គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គ្រោងបើកសម្ពោធសាខារបស់ខ្លួនថែមទៀតនៅសប្តាហ៍ក្រោយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ្រឹះស្ថានឈានមុខមួយនៅព្រះរាជាណាចក្រកម្ពុជា គ្រោងរៀប​ចំពិ​ធីសម្ពោធការិយាល័យថ្មី​របស់ខ្លួន​​នៅការិយាល័យកណ្តាលរាជធានីភ្នំពេញ ដែលពិធីសម្ពោធនេះនិងប្រព្រឹត្តទៅនៅ ថ្ងៃទី 28 ខែមីនា ឆ្នាំ 2014 ខាងមុខនេះ។ នៅក្នុងពិធីនោះនិងមានការចូលរួម ក្រោមអធិបតីភាពរបស់ឯកឧត្តម  គិម វ៉ាដា អគ្គនាយកត្រួតពិនិត្យ​ នៃធនាគារជាតិ នៃកម្ពុជា  និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ជា ចាន់តូ  ទេសា​ភិ    បាលនៃធនាគារ​ជាតិ​នៃ​កម្ពុជា និងមានការចូលរួមពី សំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។  នៅ​ថ្ងៃសម្ពោធនេះដែរ អេ អឹម ខេ បានបើកដំណើរការជាផ្លូវការនូវការិយាល័យ ចំនួន 11 កន្លែង ដែលក្នុងនោះ​​​​​​​រួម​មាន ការិយាល័យកណ្តាល​រាជ​ធានីភ្នំពេញ (សាខារាជធានីភ្នំពេញ) និង​ ការិយាល័យផ្សេងទៀតរួមមាន អនុសាខា​​អូឡាំពិក អនុសាខាផ្សារចាស់ សាខាសៀមរាប សាខាមោងឬស្សី សាខាបាត់ដំបង សាខាស្វាយរៀង សាខា​ព្រះសីហនុ សាខាតាកែវ  សាខាកំពង់ស្ពឺ និង សាខាកំពង់ចាម។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាបណ្ណ ​អស់រយៈពេលជាងមួយទសវត្ស​មកហើយ ហើយ​មានបេសកកម្ម ជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ ឲ្យមានជីវភាពកាន់តែប្រសើរឡើងតាមរយៈការ ផ្តល់ សេវាហិរញ្ញវត្ថុសមស្រប និងឋិតឋេរ។  តាមរយៈការខិតខំប្រឹងប្រែង និងយុទ្ធសាស្រ្តយូរអង្វែង អេ អឹម ខេ  កាន់​តែទទួល បានការគាំទ្រ និងការផ្តល់ទំនុកចិត្តខ្ពស់ពីអតិថិជន។  អេ​ អឹម ខេ  ជឿជាក់ថា ពិធី​​​​​​​​សម្ពោធការិយា​ល័យ​​​​​​​​​​​​ថ្មី របស់ ខ្លួន នាពេលនេះ នឹងធ្វើឲ្យសាធារណជនកាន់តែស្គាល់ និងមានជំនឿជឿជាក់លើ​សេវា​ហិរញ្ញវត្ថុ​របស់​ខ្លួនថែមមួយ កម្រិត ទៀត។ ផ្អែកតាមទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន អេ អឹម ខេ បានបោះជំហានរីក​​​​​​​​​​​​​​​​​​​​​ចម្រើន​គួរ​​​​​​​​​​​ឲ្យកត់សម្គាល់។ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អេ អឹម​ ខេ ​មានដើមកំណើត​មកពីកម្មវិធីឥណទាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងសន្សំ​សហគមន៍​របស់អង្គការ      អន្តរជាតិ Concern Worldwide​ ដែលបានចាប់ផ្តើម​ការងារ​របស់ខ្លួនក្នុងប្រទេសកម្ពុជាតាំង​ពីឆ្នាំ1​993​មក​ម្ល៉េះ។ ក្រោមការ លើក ទឹកចិត្តពីធនាគាជាតិនៃកម្ពុជា និង ការប្តេជ្ញាចិត្តពីអង្គការ Concern Worldwide​​ ក្នុងការ​ចូល​រួម   ចំណែ​កកាត់បន្ថយ ភាពក្រីក្រ និងកាត់បន្ថយគម្លាតក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ​ ដល់​ប្រជាជន​ក្រីក្រ​តាម​តំបន់​ជនបទ  កម្មវិធីឥណទាន​និង សន្សំសហគមន៍របស់អង្គការ Concern Worldwide ត្រូវ​បាន​​ផ្លាស់ប្តូរទៅជា ក្រុមហ៊ុនឯក​ជន​​​​​​​​​​​ទទួលខុស ត្រូវមាន កំណត់ដែលសព្វថ្ងៃហៅថា “អេ អឹម​ ខេ” នៅ​ក្នុងខែមេសា ឆ្នាំ2003 និងបានទទួល       អជ្ញា​បណ្ណ​​​​​​​​​​​ក្នុងនាមជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ពីធនាគាជាតិនៃកម្ពុជាក្នុងខែ​ឧសភា ឆ្នាំ2004 ហើយបន្ទាប់មកត្រូវ​បាន​ធនាគារ​ជាតិនៃកម្ពុជា ផ្តល់អាជ្ញា បណ្ណទទួលប្រាក់បញ្ញើរពីសាធារណជន នៅ​ឆ្នាំ​2010។​

