អ្នកសារព័ត៌​មានកម្ពុជា​ចាត់ទុក​ថាការ​ទទួលបាន​ព័ត៌មាន​គឺ​ជាសិទ្ធិ​ក្នុង​ការបំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖វេទិកា​តុមូល​មួយ​ស្ដីពី​លទ្ធភាព​បង្កើត​ក្រុមប្រឹក្សា​សារព័ត៌មាន​ជាតិ និង​អនុសាសន៍​ចំពោះ​ការបង្កើត​ច្បាប់​ស្ដី​​​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មានបាន​បើក​ធ្វើ​នៅ​សណ្ឋាគារ​កាំបូ​ឌូ​យ៉ាណាកាលពី​ល្ងាច​ថ្ងៃ ទី​៣០ ខែធ្នូ ឆ្នាំ​២០១៣ដោយ​​មា​ន​​​​​​​ការ​ចូ​លរួម​ពី​អ្នកកាសែត​មកពី​ស្ថាប័ន​សារព័ត៌មាន​ជាច្រើន​ក្នុង​បំណង​ធ្វើ​យ៉ាងណា​ឲ្យ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​​​ឆ្លើយ​តប​នឹង​សេចក្តី​ ត្រូវការ​របស់​អ្នកកាសែត នៅ ក្នុង​ការ​បំពេញ​ការងា​រ​ប្រកបដោយ​ប្រសិទ្ធភាព​។កិច្ចពិភាក្សា​គ្នា​​​នេះ​ក្រុម​អ្នក​សារ​ព័ត៌មាន​បាន​លើក​ឡើង​នូវ​អនុសាសន៍​មួយចំនួន​ដល់​ក្រសួង​ព័ត៌មាន​ដែល​ទទួល​បន្ទុ​ក​​​​ក្នុង​ការ​តាក់​​​តែង​​សេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ដែល​គួរ​តែ​​រៀបចំ​ជា​សិក្ខាសាលា​ថ្នាក់ជាតិ​ជា​សាធារណៈ​​​ដើម្បី​​ប្រមូល​មតិយោបល់​ផ្សេងៗ​ទាំង​មុន និង​ក្រោយ​ការបង្កើត​សេចក្ដីព្រាងច្បាប់​នេះ​។សេចក្ដីព្រាង​ច្បាប់​​នោះ​​ទៀត​​​សោត​គួរតែ​ត្រូវបាន​តាក់តែង​ដោយ​អ្នក​ជំនាញ​ច្បាប់​ដែល​មាន​បទពិសោធន៍​នៅក្នុង​វិស័យ​សង្គម និង​ព័ត៌មាន​។​​​

លោក ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​មាន​ប្រសា​ស​ន៏​ថា ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​គឺជា​ច្បាប់​មួយ​​ដែល​​​​មាន​ភាព​ស្មុគស្មាញ​ច្រើន​ដែល​ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​៣​ឆ្នាំ​គិត​ចាប់​ពី​​​ឆ្នាំ​២០១៤​តទៅ​។ក្នុង​នោះ​​ក្រសួង​បាន​ត្រៀម​ថវិកា​ចំណាយ​ជិត១​លាន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​សិក្ខា​សាលា​ជាច្រើន រួម​ទាំង​ការ​ចុះ​ស្រាវ​​ជ្រាវ​​ជាដើម​។លោក​បាន​បន្ថែម​ថា ក្រសួង​ព័ត៌មាន​ធ្វើការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន ដោយ​​​បើកទូលាយ​ឲ្យ​មានការ​ចូលរួម​ពី​ស្ថាប័ន​ជាច្រើនរួមមាន​សមាគម​អ្នកកាសែត អង្គការ​សង្គម​ស៊ីវិល ផ្នែក​សិទ្ធិ​មនុស្ស​​ជាតិ និង​អន្តរជាតិ​ព្រមទាំង​អង្គការ​យូណេស្កូ​ជាដើម​។ចំពោះ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​​​​​​បាន​ព័ត៌មាន អ្នកកាសែត​បាន​​ជំរុញ​ឲ្យ​មាន​បទបញ្ញត្តិ​ចាប់បង្ខំ​ឲ្យ​ក្រសួង​​​​​​ស្ថាប័នរដ្ឋ​នីមួយៗរៀបចំ​ឲ្យ​មាន​អ្នកនាំពាក្យ​។ អ្នកនាំពាក្យ​ទាំង​នោះ​ត្រូវតែ​​ជា​បុគ្គល​ដែល​មាន​ចំណេះដឹង​ទាក់ទង​ទៅ​នឹង​ជំនាញ​នីមួយៗ​។ ក្នុងករណី​ដែល​អ្នក​នាំ​ពាក្យ​នោះ​មិន​ផ្ដល់​ព័ត៌មាន​​ដែល​អ្នក​​​​កាសែត​គួរ​ត្រូវ​ដឹង​តែ​អ្នកនាំពាក្យ​នោះ​មិនបាន​ផ្តល់​ឲ្យ​គឺ​ច្បាប់​ត្រូវតែ​ដាក់​ ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​។​​

​ពាក់ព័ន្ធជាមួយនឹងកិច្ចពិភាក្សានោះ ​ក៏​មានការ​ផ្តល់​អនុសាសន៍​ជាច្រើន​ផ្សេងទៀតក្នុង​នោះ​រួម​មាន​ការកំណត់​និយម​​ន័យ​ពាក្យ​ដែល​ប្រើប្រាស់​ឲ្យ​បាន​ច្បាស់​លាស់ ការរើសអើង​ស្ថាប័ន​ព័ត៌មានការ​បង្កើត​គណៈ​កម្មកា​រ​ឯករាជ្យ​ត្រួត​​ពិនិត្យ​​ការអនុវត្ត​ច្បាប់​ស្ដីពីសិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ការ​ធ្វើ​បច្ចុប្បន្ន​​ភា​ព​ព័ត៌មាន​ដោយ​សង្ខេប​រវាង​រាជរដ្ឋាភិបាល ​និង​អ្នកកាសែត​ជាដើម​៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​គ្រាប់បែក​នៅ Bangui​ ឆក់​យកជី​វិតម​នុស្សចំនួន​​ ២០នាក់​

ទីក្រុង Bangui៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ការវ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [336]


លោកស៊ុយសែម៖​ ផល​ដែល​ទទួល​បាន​ពី​វិស័យ​រ៉ែ​នៅ​កម្ពុជា​មាន​តិច​តួច​

ភ្នំពេញ៖ក្នុងអាណត្តិជារដ្ឋម...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [445]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 605 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1653 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865330​ នាក់