​ស្ថានភាព​នៅទី​លានប្រជាធិបតេយ្យ​ក្រោយពេល​បណ្តេញ​ក្រុមបាតុករ ​មានកម្លាំង​សមត្ថកិច្ច​ការពារយ៉ាង​មាំទាំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ក្រោយពេលបណ្តេញក្រុមបាតុករនិងរុះរើសំណង់ផ្សេងៗចេញអស់​ពីនៅទីលាន​ប្រ​ជា​​​​ធិប​តេយ្យ​​​កាលពី ថ្ងៃទី៤​មករារួចមក­គេឃើញមានកម្លាំង​សមត្ថកិច្ច​ជាច្រើនបានដាក់​ពង្រាយ​​​​​​ជុំ​វិញ ​និងមានកម្ថាំងកង រាជអាវុធហត្ថ រាជធានីភ្នំពេញជា​ច្រើន​សិបនាក់បានប្រ​មូល​ផ្តុំគ្នា ដើម្បី​ត្រៀមកម្លាំងសម្រាប់ល្បាតចុះជួយអន្តរាគមន៍​រក្សា សន្តិ សុខនៅក្នុងរាជធានីភ្នំពេញ​ នៅពេល​មាន​ហេតុការណ៍កើតឡើងណាមួយជាយថាហេតុ។

នៅព្រឹកថ្ងៃទី៥មករានេះកម្លាំងកងរាជអាវុធហត្ថ ដែលដឹកនាំដោយលោក រ័ត្ន ស្រ៊ាង មេបញ្ជា​ការ​រង​កងរាជអាវុធ​ហត្ថ​​លើ​ផ្ទៃប្រទេសនិង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ​បាន​​ធ្វើការប្រមូលផ្តុំកម្លាំង​នៅលើទីលាន​ប្រជាធិបតេយ្យដើម្បីសាកល្បងនិងត្រួតពិនិត្យកម្លាំង ជាក់ស្តែងលើការទទួលខុសត្រូវរបស់ខ្លួនក្នុងមុខនាទី និងជា​ការ​បង្ហាញនូវការអនុវត្តបទបញ្ជា នានារបស់ថ្នាក់លើក្នុងការទប់ស្កាត់ភាពអាណាធិបតេយ្យ ដែលកើតឡើងក្នុង​អំ​ឡុង​ពេល​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ ដើម្បីធានាឡើងវិញនូវសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ និងរបៀប រៀបរយ​របស់សង្គម។

លោក រ័ត្ន ស្រ៊ាង មានប្រសាសន៍នៅក្នុងពេលនោះថា ការប្រមូលផ្តុំនេះមិនមាន​ហេតុការណ៍​អ្វីកើតឡើងនៅឡើយ​ទេ គឺជាការសាកល្បងកម្លាំងបន្ទាប់ពីផ្តល់ផែនការ និងការណែនាំនា​នាទៅតាមបណ្តា​អង្គ​ភាពថាតើមានការយក​ចិត្ត​ទុកដាក់ទទួលខុសត្រូវលើការងារដែរឬទេ?។

ជាមួយគ្នានោះលោកបានកោត​សរសើរចំពោះកម្លាំង​ទាំងអស់​ដែល​បានប្រឹងប្រែងបំពេញការងារ របស់ខ្លួនបាន យ៉ាងល្អ ពិសេសបាន​សហការគ្នា​ល្អ​បោសសំអាត​បាន​ជោគ​នៅ ទីលាន​ប្រជាធិបតេយ្យ​ដោយ​ប្រើប្រាស់​ពេលវេលា​ត្រឹមតែ​៤​ម៉ោង​មិន​ប្រឈម​នឹង ​ការប៉ះទង្គិច​គ្នា​ថែម​ទៀត​។

លោកមេបញ្ជាការបានជម្រុញឲ្យកម្លាំងទាំងអស់យកចិត្តទុកដាក់បន្ថែមលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ និង​ជួយ​​សម្រួលដល់ការធ្វើចរាចរណ៍កុំឲ្យមានការកកស្ទះនៅតាមដងផ្លូវត​ទៅទៀតបញ្ជៀសឲ្យបាននូវ​ការធុញទ្រាន់​របស់មហាជនក៏ដូចជាប្រជាពលរដ្ឋ។

