គ្រូភាសាបារាំង៨២រូប មកពី​៦​ប្រទេស​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​វិធី​សាស្ត្រ​បង្រៀន​ នៅ​កម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ គ្រូបង្រៀនភាសាបារាំង ចំនួន៨២នាក់ មកពីបណ្តាប្រទេសចំនួន៦នៅតំបន់អាស៊ី បាន និងកំពុងចាប់​
ផ្តើមធ្វើ​ការបណ្តុះបណ្តាលវិធីសាស្រ្តបង្រៀននៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា
ឆ្នាំ២០១៣ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។

កម្មវិធីបណ្តុះបណ្តាលវិធីសាស្រ្តបង្រៀននៅកម្ពុជាជាលើកទី៣នេះ ត្រូវបានរៀបចំឡើង ដោយ​ទីភ្នាក់​ងារឧត្តម​
សិក្សាប្រើប្រាស់ភាសាបារាំង(AUF) ។ ក្រោមប្រធានបទ សាកលវិទ្យាល័យវស្សានរដូវ ដោយផ្តោតសំខាន់​ទៅ​
លើបច្ចេកវិទ្យាព័ត៌មាន និងការធ្វើទំនាក់ទំនង សម្រាប់ការបង្រៀន ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (TICE) 

ប្រធានផ្នែករដ្ឋបាល នៃការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ទីភ្នាក់ងារឧត្តម សិក្សាប្រើប្រាស់ភាសាបារាំង
លោក Bernard Vanthomme មានប្រសាសន៍ថា គ្រូបង្រៀនភាសាបារាំងចំនួន៨២នាក់ មកពីប្រទេសកម្ពុជា,
ឡាវ,ថៃ, វៀតណាម,ចិន និងម៉ាឡេស៊ី នឹងទទួលបានការបណ្តុះបណ្តាល ពីសាស្ត្រាចារ្យឯកទេសជំនាញ
ដើម្បីជំរុញឲ្យការបង្រៀនរបស់ពួកគេ នៅសាកលវិទ្យាល័យ និងវិទ្យាល័យ កាន់តែមានលក្ខណៈល្អប្រសើរ
និងមាន គុណ​ភាពខ្ពស់។

លោក Bernard Vanthomme បញ្ជាក់ថា ក្រៅពីវិធីសាស្ត្រ នៃការបង្រៀនពួកគេ ក៏នឹងទទួលបាន​ និងផ្លាស់​នូវបទ​
ពិសោធន៍ចំណោះដឹង សម្រាប់គ្នាទៅវិញទៅមក ។ ក្រៅពីការបង្ហាញការទាញ យកមេរៀន​ចំណេះដឹង​តាម​
រយៈ​ប្រព័ន្ធព័ត៌មានវិទ្យា គ្រួបង្រៀនភាសាបារាំងទាំងអស់ ក៏នឹងពិភាក្សាក្នុងការជំរុញ បង្កើតឲ្យមានគេហទំព័រ
សម្រាប់អ្នកមានបំណងរៀន និងបង្រៀនភាសាបារាំងផងដែរ។

អ្នកទទួលខុសត្រូវ ខាងផ្នែកភាសាបារាំង ប្រចាំការិយាល័យអាស៊ីប៉ាស៊ីហ្វិក នៃ ទីភ្នាក់ងារឧត្តមសិក្សា ប្រើ​
ប្រាស់​ភាសាបារាំង លោកស្រី Nguen Van Dung បានបញ្ជាក់ថា កម្មវិធីសិក្សាសំខាន់ៗ ចំនួន៨ នឹងត្រូវបានយក
មកបង្រៀន រួមជាមួយនឹងការពិភាក្សាតុមូល ស្តីអំពីការយល់ឃើញរបស់គ្រូបង្រៀន អំពីភាសាបារាំង។ តាម​
រយៈការបណ្តុះបណ្តាលនេះអ្នកស្រីរំពឹងថា កម្មវិធីនេះនឹង​ផ្តល់ដល់គ្រូបង្រៀនទាំងអស់​នូវជំនាញបន្ថែមប្រកប​
ដោយគុណភាពខ្ពស់ និងវិជ្ជាជីវៈគរុកោសល្យកម្រិតស្តង់ដា៕

ដោយៈ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1064]

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។... អានបន្ត


​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [2274]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [997]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [894]

ភ្នំពេញ៖ លោក ផាន់​ សិទ្ធី នាយកសាលាកម្ពុជា-​អូស្រ្តាលី ដែលជាសាលាឈាន​មុខ​គេ​មួយលើផ្នែក​បណ្តុះ​បណ្តាល ​និងអប់រំធនធានមនុស្សបានលើក​ឡើងថា​ សាលារបស់លោក​នឹងពង្រឹង​គុណភាព​នៃការអប់រំ​ដល់សិស្សា​នុសិស្ស​ឲ្យមានសមត្ថភាពកាន់​តែខ្លាំងក្លាជាងមុន​... អានបន្ត


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [749]

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើន​ការជ្រើសរើស​​គ្រូពេទ្យ​ព្យាបាលដោយ​ចលនា​ឲ្យបម្រើការក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ដើម្បីចូលរួមលើកកម្ពស់​សុខភាព តាមរយៈ​ការព្យាបាលដោយ​ចលនាដែលប្រកដ​ទៅដោយប្រសិទ្ធ​ភាពខ្ពស់។ ​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខេត្តកែបរៀប​ចំសន្តិសុខ​សណ្តាប់ធ្នាប់​សម្រាប់ពិធី​បុណ្យសមុទ្រ​លើកទី២​

ខេត្តកែប៖ អនុគណៈកម្មការសន្តិសុខ នៃស្នងការដ្ឋាននគរប...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [381]


ពហុកីឡដ្ឋានតេជោមរកតគ្រោងបើក ការដ្ឋានសាងសង់នៅមុនថ្ងៃបុណ្យ ចូលឆ្នាំខ្មែរ

ពហុ​កីឡដ្ឋានតេជោមរកត​គ្រោងនឹងបើកការដ្ឋានសាងស...អានបន្ត

កីឡាបាល់ទាត់ជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [799]


លោក កឹម ​សុខា ​ជួបពិភាក្សា​ជាមួយ​មន្រ្ដីIRI ​អំពីផែន​ការលើក​កម្ពស់លទ្ធិ​ប្រជាធិប​តេយ្យនៅកម្ពុជា​

ភ្នំពេញ៖ អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ក...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [415]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 63 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1260 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040527​ នាក់