ភ្នំពេញ៖ ស្របពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងតែមានការរីកចំរើន គ្រប់វិស័យទាំងផ្នែក អចលនទ្រព្យ ផ្នែកសំណង អាគារ កំណើនអ្នកប្រើប្រាស់រថយន្តនិងកំណើននូវបញ្ហាជាច្រើនទៀតនោះក្រុមហ៊ុនហ៊ុនPrecision (Cambodia) Ltd និងក្រុមហ៊ុន Lei Shing Hong Ltd នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤នេះ បានសំឡឹងមើលទីផ្សារប្រទេសកម្ពុជាដោយការដ្ឋានសាងសង់ កន្លែងលក់ឡាន ម៉ាក Porsche ដែលនាំមកពី ប្រទេសអាល្លឺម៉ង់ ឲ្យស្របតាមតម្រូវការរបស់អតិថិជន ដែលមានការចាប់អារម្មណ៏។
ទីតាំងការដ្ឋានសំណង់នេះស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង ដោយក្រុមហ៊ុន នឹងទទួលខុសត្រូវទាំងស្រុង ចំពោះការនាំចូល និងចែកចាយលក់ដោយទំនាក់ទំនង ធ្វើការផ្សព្វផ្សាយ និងសេវាកម្មក្រោយពេលលក់រថយន្តម៉ាក Porsche នៅក្នុងប្រទេសកម្ពុជា។ ទំនួលខុស ត្រូវនេះក៏រួមទាំងសិទ្ធិក្នុងការតែងតាំងអ្នកចែកចាយ និងអាគារបម្រីសេវាកម្មផងដែរ ។
ថ្លែងនៅក្នុងឱកាសនោះ លោក ហ្គ្រេម ហាន់ធ័រ (Granme Hunter) អគ្គនាយកនៃក្រុមហ៊ុន Precision (Cambodia)Ltd បានឲ្យដឹងថាតាមគម្រោងគឺរោងជាងនឹងមានកន្លែងជួសជុលចំនួន៤កន្លែង, ហើយនឹងត្រូវបំពាក់ដោយបរិក្ខារទំនើបទាន់សម័យចុងក្រោយបំផុតពី Porsche ។ លោកបន្តថា “អគារនេះត្រូវបានរៀបចំសាងសង់ឡើងក្នុងទម្រង់ស្ថាបត្យកម្ម ដ៏វិចិត្រនិង បច្ចេកវិទ្យាដ៏ទំនើប ដែលចំណាយប្រាក់អស់ចំនួន ២លានដុល្លារអាម៉េរិក។ ហើយអគារនេះ មានទំហំ ១.៨៧៩ ម៉ែត្រការ៉េ ដែលរួមមានបន្ទប់តាំងបញ្ហាញលក់សម្រាប់រថយន្ត ៥គ្រឿង និងមានការដាក់តាំងផលិតផលឧបករណ៍ផ្សេងៗរបស់ Porsche សម្រាប់តម្រូវការរបស់អតិថិជន”។
លោកជំទាវ តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម បានមានប្រសាសន៏ថា ការវិនិយោគនេះ ក៏ជា សញ្ញាមួយនៃទំនុកចិត្ត លើរាជរដ្ឋាភិបាល និងការកើនឡើងនៃវិស័យ រថយន្តដែលមិនធាប់មានពីមុនមក ផងដែរ ដែលវិស័យនេះជាវិស័យមួយកំពុងអភិវឌ្ឍន៏ក្លាយជាវិស័យដែលប្រកបដោយការប្រកួតប្រជែង ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Precision (Cambodia) Ltd បច្ចុប្បន្ននេះ ក្រុមហ៊ុន Porsche Asia Pacific បាននាំរថយន្តម៉ាក Porsche នេះ ទៅកាន់ប្រទេសចំនួន ១៣ហើយមានប្រទេសកម្ពុជា,ប្រ៊ុយណេ, ប៉ូលីនេស៊ី, បារាំង, ឥណ្ឌូនេស៊ី, ឡាវ, ថៃ, វៀតណាម, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ញូវកាលីដូនី,ហ្វីលីពីន, សិង្ហបុរី, ស្រីលង្ការ និងតៃវ៉ាន់ ៕ ដោយ៖ អភិរក្ស