សម្ដេចនាយករដ្ឋមន្រ្តី បង្ហាញពីការស្ទង់មតិរបស់ IRI មុនការបោះឆ្នោត ថាមានប្រជាជន៩៦ភាគរយឆ្លើយថា មិនដែលធ្លាប់អត់បាយសោះនិង៤ភាគរយថាធ្លាប់
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

     កំពង់ចាម៖ សម្ដេច តេជោ នាយករដ្ឋមន្រ្តីបានបង្ហាញរបាយការណ៍ការស្ទង់មតិរបស់វិទ្យាស្ថាន សាធារណ
រដ្ឋ   អន្ដរជាតិ(IRI)របស់អាមេរិក ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១២ ខែមករារហូតដល់ថ្ងៃ ទី០២ ខែកុម្ភៈ ឆ្នាំ២០
១៣ ជាការធ្វើឡើងនៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រអាណត្ដិទី០៥   នោះបង្ហាញឱ្យឃើញថា
ចម្លើយនៃសំណួរដែលត្រូវបានIRI ចោទសួរទៅលើប្រជាពលរដ្ឋថា តើក្រុមគ្រួសាររបស់ អ្នកធ្លាប់ដាច់បាយ
ឬអត់? ចម្លើយ៩៦ភាគរយឆ្លើយថា មិនដែលសោះ និង៤ភាគរយទៀតឆ្លើយថា ធ្លាប់ដាច់បាយ ។ ក្នុងនោះ៤
ភាគរយ ដែល ឆ្លើយថា ធ្លាប់ដាច់បាយចែកចេញជាផ្នែកតូចៗទៀត រួមមាន មួយដងក្នុងមួយឆ្នាំ០,១ភាគរយ
៦ខែម្ដង០,១ភាគរយ២ឬ៣ ខែម្ដង ២,៦ភាគរយ ១ខែម្ដង ១,១ភាគរយ និងម្ដងក្នុងមួយសបា្ដហ៍ ០,១ភាគរយ ។

តាមរយៈការស្ទង់មតិនេះ ត្រូវបានសម្ដេច អះអាងថា សន្ដិសុខស្បៀងនៅកម្ពុជាត្រូវបានធានា ហើយ៤ភាគ
រយដែលឆ្លើយថា ធ្លាប់ដាច់បាយ គឺជាការខ្វះស្បៀងមិនមែនមានន័យថា អត់ស្បៀងនោះឡើយ ។ ដោយឡែកសំណួរសំខាន់មួយទៀត ដែល IRI បានចោទសួរនោះ គឺថា តើអ្នកបោះ ឆ្នោតឱ្យគណបក្ស ប្រជា
ជនគ្រប់ ពេលឬអត់? ចម្លើយ៤៩ភាគរយ ឆ្លើយថា ប្រាកដជាបោះជូន ២៨ភាគរយ ឆ្លើយថា ទំនងជាបោះជូន
៧ភាគរយទំនងមិនបោះ ជូន  ១៥ភាគរយ ប្រាកដមិនបោះជូន និង ១ ភាគរយ ឆ្លើយថា អត់ដឹង ។ចំពោះការ
ស្ទង់ មតិទៅលើសំណួរបែបនេះ ត្រូវបានសម្ដេច   ថ្លែងបន្ដថាបើប្រៀបធៀបការស្ទង់ មតិកាល ពីខែកុម្ភៈ ឆ្នាំ
២០០៨ មុនពេលបោះឆ្នោតនោះ មាន៧៥ភាគរយ   ប៉ុន្ដែការស្ទង់មតិនៅពេលនេះ មាន រហូតដល់៧៧ភាគ
រយ ដែលបោះឆ្នោតជូនគណបក្សប្រជាជន ដែលទាំងនេះ ជាការ បង្ហាញ ដោយស្ថាប័នរបស់អាមេរិក     ។

ចំពោះសំណួរសំខាន់មួយទៀតរបស់ IRI  ដែលសម្ដេចតេជោលើកយកមកបង្ហាញនោះ សួរថា តើអ្នកធ្លាប់
ឃើញការ បំភិតបំភ័យ អ្នកទៅបោះឆ្នោត ក្នុងតំបន់របស់អ្នកដែរឬទេ? ជាចម្លើយ ៩៤ភាគរយ ឆ្លើយថា អត់
ធ្លាប់ឃើញ៥ភាគរយ ឆ្លើយថាធ្លាប់ឃើញនិង១ភាគរយឆ្លើយថា មិនដឹង ។ ការស្ទង់មតិលើសំណួរ ខាងលើ
នេះសម្ដេចនាយករដ្ឋមន្ដ្រី   បើទោះបីមានមោទនភាព   នៃដំណើរការបោះឆ្នោតរៀងរាល់ពេលនោះប៉ុន្ដែ
សម្ដេចបានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើលបន្ថែម ចំពោះ៥ភាគរយ ដែលឆ្លើយថា ធ្លាប់ឃើញការបំភិតបំភ័យ ។សម្ដេចបានបញ្ជាក់ថា ការបោះឆ្នោតខាងមុខនេះ ខ្ញុំសូមអំពាវនាវកុំឱ្យមាន
បាតុភាពបំភិតបំភ័យ កើតមាន   ហើយយើងត្រូវយកចិត្ដទុកដាក់ចំពោះ   ៥ភាគរយដែលយើងត្រូវដោះ
ស្រាយ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានអំពាវនាវឱ្យបណ្ដាគណបក្សនយោបាយត្រូវរក្សាភាពថ្លៃថ្នូរ និងចូល
រួមសហការទាំងអស់គ្នា បើនិយាយវាយប្រហារនិយាយតែមុខសកម្មជនរបស់ខ្លួនទៅ កុំនិយាយវាយ
ប្រហារគណបក្សប្រជាជនកម្ពុជា នៅចំពោះប្រជាពលរដ្ឋទូទៅ ដូចជាករណីនៅខេត្ដ ប៉ៃលិនជាដើម ៕
ដោយ៖ សំអាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

រថយន្តរ៉េវហ្វ័របោះ​ពួយ​បុកបង្កាន់ ដៃ​ស្ពាន​៧មករា​​ក្រឡាប់​បះ​ជើង​ស្លាប់២ របួស​៣​នាក់​

រថយន្តរ៉េវហ្វ័របោះ​ពួយ​បុកបង្កាន់ ដៃ​ស្ពាន​៧...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [392]


សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឲ្យអ្នកការ​ទូតចិន​ចប់​អា​ណត្តិចូលសម្តែងការគួសមនិងជម្រាបលា

ភ្នំពេញៈ សម្តេច ហេង​សំរិន ប្រធានរដ្ឋសភាកម្ពុ...អានបន្ត

ទំនាក់ទំនង • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [924]


ទិវាសប្តាហ៍សុវត្ថិភាព ចរាចរណ៍ផ្លូវគោក សកល ត្រូវបានធ្វើឡើងនៅតាមសាលា

ទិវាសប្តាហ៍សុវត្ថិភាព ចរាចរណ៍ផ្លូវគោក  ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [459]


​តោះទៅជិះទូក ​និងកង់ ​ទស្សនាស​ម្រស់ធ​ម្មជាតិ​នៅជី​ផាតខេត្ត​កោះកុង​ទាំងអស់គ្នា​

កោះកុង៖ ភ្ញៀវទេសចរ​បរទេស​នៅពេលដែល​ពួកគេ​បាន​ធ្វើដំ...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [611]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 398 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1988 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964888​ នាក់