ទិវាចង្រ្កានអនាម័យការពារបរិស្ថាន
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖មាន​មនុស្ស​ប្រមាណ​៥០០​នាក់មកពី​ពាសពេញ​ពិភពលោក​ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​ប្រេងបរិស្ថាននិង​ចង្ក្រានចម្អិន​អាហារ​បានមក​ជួបជុំគ្នា​នៅក្នុង​វេទិកា​ចង្ក្រាន​អនាម័យ​ការពារ​បរិស្ថាន(The Clean Cooking Forum) ២០១៣នៅរាជធានីភ្នំពេញប្រទេសកម្ពុជា។

 

ជា​ទូទៅក្នុង១ថ្ងៃមាន​មនុស្ស​ប្រមាណ​៣​ពាន់​លាន​នាក់នៅលើ​ពិភពលោកបាន​ចម្អិន​អាហារ​ដោយ​ប្រើ​អុសធ្យូងនិង​វត្ថុ​ដុត​រឹង​ដទៃទៀត​។បញ្ហា​សុខភាពនិង​បរិស្ថានដែល​បណ្តាលមកពី​វិធី​ចម្អិន​អាហារ​មិនមាន​ប្រសិទ្ធភាព​និង​ចីរភាពនេះបណ្តាលឱ្យ​មនុស្ស​៤​លាន​នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំជាពិសេស​ស្ត្រី​និង​កុមារ​ទទួលរងនូវផល​ប៉ះពាល់នេះខ្លាំងជាងគេ​។​
​ដោយសារ​តែហេតុនេះ​ទើបក្រុមអ្នកធ្វើការពាក់ព័ន្ធ​វិស័យ​ប្រេងបរិស្ថាននិង​ចង្ក្រានចម្អិន​អាហារនេះ​ប្រមាណជា​៥០០​នាក់មកពី​បណ្តាប្រទេសជាច្រើននៅលើពិភពលោក​​បាន​ជួបជុំគ្នា​នៅក្នុង​វេទិកា​ចង្ក្រាន​អនាម័យ​ការពារ​បរិស្ថាន(The Clean Cooking Forum) ២០១៣ដែល​ប្រារព្ធ​ធ្វើឡើង​រយៈពេល​៥​ថ្ងៃនៅ​សណ្ឋាគារ​ភ្នំពេញពីថ្ងៃ​ទី​១៨ដល់​២២មីនា២០១៣​។រួមមាន​មន្ត្រី​រដ្ឋាភិបាលអង្គការក្រៅរដ្ឋាភិបាលពាណិជ្ជករអ្នក​ផលិត​ប្រេងចង្ក្រាន​ចម្អិន​អាហារអ្នក​លក់រាយអ្នកអនុវត្ត​គម្រោងអ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ចបរិស្ថាននិង​សុខភាព​ពិភពលោកអ្នកវិនិយោគទុនអ្នកស្រាវជ្រាវតន្ត្រីករនិង​ចុងភៅ​។​

 

អ្វីដែលធ្វើឲ្យអ្នកទាំងនោះ​ចូលរួមពិភាក្សា​និង​ធ្វើ​ការងារ​រួមគ្នានាពេលនេះគឺ​ដើម្បី​បង្កើត​ទីផ្សារ​ពិភពលោក​មួយ​សម្រាប់​វ​ត្ថុ​ដុតនិង​ចង្ក្រាន​អនាម័យ​ការពារ​រ​បរិស្ថាន(Clean Cook stoves)​។​
វេទិកា​នេះ​រៀបចំ​ដោយ​សម្ព័ន្ធ​ពិភពលោក​ចង្ក្រាន​អនាម័យ​មិន​បំពុលបរិស្ថាន(GACC) ដែលជា​អង្គការ​ដៃគូ​សាធារណៈនិង​ឯកជន​ដឹកនាំ​ដោយ​មូលនិធិ​អង្គការសហប្រជាជាតិដែល​បង្កើត​ឡើង​ដោយ​អតីតរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិកលោកស្រីហ៊ីល​ឡា​រីគ្លី​ន​តុ​ន​។​
​    ​
​ឆ្នាំនេះព្រះរាជាណាចក្រឪឲ​កម្ពុជា​បាន​ត្រូវគេ​ជ្រើសរើស​ជា​ម្ចាស់ផ្ទះនៃ​វេទិកា​នេះដោយសារ​តែមាន​ទីផ្សារ​ចង្ក្រាននិង​វត្ថុ​សម្រាប់​ដុត​៕

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សម្តេចតេជោ៖​ រដ្ឋាភិបាលមិន​មានគោល​ការណ៍តម្លើង​ពន្ធទេ​

ភ្នំពេញ៖ ​សម្តេចអគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន ​បាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [460]


ក្រសួងការបរទេស​កម្ពុជា បដិសេធរ​បាយការណ៍ ​របស់ក្រសួង​ការបរទេសអាមេរិក​

ភ្នំពេញ៖ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បដិសេធ​របាយក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [453]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 703 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1528 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231627​ នាក់