ទីផ្សា​​រអច​លន​ទ្រព្យ​នៅកម្ពុជា​ នឹ​ងល្អ​ប្រសើរ​នៅឆ្នាំ​២០១៤ នេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ​ ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន VTrust RealtyCo.,Ltd លោក អ៊ិន ស៊ីថាបាន​ឲ្យដឹង​​ថា ​ទីផ្សា​រ​ អចលនទ្រព្យ​នៅ​កម្ពុជា​កាន់តែ​មាន​ ភាពល្អ​ប្រសើរ​ឡើង​ហើយ​ដោយ​​​​​សារ​ប្រជាជន​មាន​ជីវភាព​ធូរធារ​ដែ
ល​អាច​ធ្វើឲ្យ​ពួកគាត់​មាន​លទ្ធភាព​អាច​ទិញ​អច​​លន​ទ្រព្យ​បាន​។​ លោក​បន្ថែមថា​ ក្រៅពី​នេះ​កម្ពុជា​ក៏​ជា​ទិស
ដៅ​នៃ​ទីផ្សារ​ អចលនទ្រព្យ​របស់ ជន​បរ​ទេស​ផង​ដែរ​ដោយសារ​តែ​នាពេល​បច្ចុប្បន្ន​នេះ​លំហូរ​ទុន​វិនិយោគ​
ពី​ បរទេស​លើ​វិស័យ​នេះ​​កំពុងតែ​មាន​កំណើន ហើយ​ក្រុមហ៊ុន​ដែល​បាន​នឹង​កំពុង​វិនិយោគ​នៅ​ផ្នែក​នេះ​មា
ន​ដូចជា៖ ​ជប៉ុន ចិន កូរ៉េខាងត្បូង​សហរដ្ឋអាមេរិក​ជាដើម​។  លោក​បន្ត​ថា ​តម្លៃ​ដី​ក្នុង​រាជ​ធានី​ភ្នំពេញ​ក្នុង​ឆ្នាំ
២០១៤ នឹង​មិន​ថមថយ​នោះទេ​។​      លោកបាន​រំពឹង​ថា​សម្រាប់​៥​ឆ្នាំ​ទៅ​មុខ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​
នឹង​មាន​ការកើនឡើង​បន្តទៀត​។ 


ប្រការ​ដែល​ធ្វើឲ្យ​ដី​ឡើងថ្លៃ គឺ​មាន​កត្តា​ពីរ​យ៉ាង​ដូចជា​៖ ទី​១ កំណើន និង​តម្លៃ​នៃ​សេដ្ឋ​​​​​​​​​កិច្ច​​​មាន​ការកើនឡើង
និង​ទី​២ ការចូលរួម​វិនិយោគ​ពី​ធនាគារ​ដែល​អនុញ្ញាត​ផ្តល់​កម្ចី​ផ្នែក​អចលនទ្រព្យ​ដល់​អតិថិជន​។​ របាយការ
ណ៍​ស្រាវជ្រាវ​ដោយ​ក្រុមហ៊ុន​នៅ​ក្នុង​សម្ព័ន្ធ VTrust Group ចេញផ្សាយ​កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ​បញ្ជាក់​
ថា​តម្លៃ​ដី​ជា​មធ្យម​នៅតាម​ ដងផ្លូវ​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​តម្លៃ​មធ្យម​ប្រហែលជា​១.៥៦០​ដុល្លារ​អា
ម៉េរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​ហើយ​តម្លៃ​ដី​ទាប​បំផុត គឺ​៤០​ដុល្លារ អាម៉េរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​ខណៈ​ដែល​តម្លៃដី​
ខ្ពស់​បំផុត​មាន​ដល់​៥.០០០​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ចំណែក​នៅ​តាម​ផ្លូវលំ​ក្នុង​រាជធានី​ភ្នំពេញ​វិ
ញ​តម្លៃ​ខ្ពស់បំផុត​៣.៣០០​ ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​តម្លៃ​ដី​មធ្យម​គឺ​មាន​ចំនួន​៩៤០​ដុល្លារ
អាម៉េរិក​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ទាប​បំផុត​តម្លៃ​២០​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