ក្នុងនោះ លោកក៏បានបញ្ជាឲ្យកម្លាំងទាំងអស់​ចាប់ផ្តើមចុះល្បាតនៅ​គ្រប់​ច្រក​ល្ហក និងតាមបណ្តា​ផ្លូវនា​នា​ក្នុងរាជ ធានីភ្នំពេញពិសេសបញ្ជៀសឲ្យបាននូវការកកស្ទះចរាចរ ដើម្បីសម្រួល​ដល់​​ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិដែលគេបានមកទស្សនាទីក្រុង ដែលជា​បេះដូង​សេដ្ឋកិច្ច វប្បធម៌របស់យើង ដ៏ល្អ មួយនេះ។

ចំណែកទិដ្ឋភាពនៅលើសួនច្បារខាងកើតស្ពាននាគវិញ ក៏មាន​កម្លាំងសន្តិសុខរបស់សាលា​រាជធានី ភ្នំពេញប្រដាប់​ដោយ​​ដំបង និងពាក់មួកសុវត្ថិភាព បានចេញបោស​សំអាតនៅ​តាម​​សួនច្បារនោះដែរ។

ប៉ុន្តែអ្វីដែល​ជាការកត់​សម្គាល់​និងមហាជនមានការិះគន់នោះ គឺគេឃើញ​កម្លាំងសន្តិសុខ​ទាំង​នេះ​បានបោសសំអាត​ទាំងមហាជន ដែល​ឈមើលហេតុ​​ការណ៍​​និងថត​រូបតាមទូរស័ព្ទ​អំពីសកម្ម​ភាព​​របស់ពួកគាត់ក្នុងការចុះ​ប្រតិបត្តិការ​នោះដែរ។មិនដឹង​ថា​នេះជា​បញ្ជារបស់ថ្នាក់លើដែរឬ​ក៏អត់?។

ស្របពេលជាមួយគ្នានេះ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌ​មានជ័យឯណោះ​វិញ មេដឹកនាំគណ​បក្សមានលោក សម រង្ស៊ី និងលោក កឹម សុខា បាន​រៀបចំពិធីសូត្រមន្តបង្សុកុល និងរាប់បាត្រ​ឧទ្ទិស​កុសលជូនវិញ្ញាណក្ខន្ធក្រុមអ្នកតវ៉ា៤​នាក់​ដែលបានស្លាប់បាត់ជីវិតក្នុងហេតុ​ការណ៍​​ប៉ះទង្គិចគ្នាជាមួយកង​កម្លាំងសមត្ថកិច្ច នៅលើ​ផ្លូវ​វេងស្រេងមុខសួនឧស្សាហកម្មកាណាឌីយ៉ា​ កាលពីថ្ងៃទី០៣ ខែមករា កន្លងទៅ៕ ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [663]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [709]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [613]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [569]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​គ្រាប់​បែកក្នុងឡាននៅប្រទេសស៊េរីឆ​ក់យកជីវិតម​នុស្សចំនួន ​១៣នាក់​

ប្រទេសស៊េរី៖​ យោងតាមប្រភពព័ត៌មានស៊ិនហួបានអោយដឹងថា ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [263]


ភរិយា​​របស់​កីឡាករ​ Andres​ Iniesta ​បានរ​លូត​កូន​

ព័ត៌មានអន្តរជាតិ៖ កាលពីពេលថ្មី ភរិយារបស់កីឡាករខ្ស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [326]


ផ្ទៃដីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជិត២ពាន់គីឡូម៉ែត្រក្រឡាទៀតមាននៅកម្ពុជា

ភ្នំពេញ ​៖ ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ស៊ីម៉ាក់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [241]


ចំនួន​អ្នកស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅទីក្រុង​ខៃរ៉ូ​ឡើងដល់​ ៥នាក់​

ប្រទេសអេហ្ស៊ីប៖ យោងតាមប្រភពព័ត៌មានចុងក្រោយបានអោយដឹ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [298]


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេ...អានបន្ត

កសិកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [618]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 24 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1914 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753174​ នាក់