សម្តេចនាយករដ្ឋមន្រ្តី៖ កម្ពុជាមិនទាន់ឆ្លង ផុតទាំងស្រុងពីផលវិបាកនៃស្លាកស្នាមសង្រ្គាមនៅឡើយទេ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ សែន បានថ្លែងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ថា ប្រជាជាតិកម្ពុជា នៅមិនទាន់ រួចផុតទាំងស្រុងនៅឡើយទេ នូវ ផលវិបាកអាក្រក់នានា ដែលជាស្លាកស្នាម និង
កាកសំណល់ នៃសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំងសោកនាដកម្មពីនៃរបបកម្ពុជាប្រជាធិបតេយ្យ​។

សម្តេចតេជោ សែន បានថ្លែងនៅក្នុងពិធី បើកវេទិកាយុវជនអាស៊ីឆ្នាំ២០១៣ លើប្រធានបទ យុវជន និង សន្តិ
ភាពការពង្រឹង សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ តាមរយៈការអប់រំ នាសណ្ឋាគារ អ៊ីនធឺកុងទីកង់ទីណង់តាល
ថា រហូតមកទល់ពេលបច្ចុប្បន្ននេះ ថ្វីត្បិតប្រទេស និងប្រជាជន កម្ពុជាទាំងមូល សម្រេចបាននូវសុខសន្តិភាព
និងការបង្រួបបង្រួមជាតិដ៏ពេញលេញ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយអង្គ និងរាជ
រដ្ឋាភិបាល តែ  មួយក៏ពិតមែន   ក៏ប៉ុន្តែប្រជាជាតិនៅមិនទាន់អាចជំនះ រួចផុតទាំងស្រុងនៅឡើយទេ នូវផល
វិបាកអាក្រក់នានា ដែលជាស្លាកស្នាម និងកាកសំណល់ ទាំងជារូបវន្ត ទាំងអរូបវន្ត នៃសង្គ្រាមរ៉ាំរ៉ៃ និងសោក
នាដកម្ម ពីអតីតកាលថ្មីៗកន្លងមកនេះ។

សម្តេចនាយករដ្ឋមន្រ្តីបានបន្តថា បទពិសោធន៍នៃការកសាងសន្តិភាព ក៏ដូចជាការបង្រួបបង្រួម និងការផ្សះ
ផ្សារជាតិរបស់កម្ពុជា  បានមកជាមួយ  នឹងការបង់ថ្លៃខ្ពស់ណាស់។ អាស្រ័យហេតុនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះប្រធានបទដ៏មានសារសំខាន់ សម្រាប់វេទិកាយុវជនអាស៊ីឆ្នាំ២០១៣នេះ   ដែលបានឆ្លុះបញ្ចាំងឲ្យឃើ
ញយ៉ាងច្បាស់ អំពីបទពិសោធន៍ របស់ប្រទេសមួយចំនួន នៅក្នុងតំបន់ ដូចជាប្រទេសកម្ពុជាជាដើមផងហើ
យក៏ផ្សារភ្ជាប់យ៉ាងស្អិតល្មួត នឹងចរន្តបច្ចុប្បន្នភាព របស់ពិភពលោក ដែលជាកម្មវត្ថុ នៃការយកចិត្តទុកដាក់
ខ្ពស់ សម្រាប់ស្រទាប់យុវជន៕ ដោយ៖ សំអាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1454]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1343]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1153]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1165]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1249]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​ Sunderland ​យកឈ្នះ​លើ​ក្រុម​ Man Utd ដោយ​លទ្ធផល​​ ២-១​ ​នៅក្នុង​វគ្គ ​Penalty

អង់គ្លេស៖ កាលពីវេលាម៉ោង ២នឹង៤៥នាទីរំលងអាធ្រាត ក្រុ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [460]


សហភាពអឺរុបបានរួម​ចំណែក​នៅ​ក្នុង​ការ​អភិវឌ្ឍវិស័យអប់រំកម្ពុជា

មូលនិធិភាពជាដៃគូសំរាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ បា...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [820]


មន្ត្រីរដ្ឋាភិបាល​និងប្រជាពលរដ្ឋ​​​​ខ្មែរអបអរខួបលើក​ទី៩នៃការ​ឡើងគ្រង​រាជ្យរបស់​ព្រះមហាក្សត្រ​

ភ្នំពេញ៖ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានសម្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [435]


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [853]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 285 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 601 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230700​ នាក់