ប្រទេសហៃទី៖ កាលពីថ្ងៃម្សិលមិញ ប្រជាជនហៃទីរាប់ពាន់បាននាំគ្នាប្រារព្ធពីធីបុណ្យរំលឹកខួបដល់អ្នក
ស្លាប់ជាង ២៥០០០០នាក់ដែលបានស្លាប់ដោយការរញ្ជួយដីកាលពី ៤ឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា លោក
ប្រធានាធិបតី Michel Martelly ក៏បានចូលរួមក្នុងពីធីបុណ្យខួបខាងលើនេះដែរ ហើយគាត់បានរៀបចំកន្លែង
សក្ការះនៅក្នុងទីវាលបញ្ចុះសពដ៏ធំមួយនៃតំបន់ Saint Christophe ដែលជាកន្លែងបញ្ចុះសពនៃជនរងគ្រោះ
ជាច្រើននាក់ដែលបានស្លាប់ដោយការរញ្ជួយដីខាងលើនេះ។ យោងតាមស្ថិតិបានអោយដឹងថា ប្រជាជន
ហៃទីប្រមាណជា ១.៥លាននាក់នៅក្នុងចំណោម ១០លាននាក់គឺគ្មានផ្ទះសំបែងរស់នៅ ថ្វីបើមានការជួយ
ឧបត្ថមពីសំណាក់ប្រទេសជាច្រើននៅលើពិភព លោកយ៉ាងណាក៏ដោយ។ គួរបញ្ជាក់ ទៀតផងដែរថា តាំង
តែពីរញ្ជួយដីរួចមក ប្រជាជននៅក្នុងតំបន់ Caribean គឺតែតែជួបនូវបញ្ហាផ្សេងៗទៀតដូចជា ការបាក់ស្រុតដី
ខ្យល់កួច ឧក្រឹដ្ឋកម្ម ព្រមទាំងជំងឺរ៉ាំរ៉ៃទៀតផង។ ដោយ៖ តុលា