​អាជ្ញា​​ធរ​សុវត្ថិភាព​ចរាចរណ៍​ដឹក​ជញ្ជូន​កូរ៉េ​ចែក​រំ​លែក​បទ​ពិសោធន៍​ល្អ​ៗ ​ដើម្បី​បញ្ជ្រាស​គ្រោះ​ថ្នាក់​ចរាចរ​នៅ​កម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ដោយមើលឃើញថា គ្រោះចរាចរណ៍ជើងគោកនៅប្រទេ​សកម្ពុជា​មានការ​ប្រឈម​មុខ ខ្ពស់ជាង បណ្តាប្រទេសដ៏ទៃ  ទៀតនៅក្នុងតំបន់អាស៊ី រីឯការបើកបរដោយខ្វះភាពប្រុងប្រយ័ត្ន ទើប​អាជ្ញា​ធរសុវត្ថិភាពចរាចរណ៍ដឹកជញ្ជូនកូរ៉េ បានរៀប​ចំ​ សិក្ខា​សាលាសិក្សាស្វែងយល់ និងចូលររួមចែក​រំលែក​បទ​ពិសោធន៍ល្អៗ ដើម្បីបញ្ជ្រាសគ្រោះ​ថ្នាក់ចរាចរដល់​នៅកម្ពុជារ​យៈ​ ពេល​ពីរថ្ងៃ។

ថ្លែងក្នុងសិក្ខាសាលារួមគ្នារបស់គណកម្មាធិការសេដ្ឋកិច្ចសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីភិចរបស់ អង្គការសហប្រជាជាតិ  (UN ESCAP) ស្តីពីការសិក្សានូវពិសោធន៍ល្អៗដែលបានអនុវត្ត នៅ​សណ្ឋា​គារ Sunway កាលពីព្រឹកថ្ងៃទី ២៥ តុលា នេះ  លោក Byongho Choe តំណាងអាជ្ញា​ធរសុវត្ថិភាព​ចរា​ចរណ៍​ដឹកជញ្ជូនកូរ៉េថ្លែងឱ្យដឹងថា អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ ប្រទេសកម្ពុជា វាហាក់​មិន​បាន​ធូរស្រាលសោះឡើយ ថ្វី​ដ្បិត​តែ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​គាត់បាន​ដឹង គាត់បាន​ឮ និង​បាន​ឃើញ​ គ្រោះថ្នាក់​ជា​ហូរហែយ៉ាងណាក៍ដោយ ក៏ជួបបញ្ហានេះជារៀងរាល់ថ្ងៃ។

លោក Byongho Choe ​បានផ្តាំ​ផ្ញើ​ដល់​យុវជន​ក៏​ដូចជា​ប្រជាជន​ទាំង​អស់​ថា «លោកស្នើឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ចូល​រួម​គោរព​ ច្បាប់ ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​កុំ​ឲ្យ​មាន​ការ​កក​ស្ទះ​ដោយ​ត្រូវ​មាន​សីលធម៌​ខ្ពស់ និង​ការ​អធ្យា​ ស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​បើក​បរ»​។ ព្រោះការ​យល់​ដឹងព្រម​ទាំង​ឥរិយាបថ របស់​ប្រជា​ពលរដ្ឋ ពាក់​ព័ន្ធ​នឹង​ការ​ពាក់​មួក​ សុវត្ថិភាព នៅ​មាន​កម្រិត​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោកក៏បានជំរុញឱ្យកម្ពុ​ជាពនឿនសេចក្តីព្រាង​ច្បាប់ចរាចរណ៍​ផ្លូវ​គោក​ថ្មីឱ្យ​ឆាប់ ​រហ័សតាមលទ្ធផលអាចធ្វើបាន ដើម្បីបង្ហាញនូវយុទ្ធសាស្រ្តយន្តការទប់ស្កាត់ និងកាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឱ្យកាន់ល្អ​ ប្រសើរ​។​

លោក ពៅ ម៉ាលី អគ្គនាយករងដឹកជញ្ចូន និងជាអគ្គ​លេខា​ធិការនៃគណកម្មាធិការ​សុវត្ថិភាព​ចរា​ចរណ៍ផ្លូវគោកបានឱ្យដឹងថា  គ្រោះថ្នាក់ចរាចរណ៍ គឺជា សោកនដកម្មដែលជាក្តីកង្វល់របស់រដ្ឋាភិបាល និងពិភពលោកទាំងមូល ដែលកំពុងតែត្រូវបានផ្តោត​ ការយកចិត្តទុកដាក់ខិតខំដោះស្រាយយ៉ាងសកម្ម ដោយសារគ្រោះថ្នាក់នេះបានបន្សល់នៅបញ្ហាជា​ច្រើនក្នុងសង្គមជាតិ

