មន្ត្រីជាន់ខ្ពស់​ក្រសួងព័ត៌​មានជំរុញ​អ្នកពាក់​ព័ន្ធសិក្សា​ចងក្រង​ភាសាររបាំខ្មែរ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មានបាន​​ជំរុញដល់ក្រុម​​អ្នកស្រាវ​ជ្រាវ និង​​មន្ត្រី​​​ពាក់ព័ន្ធផ្នែករបាំប្រពៃណីយខ្មែរ ត្រូវសិក្សាចងក្រង ឯកសារភាសាររបាំខ្មែរ ​​ដើម្បីឱ្យ​ខ្មែរ​​គ្រប់​​ជំនាន់​​​​​​​​​​​​បានយល់ពីខ្លឹមសារ និងអត្ថន័យ​ពេលទស្សនារបាំ​គ្រប់ប្រភេទ ជាពិសេស របាំអប្សារា របាំរាជទ្រព្យ​និងចូល​រួមអភិ​រក្ស​​ប្រ​ពៃណីជា​តិឲ្យស្ថិតស្ថេរគង់វង្សយូអង្វែង។

          លោក ជា​ ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការ បានជុំរុញបែបនេះ ក្នុងឱកាសដែល លោកបាន អនុញ្ញាត​ឱ្យ លោក បណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានមូល​​និធិកេរ្តិ៍ដំណែល​ខ្មែរ ដឹកនាំសមាជិក​របស់ខ្លួន​ ចូលជួប​សម្តែងការគួសម និង ជម្រាប​អំពីបំណងប្រាថ្នាជាច្រើនទាក់ទិននឹងការអភិរក្សវប្បធម៌ជាតិ ឲ្យបានគង់វង្សសម្រាប់ខ្មែរជំនាន់ក្រោយៗទៀត ព្រម​​​​​ទាំង​បានស្នើសុំនូវអនុសាសន៍មួយចំនួន​ជុំវិញ​ការសិក្សាស្រាវជ្រាវវប្បធម៌កម្ពុជា ដែល​ជមណយបនេះបាន​ធ្វើ​ឡើង​នៅព្រឹកថ្ងៃទី១២ខែវិច្ជិកា ឆ្នាំ​២០១៣នៅអគ្គនាយកដ្ឋានទីភ្នាក់ងាសារព័ត៌មានកម្ពុជា​(AKP)។

          លោក ជា​ ច័ន្ទបរិបូណ៍ បានមានប្រសាសន៍ថា ការងារអភិរក្ស ថែរក្សាវប្បធម៌​ជារឿងយើង​ទាំ​​ងអស់​គ្នាមិនមែន​ជា​រឿង​បុគ្គល ឬ ក្រសួង ស្ថាប័នណាមួយនោះទេ ។ ​កន្លងមកប្រជាពលរដ្ឋខ្មែរ​យើង​រួម​ទាំង​អ្នក​សម្តែង​​របាំផង​ភាគ​ច្រើន​មិនបានយល់ពីខ្លឹមសារ នៃក្បួនក្បាច់រាំ ឬក៏ទម្រង់នៃក្បាច់​​ ​​សម្តែង​​​ចេញ​​មក​​នោះ​ទេ ពួកគេ​គ្រាន់​តែទៅ​ទស្សនា​មើលតែរូបសំរស់ ការប៉ិនប្រសព និងភាពរស់​រវើក​នៃអ្នកសំដែង ឬ អ្នកចូលរួម​តែ​ប៉ុណ្ណោះ។ ពេល​​ទស្សនាចប់ខ្លឹម​សារ​​នៃការសម្តែងក៏ត្រូវចប់​ទៅ​តាម​នោះដែរ ណាមួយពេល​​យើង​មើល​​​​​មិន​​យល់​​ពី​​អត្ថន័យ ពេលនោះយើង​ក៏មិនចង់​ទស្សនា​ទៀត​នោះទេ។

