ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញត្រូវបានព្រះមហាក្សត្រ
ខ្មែរព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាអភិបាលរាជធានីភ្នំពេញជំនួស
លោក កែប ជុតិមា ដែលត្រូវចូលនិវត្តន៍។
យោងតាមព្រះរាជក្រឹត្យថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដែលឡាយព្រះហស្ថលេខាដោយផ្ទាល់ពីព្រះមហា
ក្សត្រព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក ប៉ា សុជាតិវង្ស
ដែលមានឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ។
ព្រះរាជក្រឹត្យនេះចូលជាធរមានចាប់ពី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នេះតទៅដោយតម្រូវឲ្យសម្តេចអគ្គ
មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាអនុវត្តឲ្យបានសម្រេច ។
សូមរំលឹកថា នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច តេជោ ហ៊ុន សែន មានប្រសាសន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨
ខែមេសា ឆ្នាំ២០១៣ ថាចៅហ្វាយខេត្តដល់អាយុចូលនិវត្តមាន៨រូប រួមមានលោកស៊ូភិរិន្ទអភិបាលខេត្ត
សៀមរាប, លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ, លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម,លោក
ឡូយ សុផាត អភិបាលខេត្តស្ទឹងត្រែង,លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ, លោក ឈុន ស៊ីរុន
អភិបាលខេត្តកណ្តាល, លោក កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺនិង លោក ចាន់ យឿន អភិបាល ខេត្ត
មណ្ឌលគិរី ។ ចំណែកអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ិច សុខិន ដែលមានបញ្ហាសុខភាពក៏ត្រូវផ្លាស់
ប្តូរដែរ។រីឯអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន ក៏ត្រូវប្តូរចេញដែរដោយសារ លោកត្រូវទៅឈរ
ឈ្មោះបោះឆ្នោតជាតំណាងរាស្ត្រ ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថាឆ្នាំចាស់បានកន្លងផុតអាណត្តិចាស់អាណត្តិទី១ ក៏បានកន្លងផុត
ទៅហើយដែរអាណត្តិទី២ ក៏បានឈានចូលមកដល់ហើយអាណត្តិចាស់របស់អភិបាលខេត្តអភិបាលរងខេត្ត
អភិបាលស្រុកអភិបាលរងស្រុកក៏ត្រូវបានបញ្ចប់ត្រឹមឆ្នាំចាស់ ។ មានន័យថាអាណត្តិទី១ត្រូវបានបញ្ចប់នៅ
ថ្ងៃទី ១៤ ខែមេសា ដោយព្រះរាជក្រឹត្យ ចំណែក អនុក្រឹត្យនៃបណ្តាអភិបាលខេត្តទាំងឡាយ ក៏បានចេញ
ហើយដែរកាលពីម្សិលបោះត្រា និងចុះហត្ថលេខាតាំងពីមុនចូលឆ្នាំ ក៏ប៉ុន្តែត្រូវរង់ចាំព្រះរាជក្រឹត្យចេញ
ជាមុនសិន៕
ដោយ៖សស្អាត