កូរ៉េ​ខាង​ជើង​ប្រកាស​ពី​ស្ថាន​​ភាព​សង្គ្រាម​ប្រឆាំង ​កូរ៉េ​ខាង​ត្បូង​ហើយ​គំរា​ម​​បិទ​តំបន់​ឧស្សាហ​កម្ម​រួម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ប្រទេស​កូរ៉េ​ខាង​ជើង​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣០ មីនាថា ខ្លួន​ស្ថិត​ក្នុង​ស្ថាន​​ភាព​សង្គ្រាម​ជា​មួួយ​​កូរ៉េ​ខាង​ត្បូង
ដែលនោះ​ជា​​ការ​គំរាម​កំហែង​ថ្មី​មួយ​ដែល​ក្រុង​វ៉ាស៊ីន​តោន​ ក្រុង​មូ​ស្គូ ក្រុង​ប៊ែរ​ឡាំង និង​ក្រុង​ប៉ារីស​ មាន​ការ
​ចាប់​អារម្មណ៍​ខ្លាំង ក៏​ប៉ុន្តែ​បែរ​ជា​សម្រាល​ដោយ​​ក្រុង​សេ​អ៊ូល ។

ក្នុង​សេច​ក្តី​ប្រកាស​រួម​មួយ​ដល់​គ្រប់​ស្ថា​ប័ន​ រដ្ឋា​ភិបាល​កូរ៉េ​ខាង​ជើង​និយាយ​ថា ចាប់​ពី​ពេល​នេះ​ទៅ បណ្តា​
ទំនាក់​ទំនង​អន្តរ​កូរ៉េ​ស្ថិត​ក្នុង​ស្ថាន​​ភាព​នៃ​សង្គ្រាម​ ហើយ​គ្រប់​​បញ្ហា​ទាំង​អស់​រវាង​កូរ៉េ​​ទាំង​២​នឹង​ត្រូវ​ចាត់​ទុក​
យោង​​ទៅ​ តាម​ពិធី​ការ​នៃ​ពេល​សង្គ្រាម​មួយ ។

សេច​ក្តី​ប្រកាស​នោះ​ផ្សាយ​ដោយ​ទីភ្នាក់​ងារ​ព័ត៌​មាន ​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​KCNA គូស​បញ្ជាក់​ថា សភាព​ការណ៍​
រយៈ​ពេល​យ៉ាង​យូរ​ដែល​ឧប​ទ្វីប​កូរេ៉​​​ស្ថិត​ក្នុង​​ស្ថាន​ភាព​ គ្មាន​សង្គ្រាម​ និង​គ្មាន​សន្តិ​ភាព​បាន​បញ្ចប់​ហើយ ។

