អង់គ្លេស៖ កាលពីវេលាម៉ោង ២និង៤៥នាទីរំលងអាធ្រាត្រយប់មិញនេះ ក្រុម Manchester City បានយកឈ្នះ
លើក្រុម Tottenham Hotspur នៅក្នុងពហុកីឡាដ្ឋាន White Hart Land ដោយលទ្ធផល ៥-១។ គួរបញ្ជាក់ផងដែរ
ថា គ្រាប់បាល់ទី១គឺរកបានដោយកីឡាករ Aguero នៅនាទីទី ១៥ ចំណែកគ្រាប់បាល់ទី២គឺរកបានដោយកីឡា
ករ Yaya Toure នៅនាទីទី ៥១ដោយការស៊ុតបាល់ចំនួន ១១ម៉ែត្រឬក៏ការស៊ុតបាល់ Penalty បន្ទាប់ពីកីឡាករ
Danny Rose បានធ្វើអោយកីឡាករ Edin Dzeko ដួលនៅក្នុងតំបន់គ្រោះថ្នាក់ ហើយត្រួវបានអាជ្ញាកណ្តាលផ្ត
ល់ កាតក្រហមភ្លាមៗ។ ចំណែកគ្រាប់បាល់ ៣គ្រាប់ផ្សេងទៀតគឺរកបានដោយកីឡាករ Edin Dzeko នៅនាទី
ទី ៥៣ កីឡាករ Jovetic នៅនាទីទី ៧៨ កីឡាករ Vincent Kompany នៅនាទីទី ៨៩។ រីឯគ្រាប់បាល់មួយគ្រាប់ របស់ក្រុម Tottenham Hotspur វិញគឺរកបានដោយកីឡាករ Capoue នៅនាទីទី ៥៩។ គួររំលឹកផងដែរថា កាល
ពីការ ប្រកួត រវាងក្រុមទាំង ២នៅក្នុងពហុកីឡាដ្ឋាន Etihad Stadium វិញគឺក្រុម Manchester City បានលុតក្រុម Tottenham Hotspur នៅក្នុងលទ្ធផល ៦-០។ ដូច្នេះ ក្រុម Manchester City គឺស្ថិតនៅក្នុងលេខរៀងទី១នៃតារាង BarclayPremeir League ដោយនាំមុខក្រុមកាំភ្លើង Arsenal ចំនួន ១ពិន្ទុ។ ដោយ៖ តុលា