រំលោភកូនស្រីដើមជិត១០ឆ្នាំ ទើបបែក​ការណ៍​ប្តឹង​សមត្ថ​កិច្ចឲ្យ​ចាប់ខ្លួន
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

បាត់ដំបងៈឪពុកចុងចិត្តអប្រិយលួងលោមកូនស្រីដើមអាយុ៨ឆ្នាំរំលោភមិនទាន់បានសម្រេច លុះដល់អាយុ ១០ ឆ្នាំ ចាប់ផ្តើមរំលោភនាងបានសម្រេចរហូតដល់ឆ្នាំ២០១៣នេះ ពេលនាងទ្រាំលែងបាន​ទើបប្តឹង​សមត្ថកិច្ច​ឲ្យចាប់ខ្លួនថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៣ នាំយកមកសួរនាំ រួចកសាងសំណុំរឿងបញ្ជូនមកស្នងការខេត្ត ដើម្បី បញ្ជូនបន្ត ទៅតុលាការខេត្ត ព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៣ ដើម្បីចាត់ការតាមច្បាប់ ។

តាមរបាយការណ៍ អធិការនគរបាល ស្រុកបាណន់ បានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនមាន ឈ្មោះ ស៊ត ស ភេទប្រុស អាយុ ៥៣ ឆ្នាំ(ជាឪពុកចុង)មុខរបរ ធ្វើស្រែ មានទីលំនៅ ភូមិកំពង់គល់ ឃុំចែង​មាន​ជ័យស្រុកបាណន់ ។ ចំណែកនារីរងគ្រោះ មានអាយុ ១៨ ឆ្នាំ រស់នៅផ្ទះជាមួយគ្នាខាងលើ ។
ចម្លើយរបស់ជនរងគ្រោះ នៅក្នុងរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថាកាលពីនាងនៅមានអាយុ ៨ឆ្នាំ ពេល​ដែល​ម្តាយមិននៅផ្ទះ ឪពុកចុងតែងតែមកស្ទាបអង្អែលឱបថើប តែមិនទាន់បានរំលោភទេ លុះដល់នាង​បាន​អាយុ ១០ ឆ្នាំទើបគាត់ចាប់រំលោភនាង ជាញឹកញាប់ ពេលខ្លះនៅក្នុងផ្ទះពេលខ្លះ​នៅក្រៅផ្ទះពេល​គាត់រំលោភ​ម្តងៗ គាត់បានបញ្ចេញទឹកកាមរបស់គាត់ ចេញមកក្រៅដាក់លើខ្លួននាងគ្រប់ពេល ហើយបានគម្រាម​នាងមិន​ឲ្យ​ប្រាប់ម្តាយ និងបងប្អូនឬអ្នកដទៃឡើយបើពុំដូច្នេះទេ គាត់នឹងសម្លាប់ចោល ។ លុះដល់ឆ្នាំ២០១៣ ប្រហែល​២​ខែ​ចុងក្រោយនេះ នាងក៏បានប្រាប់បងប្រុសនាង ហើយដំណឹងនេះក៏បានដឹងដល់ម្តាយមីង និងសាច់ញាតិ ស្រាប់​តែបែកធ្លាយរឿងនេះតែម្តង ។
ក្រោយមកនាងក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំចែងមានជ័យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣តែម្តង។
នៅពេលទទួលពាក្យបណ្តឹងហើយ អធិការស្រុកបាណន់បានបញ្ជាឲ្យមន្រ្តីជំនាញ ចុះធ្វើការឃាត់ ខ្លួនជន​សង្ស័យ នៅថ្ងៃទី២៨ ខែមិថុនានេះ នាំយកមកសួរនាំ រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅស្នងការ​នគរបាលខេត្ត ដើម្បីចាត់ការបន្ត ។ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្ត ចាប់រំលោភកូន​ស្រីដើមខ្លួនឯងជិត១០ឆ្នាំពិតប្រាកដមែន។
ក្រោយពីសមត្ថកិច្ច នគរបាលស្រុកបាណន់ បានបញ្ជូនខ្លួនជនសង្ស័យមកស្នងការខេត្តហើយ ការិ​យាល័យ​ព្រហ្ម ទណ្ឌកម្រិតធ្ងន់ លោក សេង លុចបានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយ​សារភាព របស់ជនសង្ស័យស្នងការនគរបាលខេត្ត លោក ស ថេត បានបញ្ជាឲ្យការិយាល័យេជំនាញ រៀបចំ​សំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះដើម្បីចាត់ការ​តាមនិតិវិធី​ច្បាប់ ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [870]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [927]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [832]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [718]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [704]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សាលាក្រុង ​ណែនាំពីការ​រៀបចំសន្តិ​សុខ សណ្តាប់ធ្នាប់ ​ពេលចូលឆ្នាំ​ថ្មីចិន វៀតណាម​

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​​ទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [400]


កងជីវពល​​ប្រឆាំង​ធ្វើ​ការ​បាញ់បោះ​ជាមួយ​នឹង​កង​សន្តិសុខ​របស់​រដ្ឋាភិបាល​លីប៊ី​

ប្រទេសលីប៊ី៖ កាលពីយប់ម្សិលមិញនៅក្នុងស្រុក Suq al J...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [392]


លោក កឹម ​សុខា ​ជួបពិភាក្សា​ជាមួយ​មន្រ្ដីIRI ​អំពីផែន​ការលើក​កម្ពស់លទ្ធិ​ប្រជាធិប​តេយ្យនៅកម្ពុជា​

ភ្នំពេញ៖ អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ក...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [414]


បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [812]


​អ៊ីស្រាអែល ​បាញ់គ្រាប់​រ៉ុកែតចូលតំបន់​ ព្រំដែនស៊ីរី​

ដាម៉ាស់ៈ កងកម្លាំងប្រទេស អ៊ីស្រាអែល កាលពីថ្ងៃពុធកន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [380]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 75 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 157 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039424​ នាក់