គរុនិស្សិតជំនាន់ទី១៨នៃវិទ្យាស្ថានជាតិ​អប់រំ​បង្ហាញ​ពីគំនិត​ថ្មីៗ​សំរាប់​ការ​បង្រៀន​ និងរៀនឲ្យទទួលជោគជ័យ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ គរុនិស្សិតជំនាន់ទី១៨គ្រប់ជំនាញនៃវិទ្យាស្ថានជាតិអប់រំបានបង្ហាញពីរបបគំឃើញ ថ្មីៗ តាមរយៈ​ការតាំង​ពិព័រណ៍បង្ហាញពីឧបករណ៍កសិកម្ម រូបភាពវិទ្យាសាស្រ្ត និងគំនិតថ្មីជាច្រើន​​ដែល​បំ​​រើ​​ឱ្យការ​បង្រៀន​​​​​របស់​​​​លោកគ្រូ អ្នកគ្រូ និង​សិស្ស​និស្សិតគ្រប់កំរិតសិក្សា​​ឱ្យ​​ទទួល​​បាន​ជោគ​ជ័យ​។

ក្នុងពិធីតាំងពិព័រណ៍វិទ្យាសាស្រ្តនៅវិទ្យាស្ថានជាតិអប់រំ​នាព្រឹកថ្ងៃទី៨កក្កដាឆ្នាំ២០១៣ លោក​​ទឹម វនគរុនិស្សិត​ជំនាន់ទី១៨ ឯកទេសភាសាអង់គ្លេស នៃ​វិ​ទ្យា​​​ស្ថានជាតិអប់រំ​​បាន​ប្រាប់​ឱ្យដឹងថា  ការ​​តាំង​ពិ​​ព័រណ៍វិទ្យាសាស្រ្ត​នេះ មានគោលបំណង​​ចង់ឱ្យ​គរុនិ​​ស្សិតធ្វើការរួមគ្នា​​ដើម្បីបង្កើត​​ជា​សម្ភារៈ​​​ឧបទេសបំរើឱ្យការរៀនសូត្រ និងការ​បង្រៀន​​នៅតាម​ម​ហាវិ​ទ្យា​ល័យ  វិទ្យាល័យ និងបឋមសិក្សា  ​បង្កើតឱ្យមានគំនិតច្នៃប្រឌិតរកនូវអ្វីៗដែលថ្មី បង្កើតវិ​​ធីសា​​ស្រ្ត​​ប​ង្រៀនបែបថ្មីៗ  បង្កើតឱ្យ​​​មានការ​​ប្រគួត​​ប្រជែង ផ្សារភ្ជាប់ទ្រឹស្ត្រី និងការអនុវត្តជាក់ស្តែង និង​បណ្តុះ​​ស្មារតីអ្នកពាក់ព័ន្ធចូលរួម​​យ៉ាង​​សក​​ម្ម​​ក្នុងការងារអប់រំ។ លោក ទឹម វនបន្តថា ការតាំងពិព័រណ៍នេះ មានដាក់តាំងបង្ហាញ Poster និង បដា​​ដែលមាន​​សរសេរ​​ជា​​រូបបន្ត ទ្រឹស្តី វិធីសាស្រ្តបង្រៀនដែលអាចនាំ​ឱ្យសិស្សងាយយល់ ងាយចាំ​។​
ក្នុងនោះ​​គរុ​​និស្ស​ត​​ផ្នែក​ជីវវិទ្យា បង្ហាញពីការពិសោធន៍សត្វ រុក្ខជាតិ  ផ្នែកគណិតវិទ្យា បង្ហាញ​​ពីការ​ទាយ​​ជោ​​គវាស​នា​តាម​បែប​​​គណិតវិទ្យា ផ្នែកព័ត៌មានវិទ្យា បង្ហាញពីការដំឡើងក​​ម្មវិធីកុំព្យូទ័រ កម្មវិ​ធីបញ្ចូលសំឡេង  ផ្នែក​សេដ្ឋ​កិច្ច បង្ហាញពីផលិតផលក្នុងស្រុក មានការហ្វេ ស្កត្នោត  ស្រាទំ​​ពាំង​​​បាយ​ជូខេត្ត​ពោធិ​​សាត់​ និង​​ផ្នែក​អក្សសាស្រ្តខ្មែរមានដាក់តាំងបង្ហាញពីវចនានុក្រម កាតែង​កំណាព្យជាដើម”​។
លោក រៀន ចំរ៉ុង ជាគរុនិស្សិតម្នាក់ទៀតបានរៀបរាប់ថា ការតាំងពិព័រណ៍វិទ្យាសាស្រ្តនេះ មិន​​ត្រឹមតែផ្តល់ឱកាសដល់គរុនិស្សិតគ្រប់ជំនាញបញ្ចេញនូវទេពកោសល្យ និងគំនិតថ្មីដែល​កើត​​ឡើង​​ពី​ការស្រាវជ្រាវប៉ុណ្ណោះទេ​ វាក៏បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតដល់ប្រជាពលរដ្ឋទូទៅ ក្នុង​​កា​រ​​មកកទទួលយចំណេះដឹងពីការតាំងពិព័រណ៍នេះដែរ តាមរយៈអាន នឹងទស្សនា ការសាកសួរ​​សា​ស្រ្តា​​​ចារ្យ និងគរុនិស្សិតគ្រប់ជំនាញ និងមានការសំដែងរឿងខ្លីអប់រំលើកស្ទួយវប្បធម៏ខ្មែរផងដែរ ។
សួមបញ្ជាក់ថា ការតាំងពិព័រណ៍នវិទ្យាសាស្រ្តនេះ ធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៦ ដល់​​ទី​៨​កក្ក​​ដា​​​​ឆ្នាំ២០១២៣រៀប​​ចំ​ឡើង​​​​ដោយ​​វិ​​ទ្យាស្ថាន​​ជាតិ​​អប់រំ នៃក្រសួងអប់រំយុវជន និងកីឡា​​ដោយ​​​មាន​​កា​រ​​ចូ​ល​​រួមពីសិស្សនិស្សិត លោកគ្រួអ្នកគ្រួមកពីស្ថាប័នរដ្ឋ ឯកជន  និងប្រជាពលរ​​ដ្ឋ​​ប្រមា​​​ណ​​២០០០​នាក់៕

