប្រជាតិ  និងជាពិសេស យល់ដឹ​​ងពី​ការ​​ទទួល​​​​ខុសត្រូវ​របស់​សារជីវកម្មក្នុងការគោរពសិទ្ធិមនុស្ស។

លោកបន្តថា អ្នកសារព័ត៌មានជាអ្នកដើរតួនាទីយ៉ាងសំខាន់​​ក្នុងការសរសេរអត្ថបទរ​បស់ខ្លួន​​អោយ​​អ្នក​អាន អ្នក​ទស្សនា និងអ្នកស្តាប់បានយល់ដឹងពីសិទ្ធិមនុស្ស។

លោកស្រី Wan Hea Lee តំណាងប្រចាំកម្ពុជានៃឧត្តមស្នងការអង្គសហប្រជាជាតិបាន​មាន​​ប្រសាស​ន៍ថា អាជីវកម្មជាប្រភពនៃករឆ្នៃប្រឌិត ហើយធុរកិច្ចគឺជាអ្នកឈានមុខគេក្នុងការគោរព​​សិទ្ធិមនុ​ស្ស​នៅកម្ពុជា។

សូមបញ្ជាក់ វេទិការស្តីពី ធុរកិច្ច និងសិទ្ធិមនុស្ស សម្រាប់អ្នកសារព័ត៌មាន​ធ្វើឡើងរយៈ​ពេល​​មួយព្រឹកនឹង​បញ្ចប់​​​​​នៅ​ម៉ោង១២ថ្ងៃត្រង់ ដោយមានការចូលរួមពី តំណាងអង្គការសហប្រជាតិ  CCIM តំណាង​ក្រុម​ហ៊ុន ម៉ុងប្ញទ្ធីគ្រុប  អង្គការ អភិវឌ្ឍន៍ និងភាពជាដៃរគូក្នុងសកម្មភាព ព្រមទាំង​អ្នកសារព័ត៌មា​ន​​ជាតិ និងអន្តរជាតិប្រមាណ៥០នាក់ផងដែរ៕​​​​

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [788]

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។... អានបន្ត


​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1538]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [797]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [726]

ភ្នំពេញ៖ លោក ផាន់​ សិទ្ធី នាយកសាលាកម្ពុជា-​អូស្រ្តាលី ដែលជាសាលាឈាន​មុខ​គេ​មួយលើផ្នែក​បណ្តុះ​បណ្តាល ​និងអប់រំធនធានមនុស្សបានលើក​ឡើងថា​ សាលារបស់លោក​នឹងពង្រឹង​គុណភាព​នៃការអប់រំ​ដល់សិស្សា​នុសិស្ស​ឲ្យមានសមត្ថភាពកាន់​តែខ្លាំងក្លាជាងមុន​... អានបន្ត


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [563]

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើន​ការជ្រើសរើស​​គ្រូពេទ្យ​ព្យាបាលដោយ​ចលនា​ឲ្យបម្រើការក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ដើម្បីចូលរួមលើកកម្ពស់​សុខភាព តាមរយៈ​ការព្យាបាលដោយ​ចលនាដែលប្រកដ​ទៅដោយប្រសិទ្ធ​ភាពខ្ពស់។ ​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រទេស​ចិន​បញ្ជូន​នាវា ​៩គ្រឿង​ដើម្បី​ស្វែង​រក​យន្ត​ហោះ​ MH 370​​

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានចាប់ផ្តើមធ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [268]


អង្គការ២នៅកម្ពុជានាំគ្នាផ្សព្វផ្សាយ របាយការណ៍ស្តីពីការទទួលបានប័ណ្ណ កម្មសិទ្ធិដីធ្លី

អង្គការក្រៅរដ្ឋាភិបាលចំនួន០២ បាននាំគ្នាធ្វើក...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


អគ្គីភ័យ​នៅទីក្រុង​ Shenzhen ​សំលាប់​មនុស្ស​ ១៦​នាក់និង​រងរបួស​ ៣នាក់​

ប្រទេសចិន៖ មន្រ្តីប៉ូលីសបានអោយដឹងថា មានមនុស្សយ៉ាងហ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [300]


ជប៉ុនផ្តល់រថយន្តឆ្លុះចល័ត​មាន​តម្លៃ​ជាង​៥​ម៉ឺន​ដុល្លា​រ​ដល់​មន្ទីរ​ពេទ្យ​ព្រះ​កេ​តុ​មា​លា​

​ភ្នំពេញ ​៖ រថយន្ត​ឆ្លុះ​ចល័ត​​មួយគ្រឿងដែលមា...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [309]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 29 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2062 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753322​ នាក់