ភ្នំពេញ៖ នៅសល់មិនដល់៣០ថ្ងៃទៀតទេ សម័យប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិក
ភ័ណ្ឌពិភពលោក ដែលមានប្រទេសចូលរួមចំនួន ១៩០ប្រទេស នឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា
។ នេះជាមោទនភាពជាតិខ្មែរ ដែលកម្ពុជាជាម្ចាស់ផ្ទះ និងជាផ្លែផ្កា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី
ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក បាន ទៅចូលរួម
ប្រជុំផ្តល់ព័ត៌មាននៅទីស្នាក់ការកណ្តាល នាទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែ ឧសភា
ឆ្នាំ២០១៣ ។ ការដឹកនាំប្រជុំរបស់ លោកបណ្ឌិតសភាចារ្យ ក្នុងនាមជាប្រធានបេតិកភ័ណ្ឌពិភពលោក
ទទួលបានជោគជ័យដោយអ្នកដឹកនាំកំពូលៗនៃស្ថាប័ន UNESCO បានកោតសរសើរនិងជឿជាក់ថាកម្ពុជា
បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទទួលព្រឹត្តិការណ៍ ជាសកល និងលើកទី១ នៅកម្ពុជា និងកម្ពុជាជា
ប្រទេសទី៣ ក្នុងទ្វីបអាស៊ី ដែលមានឱកាសធ្វើជាម្ចាស់ផ្ទះ។
មួយសប្តាហ៍បន្ទាប់ពីទស្សនកិច្ចរបស់ លោក បណ្ឌិតសភាចារ្យ នៅទីក្រុងប៉ារីស ដើម្បីបញ្ជាក់ពីវឌ្ឍនភាព
នៃការត្រៀមរៀបចំសម័យប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក លោក
ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងសារគម
នាគមន៍ បានដឹកនាំប្រជុំ នារសៀលថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកសួស យ៉ារ៉ាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានរៀបចំសម័យប្រ
ជុំពេញអង្គលើកទី៣៧ បានជម្រាបជូនអង្គប្រជុំថា គណៈប្រតិភូដែលដឹកនាំដោយលោកបណ្ឌិតសភាចារ្យ
សុខ អានប្រធានគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក នៅទីក្រុងប៉ារីស បានជម្រាបជូនព័ត៌មានទូទៅ
ជូនសមាជិកអង្គប្រជុំចំនួនជាង២០០នាក់ មកពី៨០ប្រទេស ហើយសមាជិក ចូលរួមដែលមកពីទ្វីបទាំង៥
ចំពោះអ្វីដែលកម្ពុជាបាននិងកំពុងត្រៀមរៀបចំ ដើម្បីបដិសណ្ឋារកិច្ចគណៈប្រតិភូទាំងអស់ ចំនួនប្រហែល
ពី ៨០០ ទៅ១០០០នាក់។
លោកស្វាយ ស៊ីថាបានរំលឹក និងបញ្ជាក់ជូនអង្គប្រជុំនូវអ្វីដែលចាត់ចែងរួចហើយ រួមមាន ៖ពិធីបើកសម័យ
ប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏
ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយពិធី
បើកនេះ នឹងមានពិធីអបអរសាទរយ៉ាងឱឡារិកតាមរយៈការសំដែងសិល្បៈ នៅសាលធំនៃវិមានសន្តិភាព។
ពិធីបិទសម័យប្រជុំពេញអង្គលើកទី៣៧ នឹងប្រព្រឹត្តទៅវត្តមានលោកមបណ្ឌិតសភាចារ្យ សុខ អានឧប
នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅទីលានជល់ដំរី ក្រុងសៀមរាប បន្ទាប់ពីភ្ញៀវ
បរទេសមកពីប្រទេស១៩០ប្រទេស នឹងមានឱកាសរបកគំហើញរមណីយដ្ឋានអង្គរ ដែលជាបេតិកភ័ណ្ឌ
ពិភពលោកតាំងពីឆ្នាំ១៩៩២។
ចំណែកយុវជនស្ម័គ្រចិត្ត ដែលនឹងត្រូវចូលរួមរៀបចំសម័យប្រជុំពេញអង្គលើកទី៣៧ នឹងត្រូវបណ្តុះ
បណ្តាលនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីឲ្យយុវជនយល់ច្បាស់ពីការចូលរួមរៀនសូត្រ ហើយយុវជនអន្តរជាតិមកពី ១៤ប្រទេស និងយុវជនសង្កេតការណ៍មកពី២១ប្រទេស នឹងចូលរួមវេទិកា
យុវជនអន្តរជាតិពីថ្ងៃទី៨ ដល់ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០១៣ នៅសៀមរាប ក្នុងគោលបំណងថាតើយុវ
ជនរៀនសូត្រអ្វីខ្លះ ពីមនុស្សជំនាន់មុន លើផ្នែកបេតិកភ័ណ្ឌ ដើម្បីយុវជនជំនាន់ក្រោយបន្តវេន៕
ដោយ៖ សំអាត