 

 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [912]

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។... អានបន្ត


​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1819]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [870]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [786]

ភ្នំពេញ៖ លោក ផាន់​ សិទ្ធី នាយកសាលាកម្ពុជា-​អូស្រ្តាលី ដែលជាសាលាឈាន​មុខ​គេ​មួយលើផ្នែក​បណ្តុះ​បណ្តាល ​និងអប់រំធនធានមនុស្សបានលើក​ឡើងថា​ សាលារបស់លោក​នឹងពង្រឹង​គុណភាព​នៃការអប់រំ​ដល់សិស្សា​នុសិស្ស​ឲ្យមានសមត្ថភាពកាន់​តែខ្លាំងក្លាជាងមុន​... អានបន្ត


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [632]

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើន​ការជ្រើសរើស​​គ្រូពេទ្យ​ព្យាបាលដោយ​ចលនា​ឲ្យបម្រើការក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ដើម្បីចូលរួមលើកកម្ពស់​សុខភាព តាមរយៈ​ការព្យាបាលដោយ​ចលនាដែលប្រកដ​ទៅដោយប្រសិទ្ធ​ភាពខ្ពស់។ ​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបករណីទំនិញរំលោភកម្មសិទ្ឋបញ្ញាផលិតផលជប៉ុន

ភ្នំពេញ៖ ប៉ូលិសនាយកដ្ធានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [404]


​អ៊ឹង កន្ថាផាវី៖​ មានស្ត្រី ​ចំនួន៥៧% ​កំ​ពុងតែ​បម្រើ​ការងារ​ក្នុង ​វិស័យកសិកម្ម​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាមួយស្តីពី «ការវាយតម្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [411]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


ACU និងក្រសួងអប់រំរួមគ្នា ទប់ស្កាត់អំពើពុករលួយពេលប្រលងបាក់ឌុបf

ភ្នំពេញៈ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​អ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [321]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 78 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 644 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1640 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863655​ នាក់