កំពង់ចាម៖ នៅថ្ងៃទី១៨ខែកក្កដា នេះ សម្តេច ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច
បានបន្តដំណើរយាងឃោសនាស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅស្រុកចំការលើ និងស្រុកសំខាន់ៗមួយចំនួន
ទៀតក្នុងខេត្តកំពង់ចាម ។
ស្របពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ជិតចូលមកដល់បណ្ដាគណបក្សមួយ ចំនួនបាននិងកំពុងតែ
ធ្វើការឃោសនារកសំឡេងឆ្នោត ប៉ុន្ដែប្រធានគណបក្សដែលមានសកម្មភាពខ្លាំងជាងគេគឺប្រធានគណបក្ស
ហ្វ៊ុនស៊ិនប៉ិច ។ អមដោយមន្ដ្រីក្រុមការងារចុះពង្រឹងតាម ភូមិ ឃុំ និងស្រុកបានដឹកនាំក្បួនឃោសនារកសំឡេង
ឆ្នោតដែលមានសមាជិកសមាជិកាចូលដង្ហែក្បួនប្រមាណជាជិត១ពាន់នាក់នៅផ្សារថ្ន់បែក ផ្សារបុសខ្នុរ និង
ទីប្រជុំជនមួយចំនួនទៀត។
ពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតរបស់គណៈពង្រឹងស្រុកនេះគឺជាការដង្ហែក្បួនមួយបើទោះជាមិនសូវ
ជាធំដុំប៉ុន្មាន តែព្រះអង្គបានប្តូរយុទ្ធសាស្រ្តពីដង្ហែរតាមឡានមកយាងជួបដោយផ្ទាល់ជាមួយអាជីវករ អ្នកលក់
ដូរតូចធំតាមទីប្រជុំជន និងផ្សាសំខាន់ៗ។ កន្លងមកក្រុមការងារបានដង្ហែក្បួនចុះតាមមូលដ្ឋានដែរ ប៉ុន្ដែទ្រង់
ទ្រាយតូចនិងមានការចុះសំណេះសំណាលនិងចុះបង្រៀនឱ្យគូសសន្លឹកឆ្នោតនិង ធ្វើការណែនាំឱ្យបងប្អូនប្
រជាពលរដ្ឋត្រៀមឯកសារឱ្យបានត្រឹមត្រូវ ដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាគាំទ្រគណបក្សរាជា
និយមហ៊្វុនស៊ិនប៉ិចដែលមានលេខរៀងទី២ ។
ក្នុងចំណោមគណបក្ស នយោបាយចំនួន៨ ដែលនឹងត្រូវប្រកួតប្រជែងគ្នា ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាង
រាស្ត្រអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ គេបានសង្កេតឃើញថា មានតែហ្វ៊ុនស៊ិនប៉ិចមួយទេដែល
មានប្រធានគណបក្ស ជាសមាជិករាជវង្សានុវង្សខ្មែរ ។ ពោលគឺ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី
ជាព្រះរាជបុត្រីពៅរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច នរោត្តម អរុណរស្មី ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ(ដែលព្រះអង្គក៍ជា
ព្រះបិតាស្ថាបនិក នៃសម័យសង្គមរាស្ត្រនិយម និងគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ) ។
ជួបជាមួយសមាជិកសមាជិការ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានសន្យាជាមួយម្ចាស់ឆ្នោតថា
នៅពេលគណបក្ស ហ្វ៊ុនស៊ិនប៉ិច ឈ្នះឆ្នោតខែកក្កដា ដែលព្រះអង្គបានធ្វើជានាយករដ្ឋមន្ត្រីស្ត្រីទី១ នៅកម្ពុជា
នោះ ព្រះអង្គនឹងដឹកនាំប្រទេស តាមមាគ៌ា សីហនុនិយម ក្នុងការបង្រួបបង្រួម ផ្សះផ្សារជាតិ និងការអភិវឌ្ឍន៍
ជាតិ ដោយយកសម័យសង្គមរាស្ត្រនិយមជាគំរូ ព្រោះកាលនោះសូម្បីតែ មន្ត្រីរាជការ ប៉ូលីស ទាហាន គ្រូ
បង្រៀន កម្មករ កម្មការិនី មានប្រាក់ខែគ្រប់គ្រាន់អាចរស់នៅដោយសេចក្តីថ្លៃថ្នូរនិងប្រជាពលរដ្ឋមានជីវភាព
ធូរធា ពុំមានការខ្វះខាតអ្វីទេ ។
ព្រះរាជបុត្រី បានមានព្រះសវនីយ៍ទៀតថា ព្រះអង្គសង្ឃឹមថា បងប្អូនស្ត្រីខ្មែរភាគច្រើន នឹងនាំគ្នាបោះឆ្នោត
គាំទ្រស្ត្រី ដូចគ្នាជាមិនខានមានតែស្ត្រីទេ ដែលដឹងពីសុខទុក្ខស្ត្រី ស្គាល់ពីការលំបាក របស់ស្ត្រីដូចគ្នា ។
បើអាណិត បើជួយលើកទឹកចិត្ត បើស្រឡាញ់ និងបើគាំទ្រស្ត្រីខ្មែរ(ឲ្យក្លាយជានាយករដ្ឋមន្ត្រី ជាប្រវត្តិសាស្ត្រ
លើកដំបូងនៅកម្ពុជា ដើម្បីឲ្យព្រះអង្គមានឱកាស បានចូលរួមបម្រើប្រទេសជាតិ និងប្រជារាស្រ្ត ប្រជាពលរដ្ឋ
ប្រជាជនទៅតាមឱវាទ ព្រះរាជបណ្តាំ របស់ព្រះបិតា សម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើងនោះ) សូម
មេត្តាជួយបោះឆ្នោតជូន គណបក្សហ្វ៊ុនស៊ិនប៉ិច» នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ដែលមាន
លេខរៀងទី២ និងមានរូប វិមានឯករាជ្យ ជាសម្គាល់នៅក្នុងសន្លឹកឆ្នោត ៕
ដោយៈ ស-ស្អាត