លោករដ្ឋលេខាធិការបានលើកឡើងថា រាល់ទម្រង់​ សិល្បៈរបស់ខ្មែរយើង​និមួយៗ​សុទ្ធតែ​មាន​ភាសារ​សិល្បៈ​នៅ​ក្នុង​​នោះទាំងអស់ ឧទាហរណ៍ ផ្លែឈើគេធ្វើដៃដូចម្តេច ត្រួយគេសម្តែង​បែបណា សម្បាយ ជួបជុំ  ទុកព្រួយ និងការ​ភ័យ​ខ្លាចជាដើម គឺគេធ្វើកាយ​​វិការទាំងអស់ ហើយអ្នក​សម្តែង និងអ្នកមើលភាគច្រើនគឺគាត់បានមិនយល់ដឹង​នោះ​ទេ។ដូច្នេះ ហើយខ្ញុំសួមស្នើរឱ្យមានការ​ចង​ក្រង​ភាសារ​​រ​បាំ(ភាសាសិល្បៈ) នេះឡើងដើម្បីទុ​ក​ជាឯក​​សារមួយ​និងជា​ការ​អភិរក្សរបាំប្រពៃណី​យើង​ទុកឱ្យបានគង់វង្សយូអង្វែង ហើយកូនខ្មែរជំនាន់ក្រោយៗទៀតបានយល់កាន់តែ​ច្បាស់​អំពី​​​វប្បធម៌របស់ខ្លួន និងអត្ថន័យនៃក្បាច់របាំនិមួយៗ។

លោក ជា ច័ន្ទបរិបូណ៍ បញ្ជាក់ថា សព្វថ្ងៃនេះ យើងមានការព្រួយបារម្មណ៍ពី​​ការបា​ត់ប​ង់​​សិល្បះ​​​​​ទស្សនី​យភាពខ្មែរ​មួយចំនួន ព្រោះថាវាបានបាត់បង់បន្តិចម្តងៗពីមួយជំនាន់ទៅមួយជំនា​ន់ ដោយ​សារ​មុ​ខ​​វិជ្ជា​​​នេះ យើងបានរៀន​សូត្រ​ចេះ​តំណរៗ​គ្នា ម្យ៉ាងទៀតគ្មានការចងក្រងជាឯកសារទេ បើសិនជាអ្នកចាស់ៗស្លាប់​​ទៅ​ចំណេះ​​​​ដឹ​​​ង​​ទាំង​​​នោះក៏បាន​ស្លាប់​ទៅតាមបាត់អស់ដែរ។ ដូច្នេះហើយ ត្រូវតែនាំគ្នាការពារ អភិរក្ស និងចងក្រងជាឯកសារឡើងវិញ បើទោះជា​មាន​​​​កំរិតប៉ុណ្ណាក៏ដោយ វាប្រសើរជាងបាត់បង់ទាំងស្រុងនោះដែរ ពិសេសស្រទាប់យុវជន ដែលជា​ទំពាំងស្នងឬស្សី គប្បីនាំ គ្នាងាកមកយកចិត្តទុកដាក់លើការអភិរក្សមរតកដូនតា ដែលជាទ្រព្យកំណប់របស់យើងមានស្រាប់ នេះឲ្យ​បានច្រើន។

          លោក បណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានមូល​​និធិកេរ្តិ៍តំណែល​ខ្មែរ បានលើកឡើងថា ចំពោះ​​ការ​​ចង​​ក្រងជាឯក​សារ​​ភាសារបាំនេះ លោកនឹងខិតខំសហការជាក្រសួងវប្បធម៌ និងសាស្រ្តចា្យ​សិល្បៈ​ចាស់ៗ​ដែលនៅ​សេសសល់ឲ្យ​បាន​ខ្លាំងក្លា ដើម្បីចង់ក្រងឯកសានេះឡើង ។ តែទោះជាយ៉ាងនេះក្តី​គឺទាមទាពេលវេលា និងថវិកាជាច្រើន ក្នុងការ​ធ្វើ​ការ​ងារ​​​​នេះ​​ ឱ្យមានប្រសិទ្ធិភាពនិងទទួល​បានជោគជ័យ ជាមួយគ្នានេះ​ក៏ត្រូវការចាំបាច់នូវកិច្ចសហ​ប្រតិបត្តិការ​ពី​សង្គម​ស៊ីវិល អង្គការជាតិ អន្តរជាតិ មន្ទីរ ស្ថាប័ន ក្រសួងពាក់ព័ន្ធរបស់ជាតិចូលរួមទាំងអស់គ្នា។  លោកស្នើឱ្យ​ក្រសួង​​ព័ត៌​មាន ក្រុមហ៊ុនឯកជន និងអង្គការនានា  ជួយលើផ្នែកថវិកាខ្លះៗ​​ដូច​ដែល លោក ​ខៀវ​​កាញារិទ្ធិ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន ធ្លាប់បានជួ​​យជារៀងរហូតមកលើក​ការងារសិក្សា​ស្រា​វ​​ជ្រាវផ្នែក​​សិល្បៈ ​និង​បុរាណវិទ្យា ។ ប៉ុន្តែការ​ងារខាងលើនេះ នៅមិនទាន់ឆ្លើយតបទៅនិងបំណងប្រាថ្នារបស់មូលនិធិ កេរ្តិ៍តំណែលខ្មែរ ក្នុងការសិក្សាស្រាវជ្រាវ និង​កំពុងប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ចំពោះ ការងារ អភិរក្សវប្បធម៌ជាតិនោះនៅឡើយ។

