​អង្គភាពប្រឆាំង​អំពើពុករលួយ​បង្កើន​ការយល់ដឹង​ពីច្បាប់​សហលក្ខន្តិក​មន្ត្រីរាជការស៊ីវិលដល់​មន្ត្រីរបស់ខ្លួន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ  បានបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីលក្ខ​ន្តិកៈមន្ត្រីរា​ជ​កា​​រ​ស៊ី​​វិ​ល និងលិខិ​តបទដ្ឋានពាក់ព័ន្ធដល់មន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ​ចំនួ​ន១៣៥នាក់ដើម្បី​បង្កើ​ន​ប្រ​សិទ្ធិភាពការ​ងារ​​ប្រចាំថ្ងៃ ថែមមួយកម្រិតទៀត។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកាលពីព្រឹកមិញ លោក ទូច ស៊ុនណារី អគ្គនាយ​កនៃ​អគ្គ​នា​យកដ្ឋានរដ្ឋបាល និងសន្តិសុខ បានមានប្រសាសន៍ថា ទោះបីមានវគ្គបណ្តុះបណ្តាល​នេះ​​មា​ន​រយៈ​ពេលខ្លីណាស់ ត្រឹមតែពីរថ្ងៃនោះ  ព្រោះច្បាប់ស្តីពីសហ​លក្ខន្តិកៈមន្ត្រីរាជ​ការស៊ី​វិល​​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា មានច្រើន គឺ១១​ជំពូ​ក និង៦៤មាត្រា និងការធ្វើវិសោ​ធនកម្ម​នៃ​ច្បា​ប់​ស្តី​ពីស​ហ​លក្ខន្តិកៈមន្ត្រីរាជ​ការ​ស៊ីវិល​និង​ច្បាប់​ពា​ក់ព័ន្ធក៏ដោយ ប៉ុន្តែវាជាទុនមួ​យដ៏មា​ន​សា​​រៈ​សំខាន់​បំផុត សម្រាប់បំពេញ​បន្ថែម​នូវច​ម្ង​ល់កន្លងមក ដែលមានដូចជាច្បា​ប់ ស្តីពីសហ​ល​ក្ខន្តិ​កៈ​មន្ត្រីរាជការស៊ីវិល-ច្បាប់ស្តីពីលក្ខន្តិកៈដោ​យឡែក នៃក្របខណ្ឌមន្ត្រីរាជការស៊ីវិល ប្រ​ភេទក្របខណ្ឌ ឋានន្តរស័ក្តិ ថ្នាក់ សន្ទស្សបៀ​វត្ស ការតាំងស៊ុបវិន័យ ការចោទប្រកាន់តាមផ្លូវតុលា​ការ ការចូលនិវត្តន៍ អាចនឹងចូលរួមចំណែក​ធ្វើឱ្យការអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងបន្ថែមការយ​ល់​ដឹងឱ្យកាន់តែមាន​ប្រសិទ្ធិ​ភាពខ្ពស់ថែមមួយកម្រិតទៀត។

ជួសមុខឱ្យ លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង លោក ទូច ស៊ុនណារី បានលើកទឹកចិត្តសិក្ខាកាមនៃ​មន្ត្រីអង្គភាព​ប្រឆាំង​អំពើពុលរលួយទាំងអស់ ត្រូវយកចំណេះ និងជំនាញក្នុងវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្ត​ការងារប្រកប​ដោយការទទួលខុសត្រូវ និងមានប្រសិទ្ធិភាព នូវច្បាប់សហលក្ខខន្តិកៈមន្ត្រីរាជការ និងលិខិតបទដ្ឋានពាក់ព័ន្ធ​មួយ​ចំនួន ដែលចង្អុលបង្ហាញពីសិទ្ធិ ផលប្រយោជន៍ និងកាតព្វកិច្ចមន្ត្រីរាជការស៊ីវិល។គួរបញ្ជាក់ថាការបណ្តុះបណ្តាលច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៅពេលនេះជាលើកទី១ហើយសម្រាប់​ឆ្នាំ២០១៤ អង្គភាពប្រឆាំងអំពើពុករលួយគ្រោងនឹងបើកវគ្គបណ្តុះបណ្តាលមួយចំនួនទៀតតាមផែន​ការ​របស់​នា​យ​ក​ដ្ឋានបុគ្គលិកនិងបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០១៤៕​ ដោយ​៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជា-អាល្លឺម៉ង់ជួបគ្នាពិភាក្សាពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍២ឆ្នាំខាងមុខទៀត

ភ្នំពេញ៖ ​កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [394]


ពល​រដ្ឋ​ចំ​នួន​១១៧៤​គ្រួ​សារ​នៅ​ស្រុក​ប្រា​សាទ​សំ​បូរ​បាន​ទទួល​​អំ​​ណោយ​​ពី​លោក​ ​ងួន​ ​ញិល​​

កំពង់ធំ៖ ប្រជាពលរដ្ឋចំនួន ១១៧៤ គ្រួសារ នៅក្នុងស្រុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [370]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 88 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 460 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039727​ នាក់