ប្រទេសអេហ្ស៊ីប៖ អាជ្ញាធរអេហ្ស៊ីបបានអោយដឹងថា ការប៉ះទង្គិចគ្នាកាលពីថ្ងៃពុធម្សិលមិញ រវាងក្រុមបាតុ
ករ អ៊ីសស្លាមនិងមន្រ្តីប៉ូលីសអេហ្ស៊ីបនៅក្នុងទីក្រុង Alexandria គឺបានឆក់យកជីវិត មនុស្សចំនួន ២នាក់និងប ណ្តាលអោយមន្រ្តីប៉ូលីស ៣នាក់ផ្សេងទៀតរងរបួសជាទំងន់។ មន្រ្តីប៉ូលីសបានអះអាងថា ការប៉ះទង្គិចគ្នាខាង
លើនេះគឺបានកើតឡើងស្របពេលដែលក្រុមបាតុករទាំងអស់នោះបាននាំគ្នាដង្ហែរជាក្បួនដ៏ធំនៅក្នុងទីក្រុង
នេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសអេហ្ស៊ីបគឺបានកើតមានការប៉ះទង្គិចគ្នាតាំងតែពីលោកប្រធានាធិបតី Mo hammed Morsi ធ្លាក់ចេញពីតំណែងកាលពីថ្ងៃទី ៣កក្កដាឆ្នាំ ២០១៣មកម្លេះ។ ក្រុមអ្នកសារព័ត៌មានបានអោយ
ដឹងថា ពួកមូ ស្ល៊ីមទាំងអស់នោះគឺបាននាំគ្នាបិតផ្លួវមួយចំនួននៅក្នុងទីក្រុងនេះ ព្រមទាំងដុតកំទេចឡានជា
ច្រើនគ្រឿងទៀតផង។ ក្រុមអ្នកយកព័ត៌មានបានមានប្រសាសន៍បន្តទៀតថា ភាគច្រើននៃក្រុមបាតុករឬក៏ពួក
មូស្ល៊ីមគឺសុទ្ធតែប្រដាប់ទៅដោយកាំភ្លើងក្នុងដៃ។ គួរបញ្ជាក់ទៀតផងដែរថា រហូតមកដល់ពេលនេះ លោកប្រ
ធានាធិបតី Mohammed Morsi គឺកំពុងតែប្រឈមមុខនឹងបទឧក្រឹដ្ឋកម្មជាច្រើនករណី។ ដោយ៖ តុលា