ប្រទេសវែល៖ កាលពីថ្ងៃម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍រវាងឡាន ២គ្រឿងនៅក្នុងទីក្រុង Blaenau Gwent បានឆក់យកជីវិតស្រ្តីពោះធំម្នាក់។ មន្រ្តីប៉ូលីសបានអះអាងថា ស្រ្តីពោះធំម្នាក់ខាងលើនេះគឺមានអាយុ ២០ឆ្នាំ
គឺបានរងរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ ហើយត្រួវបានបញ្ជូនទៅមន្ទីពេទ្យ Nevill Hall ភ្លាមៗ តែជាអកុសល ស្រ្តីរងគ្រោះក៏បានបាត់ជីវិតនៅក្នុងមន្ទីពេទ្យនោះទៅ រួមបញ្ចូលទាំងទារកនៅក្នុងផ្ទៃផងដែរ។ មន្រ្តីប៉ូលីស
បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបានកើតឡើងនៅក្នុងទីក្រុង Blaenau Gwent
នៅវេលាម៉ោង ២៣និង០០នាទី។ គួរបញ្ជាក់ផងដែរថា ឡាន ២គ្រឿងខាងលើនេះគឺស៊េរី Peugeot 207
ពណ៌ខៀវនិង Peugeot 307 ពណ៌ទឹកប្រាក់៕ មន្រ្តីប៉ូលីសបានបញ្ជាក់ថា បុរសអ្នកបើកបរឡាន Peugeot
207 ពណ៌ខៀវនិងបុរសអ្នកបើកបរឡាន Peugeot 307 ពណ៌ទឹកប្រាក់គឺមិនបានរងរបួសឡើយ ក៏ប៉ុន្តែពួក
គេទាំង ២នាក់នោះគឺមានភាពតក់ស្លុតយ៉ាងខ្លាំង ចំណែកស្រ្តីអាយុ ៣៤ឆ្នាំម្នាក់ទៀតគឺបានរងរបួសស្រាល៕
ដោយ៖ តុលា