ការ​ប្រកាស​នេះ​របស់​ក្រុង​ព្យុង​យ៉ាង​ដែល​ជា​ការ​ ប្រកាស​ចុង​ក្រោយ​មួយ​រហូត​មក​ទល់​​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​
ពី​ការ​គំរាម​កំហែង​មួយ​ចំនួន​របស់​កូរ៉េ​ខាង​ជើង​ ។ សហ​រដ្ឋ​អាមេរិក​ប្រកាស​ភ្លាម​ៗ​ថា ខ្លួ​ន​ចាប់​អារម្មណ៍​ខ្លាំង​
ចំពោះ​ការ​គំរាម​កំហែង​ថ្មីៗ​ទាំង​នេះ ។ លោក​ស្រី​ CAITLIN HAYDON អ្នក​នាំ​ពាក្យ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​
ជាតិ​អាមេរិក​និយាយ​ថា យើង​​បាន​តាម​ដាន​ព័ត៌​មាន​ទាំង​ឡាយ​លើ​សេច​ក្តី​ប្រកាស​មិន​​ស្ថាប​នា​ថ្មី ​របស់​កូរ៉េ​ខាង
​ជើង ។ យើង​ចាប់​​អារម្មណ៍​​ខ្លាំង​ចំពោះ​ការ​គំរាម​កំហែង​ទាំង​នោះ ហើយ​យើង​នៅ​តែ​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​
ជាមួយ​សម្ព័ន្ធ​មិត្ត​​កូរ៉េ​ខាង​ ត្បូង​របស់​យើង ។ យើង​ក៏​ធ្វើ​ការ​កត់​សម្គាល់​ដែរថា​ កូរ៉េ​ខាង​ជើង​​មាន​ប្រវត្តិ​ប្រើ​វោ
ហា​សាស្ត្រ​ប្រទូស្ត​រ៉ាយ​ និង​គំរាម​កំហែង​​​តាំង​តែ​ពី​យូរ​មក​ហើយ ​តែ​ការ​ប្រកាស​នា​ពេល​នេះ​​ជា​ការ​​គំរាម​កំហែង​
ខ្លាំង​ក្លា​មួយ​ ។ លោក​ស្រី​បន្ត​ថា សហ​រដ្ឋ​អាមេរិក​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ការ​ពារ​ខ្លួន និង​ការពារ​បណ្តា​សម្ព័ន្ធ​
មិត្ត​នៅ​អាស៊ី ។ យើង​បន្ត​ចាត់វិធាន​ការ​នានា​បន្ថែម​ទៀត​ប្រឆាំង​ការ​គំរាម​កំហែង​របស់​ កូរ៉េ​ខាង​ជើង​ រួច​ផ្នែក​
មួយ​​នៃ​ផែន​ការ​របស់​យើង​ គឺ​បង្កើន​ចំនួន​យន្ត​ហោះ​ស្ទាក់​កម្ទេច​នៅ​លើ​ដែន​ដី​អាមេរិក​ ព្រម​ទាំង​បណ្តា​រ៉ាដា ។

ម៉្យាង​វិញ​ទៀត ក្រុង​ព្យុង​​យ៉ាង​​បាន​គំរាម​​កាល​ពី​ថ្ងៃ​ទី​៣០​ មីនា បិទ​តំបន់​ឧស្សាហ​កម្ម​រួម​កា​អឹសុង ជា​តំបន់​កិច្ច
​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ និង​ឧស្សាហ​ក​ម្ម​រវាង​កូរ៉េ​ទាំង​២ ។

ដក​ស្រង់​សំដី​ដោយ KCNA អាជ្ញា​ធរ​កូរ៉េ​ខាង​ជើង​ព្រមាន​ថា យើង​នឹង​បិទ​ដោយ​គ្មាន​ការ​រា​រែក​នូវ​ទីតាំង​
ឧស្សាហ​កម្ម​នោះ​ ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង​សាក​ល្បង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ភាព​ថ្លៃ​ថ្នូរ​ របស់​យើង ទោះ​ជា​ក្នុង​
លក្ខណៈ​ស្រាល​មួយ​ក៏​ដោយ ។

សួន​ឧស្សាហ​កម្ម​រួម​នោះ បង្កើត​ឡើង​នៅ​តំបន់​​មួយ​ស្ថិត​ក្នុង​ជម្រៅ​១​០​គីឡូ​ម៉ែត្រ​ ខាង​ក្នុង​ដែន​ដី​កូរ៉េ​ខាង​ជើង​
តាំង​ពី​ឆ្នាំ​២០០៤​មក​ក្នុង​ឆន្ទៈ​ជា​ និមិត្ត​រូប​នៃ​ការ​បង្កើត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មួយ​រវាង​កូរ៉េ​ទាំង​២ ​ ហើយ​តំណាង
​ឱ្យ​ការ​ជួយ​ផ្គត់​ផ្គង់​រូបិយ​​ប័ណ្ណ​សំខាន់​សម្រាប់​ក្រុង​ ព្យុង​យ៉ាង។

កូរ៉េ​ទាំង​២​តាម​លក្ខណៈ​បច្ចេក​ទេស​នៅ​តែ​ស្ថិត​ ក្នុង​លក្ខណៈ​សង្គ្រាម​ជា​និច្ច​ ពីព្រោះ​សង្គ្រាម​កូរ៉េ​១៩៥០-​
១៩៥៣​ បាន​បញ្ចប់​ត្រឹម​តែ​តាម​រយៈ​ការ​ចុះ​ហត្ថ​លេខា​លើ​យុទ្ធ​សន្តិ​ភាព​មួយ​ ប៉ុណ្ណោះ ពុំ​មែន​តាម​រយៈ​សន្ធិ​
សញ្ញា​សន្តិ​ភាព​មួយ​ឡើយ ។

