មេដឹកនាំសហជីព​ចំនួន៩បដិសេធន៍​ក្រុមបង្កការរំខាននិង​បំផ្លាញទ្រព្យសម្បត្តិ​ឯកជននៅតាមរោង​ចក្រថាមិនមែនជា​សមាជិករបស់ខ្លួន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ស្របពេលដែលមានការប៉ះទង្គិចគ្នាមួយបានកើតឡើង រវាងក្រុមសមាគមសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាមួយ​កងកម្លាំងយោធាអង្គភាពឆ័ត្រយោង៩១១ ស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ច​ពិសេស​​ភ្នំពេញ ក្នុងសង្កាត់កំបូល ខណ្ឌ​ពោធិ៍​សែនជ័យ ដើម្បីតវ៉ាទាមទារប្រាក់ខែ ព្រមទាំង​ធ្វើសកម្មភាពដើរ​រំខាននៅតាមបណ្ដារោងចក្រ សហ​គ្រាសមួយ​និង​បិទផ្លូវបង្កការកក​ស្ទះ​ចរាចរណ៍​ ដើម្បីឱ្យកម្មករ​កំពុងធ្វើការចេញមកតវ៉ាជាមួយពួកគេនោះ ​នៅព្រឹកថ្ងៃទី០២​ខែមករា​ឆ្នាំ២០១៤នេះដែរ ​ក៏មានមេដឹកនាំ​សហជីពចំនួន៩ បានចេញមុខ​ច្រានចោល​ក្រុម​បង្ក​សកម្ម​ភាព​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯក​ជននៅ​តាម​រោងចក្រ សហគ្រាសជាច្រើននៅក្នុងរាជធានី​ភ្នំពេញ​ថា​មិនមែន​ជា​សមាជិក​របស់​ខ្លួន​ឡើយ ។ ព្រម​ទាំង​​បានជម្រុញឲ្យអាជ្ញាធរចាត់វិធាន​ការ នឹង​វែក​មុខរកឲ្យឃើញចៀសវាងការទំលាក់កំហុសដាក់គ្នាទៅវិញទៅមក ​ដោយមិន​ទទួលខុស​ត្រូវ។

មេដឹកនាំ​សហជីព​ចំនួន​៩​បាន​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ​ធ្វើបាតុកម្ម ឬ​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​ ដោយ​ទុក​រយៈ​ពេល​៣​ថ្ងៃ​ ដើម្បីអោយក្រសួង​ការងារ និយោជក និង GMAC ​ធ្វើការ​ពិចារណានិងពិភាក្សាដោះស្រាយ​លើ​បញ្ហា​នេះជាបន្ទាន់ បើមិនដូច្នេះទេពួកគេនឹងធ្វើ​កូដកម្មឬបាតុកម្មបន្តទៀតគ្មានថ្ងៃឈប់ឈរ​។​​នេះជាការបញ្ជាក់ជាថ្មីរបស់​មេដឹកនាំសហជីព​ទាំង​៩​រូប​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយនៅ ភោជនីយដ្ឋានបៃតង។ លោកមេដឹកនាំទាំង​នោះ​បានលើកឡើង​ថា ប្រាក់​ឈ្នួល​កម្មករ​និ​យោ​ជិ​ក​ចំនួន​១០០​ដុល្លារ​ដែល​ក្រសួង​ការងារ​ បានសម្រេច​ដំឡើង​កាលពី​ថ្ងៃ​​​ទី៣១​នោះ​គឺ​មិនអាច​ទទួលយក​បានទេ ហើយ​ក្រសួង​ត្រូវតែ​ដំឡើង​ឲ្យបានដល់១៦០​ដុល្លារ​ទើបពួកគេទទួល​យក និង​​​​បញ្ឈប់ការធ្វើបាតុកម្មទាមទារ ឬ តវ៉ា ។មេសហជីពទាំង​នោះ​បាន​លើកឡើងទៀតថា ចំពោះ​ការ​ធ្វើ​បាតុកម្ម​នានា​មិន​ពាក់ព័ន្ធ​ទៅដល់​រឿង​នយោបាយអ្វីនោះ​ទេ គឺគេទាមទាតែប្រាក់ឈ្នួលជូនកម្មករតែប៉ុណ្ណោះ ហើយ​នៅ​ពេល​ដែល​​រដ្ឋាភិបាល​ស​ម្រេច​ផ្តល់ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ដល់កម្មករ កម្មការនី និងនិយោជិក នៅ​ពេល​ណា​នោះពួកគេ នឹង​បញ្ឈប់​ការ​តវ៉ា​ភ្លាម​។​ជាមួយគ្នា នោះ​តំណាង​សហជីព​ចំនួន​៦​ដែល​មាន រ៉ុង ឈុន លោក អាត់ ធន់ ​លោក ប៉ាវ ស៊ីណា អ្នកស្រី ម៉ម ញឹម អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ លោកលោក ម៉ាន់ សេង​ហាក់ បាន​ច្រានចោល​ចំពោះ​ក្រុម​មួយ​ចំនួន ដែល​បាន​ដើរ​បង្ក​អំពើ​ហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រោងចក្រ​ សហគ្រាសមួយចំនួននៅ​ក្នុងរាជធានី​ភ្នំពេញ​​ថា​មិនមែន​ជា​សមាជិក​របស់ សហជីព​សហព័ន្ធរបស់ពួកគាត់​ទេ វា​ជា​កំលាំង​មកពី​ខាង​ណាមួយ​ ដែល​បង្ក​ការ​អុក​ឡុក ហើយ​ទំលាក់​កំហុស​ដល់​សហជីព​សហព័ន្ធរបស់ពួកគាត់។

