​អ្នក​សារ​ព័ត៌​មាន​​ចំនួន​​២៨​នាក់ ​​ចូលរួម​​សិក្សាវ​គ្គ​បណ្តុះ​បណ្តាល​ស្តីពី​​សុវត្ថិភាព​​ចរាចរណ៍ ​​និង​​ការបើក​បរ​ពេល​​ស្រវឹង​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមអ្នកសារព័ត៌មានចំនួន២៨នាក់ មកពីស្ថានីយ៍ទូរទស្សន៍៩ ស្ថានីយ៍វិទ្យុចំនួន៩ កាសែត​៤ ទស្សនាវដ្តី៣ និងគេហទំព័រចំនួន៣ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល​ស្តីពី​«សុវត្ថិភាព​ចរា​ចរ​​ណ៍ និងការបើកបរពេលស្រវឹង» កាល​ពីព្រឹកថ្ងៃទី ១៧ ធ្នូ ២០១៣ ម្សិលមិញនៅមន្ទីរពេទ្យកុមារ ជាតិ រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេលមួយថ្ងៃពេញតែម្តង ក្រោមកិច្ចសហការរវាងពីអង្គចលនា ដើម្បី​សុខភាព​កម្ពុជា អង្គការ GRSP មជ្ឈមណ្ឌល ភីឌីភី និងមានការរួមចូលវាគ្មិន​មកពី​ក្រសួង​សុខាភិ​បាល និងវិទ្យុបារាំង​អន្តរ​ជាតិ។

លោកបានសង្កត់ធ្ងន់ទៅលើលទ្ធផលនៃការស្រាវជ្រាចរបស់អង្កការសុខភាពពិភពលោកស្តីពីវិធាន កា​រដែល​មាន​ប្រសិទ្ធ​ភាព ដើម្បីកាត់បន្ថយការប្រើបា្រស់គ្រឿងស្រវឹងឈានទៅកាត់បន្ថយគ្រោះថ្នាក់  ច​រាចរណ៍រួមមានវិធាន​ការតំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង​,​ការហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រឿង​ស្រវឹង,​ការកំហិតកន្លែងលក់ និងម៉ោងលក់គ្រឿងស្រវឹង,និងការធ្វើតេស្តខ្យល់ដង្ហើម។ល។

លោកក៏បានលើកឡើងទៀតដែរថា វិធានការដែលគ្មានប្រសិទ្ធភាពដូចជា៖ ការដាក់បំរាមសុខ​ភាព,ការកំណត់ស្តង់​ដារ​ផឹកគ្រឿងស្រវឹង និងការអប់រំបុគ្គលអ្នកផឹកដែលមិនមានការផ្លាស់ប្តូរបរិយាកា សជុំវិញ។ប្រធានមជ្ឈមណ្ឌល​ភីឌី​ភី លោក យង់ គឹមអេង បានបង្ហាញនូវទស្សនៈផ្ទុយគ្នាអំពីគ្រឿងស្រវឹង រវាងសុខភាពសាធារណៈ និង​ឧស្សា​ហកម្ម​​គ្រឿងស្រវឹង។ ទស្សនៈរបស់សុខភាពសាធារណៈ គឺគ្រឿង ស្រវឹងគឺជាមូលហេតុនៃ​ជំងឺគ្រោះថ្នាក់ចរាចរណ៍​,អំពើហិង្សា និងការបាត់សណ្តាប់ធ្នាប់សង្គម ភាពក្រីក្រ និងបញ្ហាសង្គមជាច្រើនទៀត។ រីឯឧស្សាហកម្ម​គ្រឿង​ស្រវឹង​​​​​បានដាក់កំហុសទៅលើអ្នកផឹកដែលមិន ទទួលខុសត្រូវ ទើបបង្កឱ្យមានបញ្ហា​ទាំងនោះកើតមាន​ឡើងគ្រប់​ពេលវេលា។

ក្នុងវគ្គបណ្តុះបណ្តាលនេះ គ្រប់សិក្ខាកាមអ្នកសារព័ត៌មានបានពិភាក្សាយ៉ាងផុលផុស និងបាន ឯកភាពគ្នាថា អ្នក​កា​សែត​អាចរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ១-ការផ្សាយអត្ថ​បទពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់​ដែល​បណ្តាលមកពីគ្រឿងស្រវឹង ២-មិនចូលរួមសរសេរអត្ថបទ និង​បង្កើតកម្មវិធីណាដែលលើក​ទឹកចិត្តឱ្យ​មានការ​ប្រើប្រាស់គ្រឿងស្រវឹង ៣-តស៊ូមតិតាមរយៈអត្ថបទ ព័ត៌មានសុំឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធាន​ដ៏មានប្រសិទ្ធភាព​កាត់​​បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដូច ជា ការតំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង, ចូលកាត់បន្ថយការផ្សាយ​ពាណិជ្ជកម្មគ្រឿងស្រវឹងជា ដើម។

