បក្សសង្រ្គោះជាតិនឹងប្តឹងគ.ជ.ប.ទៅតុលាការ​នូវ​ភាព​​មិន​ប្រ​ក្រ​តីក្នុង​ការ​បោះឆ្នោត
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖មេដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងនឹងប្តឹងគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោតទៅ​តុ​លា​ការនូវភាពមិនប្រក្រតីទាំងឡាយ ដែលបានកើតឡើងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្ត និតិ​កាលទី៥នេះ។នេះបើតាមការលើកឡើងរបស់អនុប្រធានគណបក្សនៅថ្ងៃទី២៦ខែសីហាឆ្នាំ២០១៣ ក្នុង​សន្និសីទកាសែតមួយនាទីស្នាក់ការកណ្តាលស្ថិតក្នុងសង្កាត់ចាក់អង្រែខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិព្រមានថានឹងប្តឹងទៅតុលាការក្នុងករណីគណៈកម្មា​ធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ពុំមានភាពប្រក្រតីក្នុងការរកដំណោះស្រាយ។ ​ដោយគណបក្ស​របស់លោកបានរកឃើញភាពមិនប្រក្រតីធ្ងន់ធ្ងរនៅពេលត្រួតពិនិត្យផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព“ក”​កាល​ពីពេលថ្មីៗកន្លងទៅនេះ។

 

លោក កឹម សុខា បានចាត់ទុកសំដីរបស់លោកថាជាការផ្ញើសារទៅគ.ជ.ប. ជាពិសេសមេដឹកនាំគ.ជ.ប.ទាំងនោះ ដោយលោកលើកឡើងថាយើងអត់ឈប់ទេហើយយើងនឹងប្តឹងអស់លោកតទៅទៀតតាមផ្លូវ​តុលាការជាការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបាត់ឈ្មោះនិងអ្វីៗផ្សេងៗទៀតយើងប្តឹង​តុលាការជាតិហើយក៏យើងពិនិត្យតាមផ្លូវច្បាប់អន្តរជាតិនិងរកមេធាវីបន្តទៀតដែរ។

 

ពាក់ព័ន្ធនឹងករណីលើកឡើងរបស់មេដឹកនាំបក្សប្រឆាំងខាងលើនេះ លោកទេពនីថាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឲ្យដឹងថានេះគឺជាសិទ្ធិរបស់គាត់ប៉ុន្តែគ.ជ.ប. ធ្វើអ្វីៗទៅតាមច្បាប់បោះឆ្នោតតែប៉ុណ្ណោះមិនបានធ្វើអ្វីខុសពីច្បាប់កំណត់ឡើយ។ លោកបន្តថានេះជារឿងធម្មតាទេព្រោះថាប្រទេសរបស់យើងមានលទ្ធិប្រជាធិបតេយ្យ។ករណីគណបក្សណា​យល់ឃើញថាស្ថាប័នឬ អ្នកណាធ្វើអ្វីមិនត្រឹមត្រូវគាត់មានសិទ្ធិគ្រប់គ្រាន់អាចប្តឹងបាន ចំណែក​គ.ជ.ប.ដូចជា​មិនមានបញ្ហាអ្វីនោះទេ។

លោក ទេព នីថា បញ្ជាក់ថា នៅក្នុងនីតិវិធីច្បាប់បើថាមន្រ្តីគ.ជ.ប. ធ្វើខុសឲ្យប្តឹងទៅថ្នាក់លើរបស់គ.ជ.ប. ហើយបើប្តឹងគ.ជ.ប. ឲ្យប្តឹងទៅរដ្ឋសភាប៉ុន្តែនេះគាត់ប្តឹងទៅតុលាការក៏តាមតែគាត់គិតទៅចុះ។

 

សូមរំលឹកថាក្រោយការបោះឆ្នោតថ្នាក់ជាតិបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣រួចមក​នោះគណបក្សសង្រ្គោះជាតិបានប្តឹងទៅគ.ជ.ប.មាន១៥ករណីលើភាពមិនប្រក្រតីក្នុងថ្ងៃបោះ​ឆ្នោត ជាមួយគ្នានោះគ.ជ.ប.ក៏បានធ្វើការដោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែការដោះស្រាយនោះត្រូវបាន​បក្សប្រ​ឆាំង​​​អះអាងថាគ.ជ.ប.ដោះស្រាយដោយគ្មានតម្លាភាព និងមិនយុត្តិធម៌៕

ដោយ​ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [829]


អង្គការសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាល តម្លើងថ្លៃពន្ធខ្ពស់លើផលិតផលថ្នាំជក់

ភ្នំពេញ៖អង្គការ​សង្គម​ស៊ីវិលបានជំរុញឱ្យរាជរដ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [522]


អ្នកបុរីកីឡា ​និងបឹងកក់ ​ទាមទារឲ្យ​តុលាការដោះ​ស្រាយ ​ករណីអាជ្ញាធរ​ប្រើហិង្សា​

​ភ្នំពេញៈ ព្រឹក​ថ្ងៃទី១៩ ខែមិនា ​នេះ ប្រជា​សហគមន៍​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [419]


ក្រសួងព័ត៌មាននឹងចុះ MOU ជាមួយ UNITRA និងក្រុមហ៊ុន ខ្មែរហូលឌិងគ្រុប លើការបណ្តុះបណ្តាល មន្រ្តី ផ្នែក IT

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បានថ្លែងឲ្យ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [460]


ព្យុះទីហ្វុង​​ Fitow បោក​បក់​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ចិន​

ប្រទេសចិន៖អ្នកព្យាករណ៍អាកាស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [481]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 383 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 690 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230789​ នាក់