កូរ៉េ​ខាង​ជើង​មុន​នេះ​ប្រកាស​ថា ខ្លួន​លុប​ចោល​យុទ្ធ​សន្តិ​ភាព​នោះ និង​សន្ធិ​សញ្ញា​ទ្វេ​ភាគី​ដទៃ​ៗ​ទៀត​ដែល​ចុះ​
ហត្ថ​លេខា​ជាមួយ​ក្រុង​សេ​ អ៊ូល​ ដើម្បី​​តវ៉ា​ប្រឆាំង​នឹង​សម​យុទ្ធ​យោធា​រួម​កូរ៉េ​ខាង​ត្បូង និង​​សហ​រដ្ឋ​អាមេរិក​ ។

ក្រសួង​ការ​ពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និយាយ​ថា ពុំ​​មាន​ចលនា​កង​ទ័ព​ពិសេស​ណា​មួយ​ត្រូវ​បាន​កត់​សម្គាល់​
ឃើញ​នៅ​ជិត​ព្រំ​ដែន​ឡើយ ។
សេច ​ក្តី​ប្រកាស​របស់​កូរ៉េ​ខាង​ជើង​ក៏​ព្រមាន​ផង​ដែរ​ថា រាល់​ការ​បង្ក​ហេតុ​ខាង​យោធា​ជិត​ព្រំ​ដែន​​គោក ឬ​សមុទ្រ​
រវាង​កូរ៉េ​ទាំង​២ នឹង​នាំ​ឱ្យ​មាន​សង្គ្រាម​ទាំង​ស្រុង​មួយ និង​ជម្លោះ​នុយ​ក្លេ​​អ៊ែរ ។

ពួក​អ្នក​សង្កេត​ការណ៍​ភាគ​ច្រើន​យល់​ថា ការ​គំរាម​កំហែង​ទាំង​នោះ គ្រាន់​តែ​ជា​វោហារ​សាស្ត្រ​សុទ្ធ​សាធ​ ហើយ​
ថា​នឹង​ពុំ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាក់​ស្តែង​ឡើយ តែ​រក​​ថា​ពុំ​ត្រូវ​ដែរ ព្រោះ​ជួន​កាល​រឿង​តូច​មួយ​​អាច​កើត​មាន​អ្វី​មួយ​
យ៉ាង​ឆាប់​រហ័ស ។

ចិន​ និង​រុស្ស៊ី​ កាល​ពី​ថ្ងៃ​ទី​២៩ មីនា បាន​​​ស្នើ​ដល់​បណ្តា​ភាគី​ឱ្យ​រួម​សហ​កា​រ​គ្នា​​បង្ការ​ចំពោះ​ការ​ស្រុត​ ចុះ​នៃ​សភាព
​​ការណ៍​ដោយ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​រុស្ស៊ី​ លោក​ស័រ​ហ្គេយ​ឡាវ​រ៉ូវ សម្តែង​ការ​ព្រួយ​បារម្ភ​ពិសេស​មួយ ៕

ដកស្រងពីកោះសន្តិភាព
 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ទីក្រុង​​ Los​ Ang​eles រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​
ព័ត៌មានច្រើនទៀត • កាលពី​ : 10 កន្លងទៅ • បើកមើល : [579]

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ការរញ្ជួយដីទំហំ ៤.៤ រ៉ិចទ័រ នៅក្នុងទីក្រុង Los Angeles នៃរដ្ឋ Coliforniaគឺបានបណ្តាលអោយប្រជាជនជាច្រើននាក់មានការភ័យខ្លាចយ៉ាងខ្លាំង ក៏ប៉ុន្តែវាគឺមិនបានប៉ះពា ល់ដល់ អាយុប្រ ជាជនណាមួយឡើយ។... អានបន្ត