លោក គឹម យីដេត អគ្គលេខាធិការរងគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍បានចូលរួម​កត់​សម្គាល់​​ផងដែរ​​ថា ការ​ផ្សព្វ​ផ្សាយ​​ពាណិ​ជ្ជកម្ម​​ ពី​​ផលិត​ផល​​គ្រឿង​​ស្រវឹង​ ​គឺ​ជា​​កត្តា​​មួយ​​ដែល​​ជំរុញ​​ឲ្យ​​ប្រជា​​ពល​រដ្ឋ​​ចង់​​ទទួល​ទាន​​គ្រឿង​​ស្រវឹង​ ហើយ​ការ​​ទទួល​​ទាន​​គ្រឿង​​ស្រវឹង​នេះ​ បាន​​ក្លាយ​ជា​​បញ្ហា​​ប្រឈម​​​យ៉ាង​ធ្ងន់​ធ្ងរទៅ​​នឹង​​គ្រោះ​ថ្នាក់​​ចរាចរណ៍ ​នៅក្នុង​​សង្គម​​កម្ពុជា​​បច្ចុប្បន្ន​​។​​ដូច្នេះ​ដើម្បី​​​កាត់​បន្ថយ​​ នូវ​​​អត្រា​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ត្រូវ​​កាត់​បន្ថយ​​នូវ​ការ​សេព​​គ្រឿង​ ហើយ​​ដើម្បី​​កាត់​បន្ថយ​​ការ​សេព​​គ្រឿង​​ស្រវឹង​ គឺ​​ត្រូវ​តែ​​លុប​បំបាត់​​នូវ​​ស្ពត​ពាណិជ្ជ​កម្ម​ ដែល​​មាន​​ការ​លើក​ទឹក​ចិត្តដល់​អតិថិជន​​ឲ្យ​មាន​​ការ​ទទួល​​ទាន​គ្រឿង​​ស្រវឹង​។

នាយក​អង្គការ​ដៃ​គូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សកល​(GRSP)​ប្រចាំ​នៅ​កម្ពុជា​ លោក​ គង់​ សុវណ្ណ​​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​សិក្ខា​សាលា​នេះ​បាន​លើក​ឡើង​ថា​ នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​ ក្នុង​ការ​អប់រំ​ និង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ ពិសេស​លើ​កត្តា​ហានិភ័យ​ចម្បង​ពីរ​គឺ៖ “បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ និង​មិនពាក់​មួក​សុវត្ថិភាព”។

សូមបញ្ជាក់ថា វគបណ្តុះបណ្តាលខាងលើនេះដែរ គឺមាន​គោល​បំណងផ្សព្វ​ផ្សាយ​ដល់​អ្នក​សារ​ព័ត៌​មាន​អំពី​សុវត្ថិ​ភាព​​ចរាចរណ៍ ការបើកបរពេលស្រវឹង និងមូល ហេតុ ដើម្បី​ចលនាឱ្យអ្នកកាសែត​ទាំង​អស់​ចូលរួមចំណែក​កាន់​តែ​សកម្មថែមទៀតក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរចរណ៍នៅប្រទេសកម្ពុជា។

បើយោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកនៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ​បាន​ឱ្យដឹង​​​​​​ថា ៩ខែ ឆ្នាំ២០១៣មកនេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣៣០៦លើក លើ ៣៣​៤៩​​លើក។ ក្រៅ​ពី​ផល​ប៉ះពាល់​ក្នុង​ពេល​បើកបរ​គ្រឿង​ស្រវឹង ក៏​នឹង​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់ជា​ញឹកញាប់ គឺ​ជំងឺ​ថ្លើម សម្ពាធ​​​ឈាម​ឡើង​ខ្ពស់ ទឹក​នោម​ផ្អែម និង​មហារីក៕  ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [823]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [717]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [609]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [594]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រាជរដ្ឋាភិបាលពង្រឹងយន្តការគ្រប់គ្រងពលករទេសន្តប្រវេសន៍ដល់ទីភ្នាក់ងារឯកជន

ភ្នំពេញ៖ តាមការបង្ហាញរបស់សង្គមស៊ីវិល និង អង្គការផ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [365]


​១១ស្លាប់នាក់​ និង​ ៤២នាក់រងរបួសធ្ងន់ស្រាល​ ដោយសារគ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី ​០៩​ខែ មីនា ​

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមីនាឆ្នាំ២០១៤ អគ្គស្នងការនគរ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [615]


ទីផ្សា​​រអច​លន​ទ្រព្យ​នៅកម្ពុជា​ នឹ​ងល្អ​ប្រសើរ​នៅឆ្នាំ​២០១៤ នេះ​

ភ្នំពេញ​៖​ ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន VT...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [332]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 471 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 740 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864417​ នាក់