ដូចជា៖ ជនពិការ ស្រ្តីមេម៉ាយ ទុរគតភាព និងបញ្ហាជាច្រើនទៀតក្នុងសង្គមនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងបង្កទុក្ខ​លំ  បាក​ដល់​គ្រួសារជនរងគ្រោះ ព្រមទាំងបានជះឥទ្ធិពលមិនល្អ ដល់ការអនុវត្តន៍គោល​នយោបាយ​កាត់បន្ថយ​ភាព​ក្រីក្ររបស់រាជ​ រដ្ឋាភិ​បាល​ និងគោលដៅទសវត្សរ៍​របស់អង្គសហប្រជាជាតិ។លោកបានសង្ឃឹមថា ឆ្លងតាមការផ្លាស់ប្តូរចែករំលែកបទ​ពិ  សោធន៍ពី​អាជ្ញា​ធរ​សុវត្ថិភាពចរាចរណ៍​ដឹកជញ្ជូនកូរ៉េរយពេលពីរថ្ងៃនេះ កម្ពុជានឹងទទួលបាននូវបទពិសោធន៍ ចំណេះដឹងល្អ  ៗបន្ថែមទៀត​លើការ​រៀបចំ​គោល​នយោបាយផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីសម្រេចឱ្យ​បាន​នូវ​​ផែនការ​ សកម្ម​ភាព​ជា​តិ​​ទសវត្សរ៍​សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១១ ដល់២០២០ខាងមុខនេះ។

លោកបានបញ្ជាក់ថា នា​ពេល​បច្ចុប្បន្ន​ គ្រោះ​ថ្នាក់​ចរាចរណ៍​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ចំពោះ​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​  ដោយ​ចំនួន​ជាង​ពាក់​កណ្តាលនៃ​អ្នក​ស្លាប់​​នៅ​លើ​ដង​ផ្លូវ​កាល​ពី​ឆ្នាំ​ ២០​១២​ មាន​អាយុ​ចន្លោះ​ពី​១៥​-​២៩​ឆ្នាំ​។ ​មនុស្ស​ប្រមាណ ​៦៨​ភាគ​​រយ​នៃ​​អ្នក​​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​តាម​ផ្លូវ​គឺ​អ្នក​ធ្វើ​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ និង​២ ​ភាគ​៣​ក្នុង​ចំណោម​ នោះ​បាន​ទទួល​​រង​​រ​បួ​ស​​​​​​​ក្បា​ល​​។

សូមរំឭកដែរថា បើយោងតាមរបាយការណ៍របស់​នាយក​ដ្ឋាន​កណ្តា​ល​​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គ​ស្នង​ការនគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ តួ​លេខ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​របស់​ ក្រសួង​មហា​ផ្ទៃ​ ក្នុង​រយៈ​ពេល​​៩​​ខែ​ ដើម​ឆ្នាំ​២០១៣​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​ គ្នា​ក្នុង​​ឆ្នាំ​២០១២​ ​មាន​ការ​ថយ​ចុះ​៣​ ភាគ​រយ​ រីឯ​អ្នក​ស្លាប់​មាន​ស្នើ​គ្នា​គឺ ១៥១៩នាក់។ ប៉ុន្តែដោយឡែក ​​អ្នក​រង​របួស​បាន​ថយ​ ចុះ ៥ភាគ​រយ​ ក្នុង​នោះ ​អ្នក​រង​គ្រោះ​ដោយ​​មិន​ពាក់​មួក​សុវត្ថិ​ភាព​មាន​ចំនួន ៣៥ភាគរយ៕ ដោយ៖​សេរីមករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [823]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [717]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [609]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [594]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​ Sunderland ​យកឈ្នះ​លើ​ក្រុម​ Man Utd ដោយ​លទ្ធផល​​ ២-១​ ​នៅក្នុង​វគ្គ ​Penalty

អង់គ្លេស៖ កាលពីវេលាម៉ោង ២នឹង៤៥នាទីរំលងអាធ្រាត ក្រុ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [337]


ប្រជាជន​ទទួល​បាន​ដីសង្គម​​កិច្ចក្នុង​​ខេត្តទាំង​៦​មិន​ទាន់​មាន​ជីវភាព​​ធូរធាទេ​​

ភ្នំពេញ៖ ​ប្រជាជនក្នុងខេត្តទាំង៦ដែលគម្រោងយុទ្ធសាស្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [361]


​អគ្គីភ័យ​នៅ​សង្កាត់​ស្ទឹង​មានជ័យ​បាន​សម្លាប់​មនុស្ស​៣​នាក់​

គ្រោះអគ្គីភ័យដ៏រន្ធត់មួយដែលបានកើតឡើង កាលពីវេលាម៉ោង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [332]


ក្រសួងយុត្តិធម៌​ចាប់ផ្តើមពិភាក្សា​លើកំណែ​ទម្រង់ច្បាប់និង​ប្រព័ន្ធយុត្តិធម៌​

ភ្នំពេញ៖ ​ក្រសួងយុត្តិផ្តើមកិច្ច​ប្រជុំរបស់ខ្លួន ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [336]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 478 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1382 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865059​ នាក់