ដោយគិតមកត្រឹមថ្ងៃទី​31 ខែធ្នូ ឆ្នាំ2013 ​នេះ អេ អឹម ​ខេ មានវត្តមាននៅគ្រប់ខេត្តក្រុង  និងស្រុកទាំងអស់ ទូទាំង​ព្រះរាជា​ណាចក្រកម្ពុជា និងបានគ្របដណ្តប់រហូតដល់ 96%  នៃចំនួនឃុំ  និង 81% នៃ ចំនួនភូមិសរុប។ គ្រឹះ ស្ថាន ​អេ អឹម ​ខេ  មានបុគ្គលិក​​ចំនួន​1444 នាក់ ព្រមទាំងមានការិយាល័យសរុប​ចំនួន 128 កន្លែង ​និងមានភ្នាក់ងារ សរុប​ចំនួន 295 ​។ បច្ចុប្បន្ននេះ អេ អឹម​ ខេ ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ​ដែលមានចំណែកទីផ្សារធំជាងគេ​នៅ​កម្ពុជា ដែល​​​មាន​អតិថិជិនសរុបជាង 380.000 នាក់ ​ដែលក្នុងនោះ អតិថិជនប្រាក់កម្ចីជាង 320.000 នាក់និងអតិថិ ជនដាក់ ប្រាក់​​​​សន្សំជិត 6.0000​ នាក់ ហើយមាន​សំពាធឥណទានជិត 78 លាន​​ដុល្លារ​អាមេរិក ជាមួយអត្រា​ឥណទាន​មិន​ដំណើរការ​មាន​ត្រឹមតែ 0.16% និង​ មានសមតល្យប្រាក់សន្សំ​​សរុបជាង ​18លានដុល្លារ​អាមេរិក ។

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ កម្ពុជា-ថៃ ​ល្អធម្មតា​ ខណៈប្រទេសថៃ​ ប្រកាស​ប្រើច្បាប់​គ្រាអាសន្ន​

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការ នៃ...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [563]


រកឃើញ​​ឡាន​តូច​មួយ​គ្រឿង​បុក​ជាប់​ការិយា​ល័យ​សាលា​បឋម​សិក្សា​ Springfield ​

ទីក្រុងប៊រមីងហ៊ែម៖ កាលពីព្រឹកថ្ងៃច័ន្ទនេះ មន្រ្តីប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [333]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [341]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 484 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 756 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864433​ នាក់