ភ្នំពេញ៖ នៅទីស្តីការក្រសួងការពារជាតិនាព្រឹកថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៤នេះ មានបំពាក់ឋានន្តរស័ក្តិជូននាយឧត្តមសេនីយ៍ ចំនួន២៩រូប ។សូមរម្លឹកថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រ ដើម្បីព្រះរាជនុញ្ញាតិឲ្យដំឡើងឋានន្តរស័ក្កិ ថ្នាក់នាយឧត្តមសេនីយ៍ នាយទាហានជាន់ ខ្ពស់ នៃ កងយោធពលខេមរភូមិន្ទ ចំនួន២៩នាយឧត្តមសេនីយ៍នាយទាហានជាន់ខ្ពស់ដែលត្រូវបណពាក់ឋានន្តរស័ក្តិមាន ឈ្មោះដូចខាងក្រោម៖ ១-ឧត្តមសេនីយ៍ឯក ឯម វ៉ាន់សារ៉ាត អត្តលេខ ០០០០៥៤ រដ្ឋលេខាធិការក្រសួងការពារជាតិ។
២-ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អត្តលេខ ០០០០៣០ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ។
៣-ឧត្តមសេនីយ៍ឯក ភួង ស៊ីផាន អត្តលេខ ០០០០៥១ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ។ ៤-ឧត្តមសេនីយ៍ឯក ឃុន វុធ អត្តលេខ ០០០២៤៦ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។ ៥-ឧត្តមសេនីយ៍ឯក ចៅ ផល្លី អត្តលេខ ០០៤២៦១ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។ ៦-ឧត្តមសេនីយ៍ឯក ហ៊ុយ ពិសិដ្ឋ អត្តលេខ ០០០៤៤៣ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។ ៧-ឧត្តមសេនីយ៍ឯក កែវ ពង្ស អត្តលេខ ០០១១៧២ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។ ៨-ឧត្តមសេនីយ៍ឯក ស៊ូ គឹមស៊ុន អត្តលេខ ០០០១៣០ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។
៩-ឧត្តមសេនីយ៍ឯក សុខ ភាព អត្តលេខ ០០៣៨១១ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។ ១០-ឧត្តមសេនីយ៍ឯក សាវ សុខ អត្តលេខ ០០០០៨៥ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។ ១១-ឧត្តមសេនីយ៍ឯក ដុម ហាក់ អត្តលេខ ០០០២៧២ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។ ១២-ឧត្តមសេនីយ៍ឯក គៀង សាវុធ អត្តលេខ ០០០០៣៥ អគ្គមេបញ្ជាការរង។
១៣-នៃកងយោធពលខេមរភូមិន្ទ។១៤-ឧត្តមសេនីយ៍ឯក អ៊ុង សំខាន់ អត្តលេខ ០០០០៤២ អគ្គមេបញ្ជាការរង នៃកងពលខេមរភូមិន្ទ។ ១៥-ឧត្តមសេនីយ៍ឯក ឈិន ចាន់ពណ៌ អត្តលេខ ០០១១៣៥ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។ ១៦ឧត្តមសេនីយ៍ឯក ម៉ក់ សារុន អត្តលេខ ០០០០៩១ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។ ១៧-ឧត្តមសេនីយ៍ឯក ឥត សារ៉ាត់ អត្តលេខ ០០០៣៣៤ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការហ្វឹកហ្វឺន។
១៨ឧត្តមសេនីយ៍ឯក ខ្វាន់ ស៊ាម អត្តលេខ០០០១០៨ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម។ ១៨-ឧត្តមសេនីយ៍ឯក គឹម ប៊ុនថាន អត្តលេខ ០០៤៣៥៧ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។ ១៩-ឧត្តមសេនីយ៍ឯក សំ វណ្ណថន អត្តលេខ ០០០២០៥ អគ្គលេខាធិការ ក្រសួងការពារជាតិ។ ២០-ឧត្តមសេនីយ៍ឯក មាស សាវ៉ន អត្តលេខ ០០០០៧៩ អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា។
២១-ឧត្តមសេនីយ៍ឯក ស៊ុំ សំណាង អត្តលេខ ០០០០៧៤ អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ។ ២២-ឧត្តមសេនីយ៍ឯក ចៅ ភិរុណ អត្តលេខ ០០០០៧៥ អគ្គនាយក អគ្គនាយកដ្ឋានសំភារៈបច្ចេកទេស។ ២៣-ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អត្តលេខ ០០០០៦៩ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយនិងកិច្ចការបរទេស។២៤-ឧត្តមសេនីយ៍ឯក សែម សុវណ្ណនី អត្តលេខ ០០០៣១០ អត្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាត មីននិងកាកសំណល់សង្គ្រាម។
២៥-ឧត្តមសេនីយ៍ឯក ជ័យ សុន អត្តលេខ ០០០៧៦១ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម។ ២៦-ឧត្តមនាវីឯក ទៀ វិញ អត្តលេខ ០០០១៧១ មេបញ្ជាការកងទ័ពជើងទឹក។ ២៧-ឧត្តមសេនីយ៍ឯក សឹង សំណាង អត្តលេខ ០០០១០១ មេបញ្ជាការ កងទ័ពជើងអាកាស។
២៨-ឧត្តមសេនីយ៍ឯក កែវ តាំ អត្តលេខ ០០០២៣២ អគ្គលេខាធិការរងក្រសួងការពារជាតិនិងជានាយកនាយកដ្ឋានអធិការកិច្ចនិង ២៩-ឧត្តមសេនីយ៍ឯក មាស សំអុល អត្តលេខ ០០០២១១ អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវានិងជានាយក នាយកដ្ឋានបុគ្គលិក។
បើទោះជាយ៉ាងចូច្នេះក៏ដោយ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានអះអាងថានៅព្រឹក ថ្ងៃទី១៣នេះ ព្រះមហាក្សត្របានចេញព្រះរាជក្រិត្យបំពាក់ឋាន្តរស័កិថ្នាក់ឧត្តមសេនីយ៍យោធា ចំនួន១៣នាក់បន្ថែមទៀត ៕
ដោយ៖ ស ស្អាត