យ៉ាងណាក៏ដោយមេដឹកនាំសហព័ន្ធសហជីពទាំង៦រូប ក៏បានច្រានចោលនូវការ​ទំលាក់ទំនួល​ខុសត្រូវ ដែល GMAC ក៏ដូចជាក្រសួងការងារបានដាក់បន្ទុកមកលើពួកគេ។ ព្រោះនេះជាការ​ផ្ទុះឡើងដោយឆន្ទៈរបស់កម្មករ-កម្មការនី ក្នុងការទាមទាប្រាក់ឈ្នួលមួយសមរម្យតាមស្ថាន​ភាព​សេដ្ឋកិច្ចក្នុងសង្គមនាពេលបច្ចុប្បន្នដោយ អហឹង្សានិង សន្តិ​វិធី ។ ពួកគេបានចាត់ទុកថា បញ្ហាដែលកើតឡើងកន្លងមកគឺជាការរៀបចំរបស់ក្រុមផ្សេង ដើម្បីបង្ករជាបញ្ហា និង​​ទំលាក់​​​​ដាក់មកលើសហព័ន្ធ សហជីពដែលធ្វើការជាមួយកម្មករ និយោជិត ក្នុងបំណងកុំឲ្យមានការ​តវ៉ាផ្សេងៗ​​កើត​មានតែប៉ុណ្ណោះ។ទាក់ទិននឹងការលើកឡើងរបស់និយោ​ជកថានឹងពិចារណាលើការ​លើកកញ្ជើរទៅប្រទេសជិត​ខាង​កម្ពុជា ក្រុមមេដឹកនាំសហព័ន្ធសហជីពទាំងនោះបានបញ្ជាក់ថា តាមការសិក្សារបស់អ្នក​សេដ្ឋកិច្ច ដែលបានរក​​​​​​ឃើញ​​​​​​ថាកម្មករម្នាក់អាចរកបាន២៨០ដុល្លារដល់ភាគីនិយោជក ដោយ​មិនគិតថ្លៃដើម។ ហើយកម្ពុជាជាប្រទេស​ដែល​​មានឱកាសល្អជាងប្រទេសណាៗទាំងអស់​ទាំងកម្រិតនៃការបញ្ជាទិញរបស់ពិភពលោក ងាយធ្វើឲ្យនិយោជក​ទទួលបានផលចំណេញ​ច្រើន (ធ្វើមានធ្វើបាន)ជាងប្រទេសជិតខាង ដែលគេគិតពីផ្លូវច្បាប់យ៉ាងតឹងរ៉ឹងនោះ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ក្រសួង​យុត្តិធម៌ ​រៀបចំ​សេចក្តី​ ព្រាងច្បាប់​ក្រោម​ ការត្រួត​ពិនិត្យ​របស់​អន្តរ​ក្រសួង​

ភ្នំពេញ៖ ក្រសួងយុត្តិ ធម៌យុត្តិធម៌បាន បើកកិច្ចប្រជ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [343]


ចន្ទ សំអាន​ អភិបាលរងរាជ​ធានីភ្នំពេញ ​ត្រូវបានផ្ទេរចេញ​ទៅបម្រើការងារនៅ​ក្រសួងមហាផ្ទៃ​

​ ភ្នំពេញៈ ប្រកាស​ផ្លាស់ប្តូរ​មុខតំណែង​អភិបាល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [297]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 156 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 175 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863852​ នាក់