ឈើប្រណីតត្រូវបានគេឃើញ​ធ្វើ​ចរា​ចរណ៍
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ប៉ោយប៉ែត ៖ ឈើប្រណីតត្រូវបានគេមើលឃើញថាកំពុងធ្វើចរាចរណ៍ស្ទើពាសពេញក្រុងប៉ោយប៉ែត ហាក់ដូច​​ជាគ្មានការទប់ស្កាត់និងបង្ក្រាបពីអាជ្ញាធរជំនាញ និង សមត្ថកិច្ចមូលដ្ឋាន ។តាមប្រភពព័ត៌មានពីតំបន់​មួយចំនួន​ក្នុងក្រុងប៉ោយប៉ែតដឹងថាឈើប្រណីតដូចជា ឈើបេង ឈើនាងនួន និងឈើជាច្រើនប្រភេទ​ផ្សេងៗ​ទៀត ត្រូវ​ឈ្មួញនាំយកមកពីតំបន់មួយចំនួននៃខេត្តព្រះវិហារនិងឧត្តរមាន​ជ័យ នឹងឆ្លងកាត់តាមខេត្ត​សៀ​មរាមមកបន្ទាយ​មានជ័យផ្ទាល់តែម្តង ដោយឆ្លងកាត់តំបន់ត្រួតពិនិត្យរបស់សមត្ថកិច្ចស្ទើរគ្រប់ស្ថាប័នលើកលែង​តែ​គ្រូបង្រៀន និងក្រុមគ្រូពេទ្យតែប៉ុណ្ណោះដែលមិនពាក់ព័ន្ធជាមួយនិងករណីខាងលើនេះ។

ដោយឡែកឈើមួយចំនួនទៀត ដែលជាប្រភេទ​ឈើក្រញូង​ត្រូវក្រុមមនុស្សមានអំណាចនាំចេញពីតំបន់​ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅព្រំដែនប្រទេសវៀតណាមតាមច្រករបៀងជាច្រើនយ៉ាងសកម្ម។ចំណែក​ ដេប៉ូលក់ឈើនៅខេត្តបន្ទាយមានជ័យរហូតដល់ជាយដែនក្រុងប៉ោយប៉ែតកំពុងរីកដូចផ្សិត និងគ្មានច្បាប់​អនុញ្ញាតហើយ​គេក៏មិនសូវជាឃើញមានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើទៅហាមឃាត់នោះដែរ ។


ប្រជាពលរដ្ឋនាំគ្នានិយាយថា ពួកឈ្មួញដឹកឈើឆ្លងកាត់តំបន់នីមួយៗ​បើគ្មានការបើកដៃពីអាជ្ញាធរ​និងមន្រ្តី​ជំនាញទេនោះតើវាអាចទៅរួចទេសូម្បីតែឈើមួយម៉ូតូក៏មិនអាចរត់រួចដែរ។ ម៉្យាងទៀតពួកឈ្មួញកណ្តាលមាន​លុយ​​អាចបើកដេប៉ូលក់ឈើក្នុងមូលដ្ឋាន​បានវាទាល់តែមានការអនុញ្ញាតពីអាជ្ញាធរ ឬ ស្ថាប័នជំនាញពាក់ព័ន្ធ​និងព្រៃ​ឈើដែរ។

 

ជាក់ស្តែងកាលពីរសៀលថ្ងៃទី២១ខែសីហាលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ​​ខេត្ត​បន្ទាយមានជ័យ មានដឹក​នាំមន្ត្រីក្រោមឱវាទជាច្រើនរូបចុះត្រួតពិនិត្យដេប៉ូនិងសិប្បកម្មឈើមួយកន្លែងក្នុងក្រុង​ប៉ោយ​ប៉ែត ជាលទ្ធផល គឺបានត្រឹមតែនិយាយថាឈើគេមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានរិះគន់ទៅលើចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចជាពិសេស​មន្ត្រីរដ្ឋបាលព្រៃឈើថា​ បាន​ទទួលលាភសក្ការៈពីក្រុមឈ្មួញូរួមដៃបំផ្លាញព្រៃឈើឲ្យវិនាសហិនហោច។  ពួកគាត់សុំអំពាវនាវដល់មន្រ្តីទាំង​នោះឲ្យភ្ញាក់ឡើងកុំដេកលក់យូរពេកពីព្រោះព្រៃឈើស្រុកខ្មែរមហន្តរាយជិតអស់ហើយ។ រាជរដ្ឋាភិបាលបញ្ជូន មន្រ្តីជំនាញឲ្យទៅការពារព្រៃឈើ មិនមែនឲ្យទៅរកប្រយោជន៍ផ្ទាល់ខ្លួនហើយរួមគំនិតបំផ្លាញព្រៃ​ឈើឲ្យហិន​ហោចនោះទេ៕

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 11 កន្លងទៅ • បើកមើល : [796]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 11 កន្លងទៅ • បើកមើល : [820]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 11 កន្លងទៅ • បើកមើល : [823]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 11 កន្លងទៅ • បើកមើល : [798]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 11 កន្លងទៅ • បើកមើល : [850]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបា...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [794]


មន្ត្រីរដ្ឋាភិបាល​និងប្រជាពលរដ្ឋ​​​​ខ្មែរអបអរខួបលើក​ទី៩នៃការ​ឡើងគ្រង​រាជ្យរបស់​ព្រះមហាក្សត្រ​

ភ្នំពេញ៖ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានសម្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [362]


មនុស្ស ​​​​​​៤នាក់​បានស្លាប់​ដោយកា​រ​បាញ់ប្រ​ហារ​នៅក្នុង​ព្រះ​វិហារ​ហ្គែន​យ៉ា​​​

ប្រទេសហ្គែនយ៉ា៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ខ្មាន់កាំ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [314]


ក្រុមអ្នកវិនិយោគចិននឹងមកបណ្តាក់ទុន រកស៊ីលើវិស័យធំៗចំនួន៤នៅកម្ពុជា

ភ្នំពេញ៖ក្រុមអ្នកវិនិយោគនៃប្រទេសមហាមិត្តចិនន...អានបន្ត

ដំណឹងអាហារូបរករណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [692]


ការបន្ទុះ​គ្រាប់​បែក​នៅ​ប្រទេស​អ៊ីរ៉ាក់​ឆក់​យក​ជីវិត​មនុស្ស ១៦នាក់​

ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃម្សិលមិញមនុស្ស ១៦នាក់បានស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [361]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 382 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1954 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964854​ នាក់