ដី​ដែល​មាន​តម្លៃ​ខ្ពស់ គឺ​មាន​នៅ​ទីតាំង​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ដែល​មាន​​រហូត​ដល់​៥.៩០០​
ដុល្លារ​អាម៉េរិក ក្នុង​មួយ​ម៉ែត្រការ៉េ​។ រីឯ​តម្លៃ​ដី​ដាក់លក់​ទាប បំផុត​គឺ​ពាក់ព័ន្ធ​នឹង​លក្ខណៈ​ដី​ផលប្រយោជន៍​
សេដ្ឋកិច្ច និង​ទីតាំង​ផងដែរ​។ ទីតាំង មួយចំនួន​ដែល​មាន​តម្លៃ​ដី​ដាក់លក់​ទាប​បំផុត​នោះ​គឺ​ស្ថិតនៅ​សង្កាត់​
ពញា​ពន់ ខណ្ឌ សែន​សុខ​ដែល​​មាន​តម្លៃ​លក់​ត្រឹម​១០ ដុល្លារ អាម៉េរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​ដោយសារ​តម្លៃ
នោះ​ជា​តំបន់​មិន​អំណោយផល​ដល់​ការប្រកប​អាជីវកម្ម និង​មាន​ការ អភិវឌ្ឍ​តិចតួច​។​ រីឯ​តម្លៃ​ដី​ដែល​មាន​
ហាងឆេង​ខ្ពស់​ជាងគេ​ត្រូវបាន​រកឃើញ​នៅ​តំបន់​ បឹង​កេងកង​១ ខណ្ឌចំការមន​បន្ទាប់​មក​គឺ​នៅ​ខណ្ឌ ដូន
ពេញ ខណ្ឌ​៧​មករា ខណ្ឌ​ទួលគោក និង ខណ្ឌ​មានជ័យ​។​ លោក ចេង ខេង ប្រធាន​សមាគម​អ្នកវាយតម្លៃ
និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី ភី អិ​លបាន​មានប្រសាសន៍ឲ្យ​
ដឹង​ថា​តំបន់​សង្កាត់​និរោធ​ន៍​ស្ថិតនៅ​ក្នុង​ខណ្ឌ​ មានជ័យ​នា​ពេល​បច្ចុប្បនេះ​កំពុង​ក្លាយជា​តំបន់​ដ៏​មានស​ក្តា​
នុព​ល​ខ្លាំង​ ក្នុង​ការអភិវឌ្ឍន៍​សំណង់​អគារ​លំនៅស្ថាន និង​ប្រភេទ ខុន​ដូ និង​ជា​តំបន់​ស្ថិតនៅ​ចំណុចកណ្តា
ល​នៃ​គម្រោង​អភិវឌ្ឍន៍​ដែល​បាន​អភិវឌ្ឍន៍ និង​កំពុង​អភិវឌ្ឍន៍​នៅក្នុង​គម្រោង​ផែនការ​មេ​របស់​រាជរដ្ឋាភិ
បាល​៕ ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ព្រឹទ្ធសភាផ្សព្វផ្សាយ​ពីការវិវត្តនៃ​កំណែទម្រង់​រដ្ឋបាលថ្នាក់ក្រោមជាតិ​

ភ្នំពេញ៖ គណៈកម្មការទី៤នៃព្រឹទ្ធសភា សហការជាមួយអគ្គល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [450]


ករណីគ្រោះថ្នាក់ចរាចរណ៍កម្មករមានការកើនឡើងនៅឆ្នាំ២០១៣

បើយោងតាមរបាយការណ៍របស់សហជីពសេរីកម្មករនៃព្រះរាជាណាចក...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [335]


ការវាយ​ប្រហារម​កលើកុលស​ម្ព័ន្ធ ​Waziristan​​ ស្លាប់ម​នុស្ស​ចំនួន ​២៧នាក់​

ប្រទេសប៉ាគីស្ថាន៖ កាលពីព្រឹកថ្ងៃអង្គារនេះ ក្រុមកងក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [297]


ប្រកាសលោក លីវ វណ្ណថេន ចូលកាន់មុខ​ងារ​ជា​​ចៅ​សង្កាត់ព្រែកថ្មី

ភ្នំពេញ : លោកលីវ វណ្ណថេង ត្...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [326]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 158 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1382 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964282​ នាក់