គ.ជ.ប បើកវគ្គបណ្តុះបណ្តាល អំពីការបោះឆ្នោត
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​បើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល ​៣​ថ្ងៃគឺចាប់​នៅ​ថ្ងៃទី​៨-៩-១០ខែកក្កដា ឆ្នាំ​២០១៣ ​ដល់​ប្រធាននិង​សមាជិក បណ្តុះបណ្តាល​គ្រូបង្ហាត់ គ​ធ​/​ខ​ប តំណាង​គណបក្សនយោបាយ និង ​អ្នកសង្កេតការណ៍​បោះឆ្នោត ស្តីពី​ការបោះឆ្នោតការរាប់​សន្លឹកឆ្នោត និង​ការ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត នៅ​ទីស្តីការ គ​.​ជ​.​ប​. ក្នុង​ក្រសួងមហាផ្ទៃ​ ។

​លោកស្រី បណ្ឌិត ស៊ីន ជុំ​បូរ អនុប្រធាន គ​.​ជ​.​ប​. មានមតិ​សំណេះសំណាល​ក្នុងពេល​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ថា អង្គការ និង​គណបក្សនយោបាយ​មួយចំនួន មានការ​ភ័យខ្លាច​ថា ឈ្មោះ​ខ្លួន​ដែល​ត្រូវ​បោះឆ្នោត​នៅឯណារក​ឈ្មោះ​មិនឃើញ ដូច្នេះហើយ​ថ្ងៃ​បោះឆ្នោត​មិនបាន​ពេញសិទ្ធិ​។ អង្គការ​ខុមហ្វ្រែល បានស្នើ​សុំ​ឲ្យ​បិទ​បញ្ជី​បោះឆ្នោត នៅតាម​ភូមិ និង​នៅតាម​ការិយាល័យ​បោះឆ្នោត ពី​ឥឡូវនេះ​ទៅ ដើម្បី​ប្រជាពលរដ្ឋ​បាន​ទៅ​មើល ហើយគ​.​ជ​.​ប បាន​ឆ្លើយ​មួយដង​ពីរ​មកហើយ ប៉ុន្តែ​ប្រហែលជា​ខុមហ្វ្រែល មិនបាន​មើល​។​
លោកស្រី​បាន​បន្តថា គ​.​ជ​.​ប សូម​អភ័យទោស គ​.​ជ​.​ប មិនបាន​ធ្វើតាម​សំណើ​ខុមហ្វ្រែល យក​បញ្ជី​ហ្នឹង​ទៅ​បិទ​តាម​ភូមិ​ទេ ហេតុអ្វី​បានជា​យើង​បិទ​អត់​បាន ពីព្រោះ​បញ្ជី​នេះ ជា​បញ្ជី​ផ្លូវការ បើ​យើង​យកទៅ​បិទ​តាម​ភូមិ បិទ​នៅឯណា អ្នកណា​ជា​អ្នកត្រួតពិនិត្យ​បញ្ជី​នេះ អ្នកណា​ជា​អ្នកទទួលខុសត្រូវ ប៉ុន្តែ​បើ​យក​បិទ​នៅផ្ទះ​មេភូមិ គេ​ថា មេភូមិ​នេះ​អ​ញ្ចេះ​អ​ញ្ចុះ​ទៅទៀត​។​​
លោកស្រី បណ្ឌិត ស៊ីន ជុំ​បូរ បាន​មានបន្ថែមថា គ​.​ជ​.​ប បាន​បោះ​ពុ​ម្ភ​សន្លឹកឆ្នោត ចំនួន​១២៣៧១៥០​សន្លឹក ហើយក៏​មាន​គេ​ថា បោះ​អី​ក៏​ច្រើន​ម្លេះ សូមជម្រាបថា ការបោះ​របស់​គ​.​ជ​.​ប គឺមាន​ការគិត​លៃ​ច្បាស់លាស់ គណនា​យ៉ាង​ច្បាស់លាស់ ដើម្បី​បំរើការ​បោះឆ្នោត​របស់​យើងបើសិនជា​មានការ​អី យើង​មានលទ្ធភាព​យកទៅ​បំពេញ​ការខ្វះខាត ទៅតាម​តម្រូវការ​នៃ​ថ្ងៃ​បោះឆ្នោត​បាន​គ្រប់គ្រាន់​។ ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៩៨ យើង​បោះ​ពុ​ម្ភ​សន្លឹកឆ្នោត​នៅ​ស្រុក​គេ គឺ​បោះ​ឌុប​។​
​លោកស្រី​បណ្ឌិត​បញ្ជាក់ថា រឿង​ឃោសនា​អត់​មាន​បាតុភូត​អ្វីដែលថា​មាន​អំពើហិង្សា​​គួរ​ឲ្យ​ត់សម្គាល់ ​ទេ ព្រោះ​ថាគ​.​ជ​.​បបាន​សង្កេត​ឃើ​ថា គណបក្សនយោបាយ​មួយចំនួនពុំបាន​អនុវត្ត​ទៅតាម​នីតិវិធី​របស់ គ​.​ជ​.​ប ហើយគ​.​ជ​.​ប ក៏បាន​សុំ​រម្លឹក​ឲ្យ​គោរព ដើម្បី​ឲ្យ​ការឃោសនា​បានល្អ មាន​សុខសន្តិភាព​ទាំងអស់គ្នា​។ យើង​ធ្វើ​ការឃោសនា​ក្នុង​ភាពចាស់ទុំ ធ្វើ​ម៉េច​ជៀសវាង​ការប៉ះទង្គិច​គ្នា​។
​លោកស្រី​បាន​បន្តថា ចំណែកទឹកខ្មៅ​ដែល​បាន​ប្រើ​រាល់​ការបោះឆ្នោត តាំងពី​ឆ្នាំ​១៩៩៨​មក គឺ​យើង​បាន​ទិញ​មកពី​កន្លែង​ផលិត​តែមួយ ដូច្នេះ​គឺ​គុណភាព​អត់​ដែលមាន​បញ្ហា​អ្វីនោះឡើយ៕

ដោយ៖ សុវណ្ណរ័ត្ន

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

លោក ​Essam ​el-Erainត្រូវ​បាន​ចាប់​ខ្លួន​

ប្រទេសអេស៊ីប៖ កាលពីព្រឹកថ្ងៃពុធនេះ លោក Essam el-Er...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [445]


លោក ប៉ា សុជាតិវង្ស ផ្តល់ក្តីសង្ឃឹមដល់អ្នកបឹងកក់ បុរីកីឡា និងថ្មគោល ដែលមានជម្លោះដីធ្លីរ៉ាំរៃ

លោក ប៉ា សុជាតិវង្ស ផ្តល់ក្តីសង្ឃឹមដល់អ្នកបឹង...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [493]


រដ្ឋាភិបាល​ប្រទេស​បង់ក្លាដេស​បានដំឡើង​ប្រាក់​ខែ​៧៧%​ដល់កម្មករ​ក្រណាត់​ទាំងអស់​

ប្រទេសបង់ក្លាដេស៖ កាលពីព្រឹកថ្ងៃអង្គារនេះរដ្ឋាភិបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [444]


​ទឹម ​រដ្ឋា​ តារាសម្តែង និ​ង​បង្ហាញ​ម៉ូដ​ ធុញទ្រាន់​នឹងការរស់​នៅក្នុង​ផ្ទះ​ល្វែង​

ភ្នំ​ពេញ​៖ ថ្មី​ៗ​នេះ តា​រា​សម្តែងខ្ពស់ស្រឡះ​ និង​...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [928]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 470 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 13 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 846 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 542​ នាក់