ក្រុមអ្នកវិទ្យាសាស្ដ្រវិលក្បុងមិន អាចបកស្រាយបាននូវមូលហេតុដែល សាកសពស្លាប់យូរថ្ងៃ រលេះរលួយសាច់ អស់នៅអាចងើបចេញពីក្ដារមឈូស ដើរមកផ្ទះធម្មតាធ្វើឱ្យមនុស្សជាច្រើន ភ័យតក់ស្លុតស្លន់ស្លោ រត់បាតជើងស
ព្រាត ។ ចំណែកជនជាតិ តូរ៉ាចា នៅ ឥណ្ឌូនេស៊ី បណ្ដាគ្រូមន្ដអាគមន៍អុមអាម ដែលធ្វើឱ្យខ្មោចងើបពីមឈូសដើរ
ទៅ ផ្ទះមានតាំងពីយូរលង់ណាស់មកហើយ។ជនជាតិ តូរ៉ាចា (Toraja) ជាក្រុម ជនជាតិដើមភាគតិចរស់នៅតំ
បន់ភ្នំ ភាគខាងត្បូង ខេត្ដស៊ូឡាវេស៊ី ប្រទេស ឥណ្ឌូនេស៊ី ។ ជាច្រើនឆ្នាំកន្លងមក តំបន់ ដីដែលជនជាតិតូរ៉ាចារស់
នៅ ត្រូវកាត់ ផ្ដាច់នៅឯកោ គ្មាននរណាម្នាក់ទៅដល់។ មន្ដអាគមន៍ធ្វើឱ្យសាកសពដាក់ក្នុងក្ដារ មឈូសកប់ក្រោម
ដីជាច្រើនថ្ងៃអាច ដើរមកផ្ទះបានក្លាយជាពាក្យចរចាម អារ៉ាម ដោយសារតែពលរដ្ឋមិនបានទៅ ដល់ទីនោះប៉ុន្ដែ
នៅ ពេលដែលបានដឹង ការពិតធ្វើឱ្យមនុស្សជាច្រើនបះរោម ព្រឺសម្បុរគ្រប់ៗគ្នា ។ ពលរដ្ឋដែលមានវ័យចាស់បំ
ផុតនៅក្នុងក្រុមជនជាតិ តូរ៉ា ចា បាននិយាយថា ការធ្វើមន្ដអាគមន៍ ឱ្យសាកសពងើបដើរមកផ្ទះនោះមាន តាំងពី បុរាណកាលមកម្លេះ។ នៅពេល នោះ មានសង្គ្រាមស៊ីវិលកើតឡើងរវាង ក្រុមជនជាតិ តាណាតូរ៉ាចា នៅភាគ
ខាងលិច នឹងជនជាតិ តានាតូរ៉ាចា នៅ ភាគខាងកើត ។ ជនជាតិដែលនៅភាគ ខាងលិចបានចាញ់នៅក្នុងសង្គ្រា
មហើយ ត្រូវគេសម្លាប់ចោលស្ទើរតែទាំងអស់។ ក្នុងពេលជាមួយគ្នានោះ ក្រុមជនជាតិ តានាតូយ៉ាចានៅខាងកើត
មានអ្នកស្លាប់ តិចជាង ហើយសាកសពទាហានត្រូវ បានគេសែងយកមកផ្ទះ ភូមិស្រុកដើម្បី រៀបចំពិធីតាមទំ
នៀមទម្លាប់ ។ ផ្ទុយទៅវិញ ក្រុមជនជាតិ តាណាតូរ៉ា ចា ភាគខាងលិចដែលចាញ់សង្គ្រាម ត្រូវគេសម្លាប់ជិតអស់
មិនអាចសែង សាកសពត្រឡប់មកភូមិ ស្រុកវិញបាន ទើបក្រុមជនជាតិនោះដែលនៅសេស សល់បានធ្វើពិធី ប្រើមន្ដអាគមន៍ហៅ ខ្មោចទាំងអស់នោះដើរត្រឡប់មកផ្ទះ វិញដោយខ្លួនឯង ។ ចាប់តាំងពីពេល នោះមក ជន
ជាតិ តាណាតូរ៉ាចា រក្សា ខ្ជាប់នូវមន្ដអាគមន៍បញ្ជាខ្មោចជារៀង រហូតមកទល់បច្ចុប្បន្នកាល ។ ប៉ុន្ដែពេលនេះ
គ្រូមន្ដអា គមន៍អាចធ្វើរឿង នោះបាន លុះត្រាតែមានសំណើរបស់ សាច់ញាតិ បងប្អូនសាកសពដែលស្លាប់
ហើយនោះ ។