ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនបានចាប់ផ្តើមបង្ហោះRocket ជំនាន់ថ្មី របស់ពួកគេទៅក្នុបរិយាកាស ដោយសង្ឃឹមថា នឹងកាន់តែទទួលបានភាពល្បីល្បាញថែមទៀត។ គ្រាប់Rocket គឺមានទំហំពាក់កណ្តាល បើប្រៀបទៅនឹង Rocketជំនាន់មុនៗ ដែលប្រើសម្រាប់តាមដាន និងត្រួតពិនិត្យទសុវត្ថិភាពទូទៅ។ លោក jaxa ភ្នាក់ងារ របស់ជប៉ុន បាននិយាយថា Rocket Epsilon គឺចំណាយលុយ រហូតដល់ ៣៧លានដុល្លារ (២៣លានផោន)ដែលមានតំលៃតិចជាងពាក់កណ្តាល ពីRocket មុនៗ។ គ្រាប់Rocket Epsilon បានចាប់ផ្តើមបង្ហោះកាលពីថ្ងៃរសៀលនេះ នៅភាគនិរតីនៃប្រទេសជប៉ុន។
ជនជាតិជប៉ុនជាច្រើននាក់ បានប្រមូលគ្នាដើម្បីការចាប់ផ្តើមបង្ហោះ ដែលនឹងផ្សព្វផ្សាយតាមប្រព័ន្ធInternet ហើយ លោកJaxaកំពុងតែបង្កើតប្រដាប់តាមដានដើម្បីមើលទៅលំហអាកាស រហូតដល់គន្លង ភពសុក្រ ភពអង្គារនិង ភពព្រហស្បតិ៍ ។ លោកJaxa បាននិយាយថា Rocketបានបញ្ចេញប្រដាប់តាមដានដែលមានឈ្មោះថាSprint-A Telescope ដូចអ្វីដែលបាគ្រោងទុក គឺប្រហែល ១០០០គីឡូម៉ែត ( 620 mile) ពីផ្ទៃផែនដី។ Rocket Epsilon ពីមុន គឺវាហួសកំណត់នៅឆ្នាំ២០០៦ ពីព្រោះវាថ្លៃខ្លាំងពេក។ លោកJaxa បាននិយាយថា វាមិនត្រឹមអស់លុយតិចសំរាប់ផលិតទេ តែវាល្អជាង Rocket M-5 ពីមុន ពីព្រោះការស៉ើបអង្កេតរបស់វាមានអនុភាពខ្លាំង ដោយថា Rocket ថ្មីនេះ ត្រូវការ មនុស្ស តែ៨នាក់ប៉ុណ្ណោះនៅកន្លែងបញ្ជា មិនដូចRocket មុនត្រូវការមនុស្សរហូតដល់ ១៥០នាក់សំរាប់ការចាប់ផ្តើមដំបូង ។ កំណែលអថ្មីរបស់ជប៉ុន រួមទាំងបញ្ជូនមនុស្សយន្ត ទៅកាន់ស្ថានីយ លំហអន្តរជាតិ។