លោក ពិត តាំងសាន ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើស តាំងជាសមាជិកថ្មី នៃក្រុមប្រឹក្សាធម្មនុញ្ញ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

     ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី​៧   ខែ​ឧសភា    ឆ្នាំ​២០១៣  បាន​បោះឆ្នោត​ជ្រើសតាំង​លោកពិតតាំង​សានជា​សមា
ជិក​ថ្មីរបស់​ក្រុមប្រឹក្សាធម្មនុញ្ញ​​ជំនួស​អាសនៈ​របស់​លោក ប៉ែន  ថុល  ដែល​ត្រូវ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​រយៈ
ពេល៩ឆ្នាំ  គិត​ត្រឹម​ថ្ងៃទី​៣០  ខែមិថុនា    ឆ្នាំ​២០១៣​  ។  ការជ្រើសតាំង​នេះ​ធ្វើ​ឡើងដោយមានសមាជិក​រដ្ឋ
សភាចំនួន៩៧រូប ក្នុងចំណោម​សមាជិក​រដ្ឋសភា​សរុប១២៣រូប  ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​    ។

ជាសមាជិករបស់ក្រុមប្រឹក្សាធម្មនុញ្ញ​អាណត្តិ​ទី​៥រយៈពេល៣ឆ្នាំ ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៣ រួមមាន​៖ ប្រធានលោក ឯក សំអុល សមាជិក  លោកស្រី  ស៊ុំ  នី​ផា លោក  ប៉ែន ថុល  លោក  ឈួ​រ  លាង​ហួត លោក
ព្រហ្មញាណ  ​វិចិត្រ  អ្នកអង្គម្ចាស់  ស៊ីសុវត្ថិ  ផាន់​ដា​រ៉ា​វង្ស  សម្តេច នរោត្តម សិរិវុឌ្ឍ  លោក មឹន  ស៊ាន  និង​លោកស្រី  ចែម  វេ​យ្យ​រិទ្ធ  ​។

​ក្រុមប្រឹក្សាធម្មនុញ្ញគឺជា​ស្ថាប័ន​កំពូល​មួយដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញឆ្នាំ​១៩៩៣សម្រាប់​ការពារ​ការគោ
រព​រដ្ឋ​ធម្មនុញ្ញបកស្រាយ​រដ្ឋធម្មនុញ្ញនិង​ច្បាប់​ដែល​រដ្ឋសភា  ​បាន​អនុម័តនិង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វ
គ្រប់​ហើយនិង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង  ​នឹង​ការបោះឆ្នាត​ជ្រើសតាំង​តំណាងរាស្ត្រនិង​ការបោះ
ឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។​
​ក្រុមប្រឹក្សាធម្មនុញ្ញចាប់ដំណើរការ​ពេញលក្ខណៈនៅ​ថ្ងៃ​ទី​១៥  ខែមិថុនា  ឆ្នាំ​១៩៩៨  ​។    សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញមាន​ប្រធាន១រូបនិង​សមាជិក​ចំនួន៨រូប​ ។​​   ប្រធាន​ត្រូវបាន​ជ្រើសតាំង​ដោយ​សហសេ
វិកទាំង៩រូបតាម​មតិ​ភាគច្រើន​ដាច់ខាតរៀងរាល់​បី​ឆ្នាំ​ម្តងក្រោយ​ពី​សមាជិក​ថ្មី៣រូបចូល​កាន់តំណែង     ​។

សម្រាប់អាណត្តិ​ទី​១ត្រូវបានតែងតាំងឬ​ជ្រើសតាំង​សមាជិក​ខ្លះសម្រាប់​បី​ឆ្នាំខ្លះ​សម្រាប់​ប្រាំ​មួយឆ្នាំនិង​ខ្លះ
ទៀតសម្រាប់​ប្រាំបួន​ឆ្នាំ​  ។    សមាជិក៣រូបតែងតាំង​ដោយ​ព្រះមហាក្សត្រ​ផ្ទាល់៣​រូបជ្រើសតាំង​ដោយ​រដ្ឋ
សភានិង៣​រូប​ទៀតជ្រើសតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅ​ក្រម​។


​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវបានតែងតាំងឬ​ជ្រើសតាំង​ពី​ចំណោម​ឥស្សរជនដែល​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើតមាន​អាយុ​យ៉ាងតិច៤៥ឆ្នាំ  មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច១៥ឆ្នាំ  និង​មាន​សញ្ញាប័ត្រឧត្តម
សិក្សា​ឡើងទៅ​ក្នុង​វិស័យ​ច្បាប់រដ្ឋបាលការទូតនិង​សេដ្ឋកិច្ច​  ។​
​ក្រុមប្រឹក្សាធម្មនុញ្ញមិន​អាច​យក​បញ្ហា​ណាមួយមក​ពិនិត្យ​ដោយ​ខ្លួនឯង​បាន​ឡើយ​  ។    មាន​តែ​ព្រះមហា
ក្សត្រ    ប្រធានព្រឹទ្ធសភា   ប្រធានរដ្ឋសភា   នាយករដ្ឋមន្ត្រី   សមាជិក​ព្រឹទ្ធសភា​   មួយ​ភាគ​បួន   និង​អ្នក
តំណាងរាស្ត្រមួយ​ភាគ​ដប់ឬ​តុលាការ​ប៉ុណ្ណោះដែល​អាច​សុំ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ​ធម្មនុញ្ញភាពនៃ
​ច្បាប់​បាន​ ៕

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1136]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1042]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [876]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [881]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [975]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​​ជំងឺ​គ្រុន​ឈាមបា​ន​សម្លាប់​ពលរ​ដ្ឋក​ម្ពុជា​ប្រមាណ​ជា ​៥៧​នាក់​១០​ខែ​នៃ​ដើមឆ្នាំ​២០១៣​នេះ​

ភ្នំពេញ៖ ជំងឺ​គ្រុនឈាម​បាន​សម្លាប់​មនុស្ស​ចំនួន​៥៧...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [378]


​​អង្គការ​សេដាក​ នឹង​ចុះហត្ថលេខា​លើការ​ផលិត​ និង​នាំចេញ​អង្ករសរីរាង្គ​ទៅ​កាន់តែ​ ផ្សារ​អន្តរជាតិ​

ភ្នំពេញ៖ អង្គការ​អភិវឌ្ឍន៍​កសិកម្ម​មួយ​នៅ​កម្ពុជា ...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [710]


​លោក វង សូត ​៖ JCIA ​គៀង​គរ​អ្នកវិនិយោគ​បរទេស​មករកស៊ី​នៅ​កម្ពុជា​ច្រើន ​

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [322]


​លោក ម៉ក់ ជីតូៈ​ បញ្ជូន​ខ្លួន​ជនសង្ស័យករណី​លួច​ព្រះសារិរីកធាតុ​ទៅតុលា​ និង​បន្តការស៊ើប​អង្កេត​

ភ្នំពេញៈ ប្រធាន​នាយកដ្ឋាន​កណ្ដាល នគរបាល​យុត្តិធម៌​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [443]


ក្រុម​ Sunderland ​យកឈ្នះ​លើ​ក្រុម​ Man Utd ដោយ​លទ្ធផល​​ ២-១​ ​នៅក្នុង​វគ្គ ​Penalty

អង់គ្លេស៖ កាលពីវេលាម៉ោង ២នឹង៤៥នាទីរំលងអាធ្រាត ក្រុ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [363]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 375 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2130 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965030​ នាក់