សាលារាជធានីភ្នំពេញ​កោះហៅលោក ​សម រង្ស៊ី​ និង​លោក កឹម សុខា ​ភាព​មិ​ន​ប្រក្រតីយ៉ាងហោច​ចំនួន ​៤ខ ​លើការទទួលខុសត្រូវ​ដឹកនាំបាតុកម្ម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំភេញ ៖សាលា​រាជធានី​ភ្នំពេញ ​បានកោះអញ្ជើញ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មក​ជ​ជែក​គ្នា​​នៅ​ថ្ងៃស្អែ​កនេះ អំពីការ​គ្រប់គ្រង​បាតុកម្ម​ និង​ការដង្ហែរ​ក្បួន​ក្រោយ​ស្ថានភាព​​មិន​ប្រក្រតី​មួយចំនួន​ដែល​ចាំបាច់​ត្រូវមានការកែលម្អ​ជាបន្ទាន់។លិខិត​​ចុះថ្ងៃ​ទី​២០ ខែធ្នូ ២០១៣ នេះ ​បាន​កត់​សម្គាល់​ថា ​ការធ្វើ​សកម្មភាព​សម្តែង​មតិចំនួន​៥​ថ្ងៃ កន្លងមក​នេះ ​ភាពមិនប្រក្រតី​យ៉ាង​ហោចចំនួន ៤ខ ​ដែល​ចាំបាច់​ត្រូវអ្នក​ទទួលខុស​ត្រូវ​ដឹក​នាំបាតុកម្ម ​ធ្វើការ​កែ​លម្អ​ជាបន្ទាន់​។

នៅក្នុងលិខិតនោះ បានបង្ហាញឱ្យដឹងថា នៅ​ចំណុច​ទាំង៤ ​ដែល​បានសាលារាជធានី​ភ្នំពេញ ​បាន​សរសេរ​រួមមាន​បញ្ហា​បរិស្ថាន​អនាម័យ​នៅ​ទីលាន​ប្រជាធិប​តេយ្យនិង​សួនច្បារ ​សាធារណៈ, ​ការងារ​សន្តិ​សុខ​​និង​សណ្តាប់​ធ្នាប់​ចរាចរ​ណ៍​តាម​ដងផ្លូវ, ​ការ​គ្រប់​គ្រង​កំលាំង​អ្នក​ចូលរួមបាតុកម្ម ​និង​ការ​សម្តែង​មតិ​និង​ប្រើពាក្យ​សម្តី​ប៉ះពាល់​ដល់​សិទ្ធិបុគ្គល​ដែល​ សាលា​រាជធានី​ភ្នំពេញ​បាន​ចាត់​ទុក​ថាជា អំពើ​ធ្ងន់ធ្ងរ​មួយនិង​ជាអំពើ​ប្រមាថ​ប្រាសចាក​ពី​ព្រំដែន​នៃ​សិទ្ធិ​សម្តែង​មតិ​ ដែល​មាន​ចែង​ក្នុង​ច្បាប់​។ ​

គួរកត់សម្គាល់​ថា យោងតាម​លិខិត​មួយ​របស់រាជរដ្ឋាភិបាល​កាលពីថ្ងៃទី ១៩ ធ្នូ ម្សិលមិញ​  លិខិត​បាន​ប្រាប់​អ្នក​រៀបចំ​ធ្វើ​បាតុកម្ម​ និង​បាតុករ​នូវការត្រូវ ​គោរព​និង​អនុវត្ត​សិទ្ធិអោយ​បាន​ត្រឹមត្រូ​វ​តាម​មាត្រា​​ច្បាប់ទី៣១​, ៣៧ ​និងទី៤១​។​បើតាមមាត្រា​ច្បាប់​ទី៣១ នៃ​រដ្ឋធម្មនុញ្ញ​បានចែង​ថា ​«ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើ​គ្នាចំពោះ​មុខ​ច្បា​ប់​មាន​សិទ្ធិ​សេរីភាព​និង​ករណី​យកិច្ច​ដូចគ្នា​ ទាំងអស់​ដោយ​ឥតប្រកាន់​ពូជ​សាសន៍​ពណ៌សម្បុរ​ភេទ ភាសា ​ជំនឿ​ សាសនា ​និន្នាកា​នយោបាយ ដើម​កំណើត ​ជាតិ ​ឋានៈសង្គម ​ធនធាន​ឬ​ស្ថានភាព​ឯទៀត​ឡើយ​។ ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួនរបស់​ បុគ្គលម្នាក់ៗ​ មិនត្រូវ​អោយ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃឡើយ។​ ការ​ប្រើ​សិទ្ធិ​សេរីភាព​នេះ​ ត្រូវប្រព្រឹត្ត​តាម​លក្ខខណ្ឌ កំណត់​ក្នុងច្បាប់»​។​ 

មាត្រាទី៣៧​នោះវិញ​ ​បានចែងដែរថា​«សិទ្ធិ​ធ្វើកូ​ដកម្ម​និង​ធ្វើ​បាតុកម្ម​ដោយ ​សន្តិវិធី​ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃច្បាប់»​។ ​ចំណែក​មាត្រាទី​៤១វិញ ​បាន​សរសេរ​ថា​«ប្រជាពលរដ្ឋ​ ខ្មែរ​ មាន​សេរីភាព​ខាង​បញ្ចេញ​មតិ​របស់ខ្លួន ​សេរីភាព​ខាង​សារ​ព័ត៌មាន ​សេរីភាព​ខាងការ​បោះពុម្ពផ្សាយ​ សេរី​ភាព​ខាង​ការប្រជុំ។ ​ជនណា​ក៏​ដោយ​មិនអាច​ឆ្លៀតប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​នាំអោយប៉ះ​ពាល់​ដល់​ កិត្តិយស ​អ្នកដទៃ​ដល់​ទំនៀម​ទំលាប់​ល្អ​របស់សង្គម ​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​និង​សន្តិសុខ​ជាតិ​បាន​ឡើយ»។​  គួរបញ្ជាក់ថា លិខិតដែល​សាលារាជធានី​ភ្នំពេញ​ កោះអញ្ជើញ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​លោក​ សម រង្ស៊ី​ និង​អនុ​ប្រធាន​លោក​ កឹម សុខា ​បាន​កំណត់ការ​ជួប​ពិភាក្សា​គ្នា​ជាមួយ​នឹង​អភិបាល​នៃ​គណៈ​​អភិបាល​រាជធានី​ ភ្នំពេញ ​នៅថ្ងៃ​សៅរ៍ទី២១ ​ធ្នូនៅ​វេលា​ម៉ោង​៩ព្រឹក​នៅ​សាលា​រាជធានី​ភ្នំពេញ​៕  ដោយ​​ ៖ភីនរ៉ា                                       

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ការជាប់គាំង​នយោបាយ​ជិត​៧ខែ​ដោយសារបក្សជាប់ឆ្នោត​ប្រកាន់​ជំហរចរចាររៀងខ្លួន​

ភ្នំពេញ៖ ចាប់តំាងពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [337]


​ឧបការីរង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​ នឹង​មកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [287]


EU ស្វាគមន៍ដំណើរការ បោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖  លោកស្រី Cath...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [316]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 338 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 595 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864272​ នាក់