លោក គុយ ប៊ុនសន ៖ ​ជនជាប់ចោទទាំង​២៣នាក់ ​មានសុខភាពធម្មតាទេ​
ព័ត៌មានច្រើនទៀត • កាលពី​ : 10 កន្លងទៅ • បើកមើល : [563]

ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ៍នេះ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ជន​ជាប់ចោទ ទាំង​២៣​នាក់ រួមទាំង​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​សុខភាព​ជាធម្មតា... អានបន្ត


ក្រឡាប់​រថភ្លើង​នៅក្នុង​ទីក្រុង​ New​ York​ ឆក់​យក​ជីវិត​មនុស្ស​ ៤នាក់​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [582]

សហរដ្ឋអាមេរិក៖ កាលពីល្ងាចម្សិលមិញ វេលាម៉ោង ៥និង៥៤នាទីព្រឹក នៅក្នុងតំបន់ Bronxនៃទីក្រុង New York មានអ្នកដំណើរយ៉ាងហោចណាស់ ៤នាក់បានស្លាប់ និងអ្នកដំណើរជាង៦០នាក់បានរងរបួសជាទំងន់ បន្ទាប់ពីរថភ្លើងមួយខ្សែបើកបរយ៉ាងលឿនបានក្រឡាប់ចេញពីផ្លួវដែកមួយកន្លែងក្បែរ ស្ថានីយរថភ្លើង Spuyten Duyvil។... អានបន្ត


វិមាន​អនុស្សាវរីយ៍​២​ធ្នូ​នៅ​ស្រុកស្នួល​សាងសង់​សម្រេច​បាន​៨៥%​ ហើយ​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [726]

ក្រចេះ៖ សំណង់វិមានស្តូបអនុស្សាវរីយ៍២ធ្នូដែលគ្រោងចំណាយទឹកប្រាក់ចំនួន៣.៣៩៨.១៦៧ដុល្លារសហរដ្ឋអាមេរិក នៅភូមិ ជើង​ឃ្លូ ឃុំ ២ធ្នូ ស្រុកស្នួល​ខេត្ត​ក្រចេះ ... អានបន្ត


បន្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​នៅ​ទី​ក្រុង​ Ha​ma​ សំលាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៣០​នាក់​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [629]

ប្រទេសស៊េរី៖ សារព័ត៌មាន Sana បានប្រាប់អោយដឹងថា មនុស្សយ៉ាងហោចណាស់ ៣០នាក់បាន
ស្លាប់់ ដោយការបន្ទុះគ្រាប់បែកមួកន្លែងក្នុងទីក្រុង Hama ប្រទេសស៊េរី។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​​ ​Manchester​ United ប​រាជ័យក្រោមស្នាដៃរបស់ក្រុម​ Olympiakos​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [333]


​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​អាចវាយ​តម្លៃ​បាន​នោះ​ទេ ​អំពី​ស្ថាន​ភាព​ផ្នែក​នយោបាយ​នៅក្រុង​ទី​បាងកក​

ភ្នំពេញ៖ បើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួង​ព័...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [296]


ប្រទេសជប៉ុ​ន​បាន​ចាប់​ផ្តើ​ម​បង្ហោះ​ Rocket ​ទៅ​ក្នុង​បរិ​យា​កាស​

ប្រទេសជប៉ុន៖ប្រទេសជប៉ុនបានចាប់ផ្តើមបង្ហោះRoc...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [640]


ក្រុមហ៊ុន​​​ Yahoo​ កំពុង​ប្រើវិធី​សាស្រ្តទា​ក់ទាញតារា​ល្បីៗ​របស់​គេហទំព័រ​ YouTube​

បច្ចេកវិទ្យា៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Yahoo បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [603]


មានពលករកម្ពុជាជាង២ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េខាងត្បូង

មានពលករ​កម្ពុជា​​ជាង​២​ម៉ឺន​នាក់​កំពុងធ្វើកា...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [642]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 27 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 318 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2112 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753690​ នាក់