          សូមបញ្ជាក់ថា នៅ​ក្នុង​ឯកសារ​ របាំ​ខ្មែរ ​របស់​អ្នកនិពន្ធ ពេជ្រ ទុំក្រវ៉ិល ដែល​ត្រូវ​បាន​បោះពុម្ព​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០១ បាន​កត់ត្រា​ថា របាំ​ខ្មែរ​មាន​ចំនួន​បី​ប្រភេទ​គឺ​របាំ​ក្បាច់​បុរាណ​ខ្មែរ របាំ​ប្រពៃ​ណី​ខ្មែរ និង​របាំ​ប្រជាប្រិយ​ខ្មែរ។ របាំ​ក្បាច់​បុរាណ​ខ្មែរ គេ​អាច​ហៅ​ម៉្យាង​ទៀត​ថា របាំ​ព្រះ​រាជ​ទ្រព្យ ដែល​ក្នុង​នោះ​មាន​ដូច​ជា របាំ​ជូនពរ របាំ​ទេព​មនោ​រម្យ របាំ​អប្សរា របាំ​រាម​លក្ម្សណ៍ ជប​លក្ម្សណ៍ របាំ​មុនី​មេខឡា និង​រ​បាំ​សុវណ្ណ​មច្ឆាជា​ដើម។ របាំ​ប្រពៃណី​​​ខ្មែរ ​គឺ​សម្គាល់​​របាំ​ទាំង​ឡាយ​ណា​​ដែល​ស្ថិត​ជាប់​នឹង​ពិធី​ប្រពៃណី ឬ​ពិធី​តំណ​ត្រកូល ដ៏​យូរ​​លង់​មក​ហើយ​របស់​ជន​ជាតិ​ខ្មែរ ឬ​​ក៏​​ជន​ជាតិ​ដទៃ​ទៀត​ទាំង​អស់ ដែល​រស់នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ចំពោះ​របាំ​ប្រជា​ប្រិយ​ខ្មែរ​វិញ គឺ​ជា​​ប្រភេទ​​របាំ​ដែល​មាន​ការ​និយម​ជា​ទូទៅ​នៅ​​ក្នុង​ប្រទេស ដែល​មាន​ដូច​ជា រាំ​វង់ រាំ​ក្បាច់ និង​សារ៉ា​វ៉ាន់ ជាដើម។  របាំ​បុ​​រាណ​​​ខ្មែរ ឬ របាំ​ព្រះ​រាជ​ទ្រព្យ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បេតិក​ភណ្ឌ​វប្បធម៌​របស់​មនុស្ស​ជាតិ​នៃ​​ អង្គការ​យូនីស្កូ នៅ​​ថ្ងៃ​​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៣៕ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1090]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [890]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1182]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1181]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1099]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ចៅ ផលឌឿ និង​ឃឹម ពេជ្រ​ចិន្តា ដណ្តើម​​​គ្នា​ឈ្នះ​នៅ​សង្វៀន​បឹង​ស្នោ

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ​ ទី​៣១ មីនា​...អានបន្ត

ប្រដាល់បុរាណខ្មែរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [766]


សមាគមកម្ពុជា​ការពារអ្នកកាសែត​បង្កើនការយល់ដឹង​ដល់អ្នកកាសែត​ពីសេរីភាពនិង​ក្រមសីលធម៌របស់ខ្លួន​

ភ្នំពេញ:សមាគមកម្ពុជាការពារអ្នកកាសែតបានបើកសិក្ខាសា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [764]


ជន​​ដៃដល់​មួយក្រុម​ចាប់ជំរិត​មនុស្ស​ ២នាក់​នៅក្នុង​រមណីយ​ដ្ឋាន ​Holiday ​

ប្រទេសម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ ភ្ញៀវទេសចតណ៍ជនជាត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [783]


តុលាការ​​អេហ្ស៊ីប​​កាត់ទោសមនុស្សចំនួន​ ២៦​ នាក់​អោយ​ជាប់ពន្ធនាគារអស់មួយជីវិត

ប្រទេសអេហ្ស៊ីប៖ កាលពីថ្ងៃពុធម្សិលមិញ តុលាការនៅក្នុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [369]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 49 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 684 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2717 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 870055​ នាក់