គណៈកម្មការប្រតិបត្តិហ្វ៊ុនស៊ិនប៉ិច ខេត្តបន្ទាយមានជ័យជួបសំណេះសំណាល ជាមួយសកម្មជន និងអ្នកគាំទ្រនៅឃុំគោកកឋិន និងឃុំភូមិថ្មី ស្រុកថ្មពួក
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ឯកឧត្តម ញិក គិមឈុន ប្រធានគណៈ
កម្មការប្រតិបត្តិហ្វ៊ុនស៊ិនប៉ិចខេត្ត រួមមានដំណើរដោយសហជីវិន ស៊ិន ឈានប៉ោ, សហជីវិន សាយ ហ៊ន
អនុប្រធានគណៈកម្មការប្រតិបត្តិខេត្ត,  សហជីវិន សៅ នី ប្រធានគណៈកម្មការប្រតិបត្តិស្រុកថ្មពួក និង
សហជីវិនប្រធានការិយាល័យប្រតិបត្តិឃុំព្រមទាំងសហជីវិន សហជីវិនីជាអនុប្រធានការិយាល័យប្រតិបត្តិឃុំ
ជាច្រើននាក់ទៀត។

 នៅព្រឹកវេលាម៉ោង៩ និង៣០នាទីឯកឧត្តម ញិក គិមឈុន និងអ្នករួមដំណើរជួបសំណេះសំណាលជាមួយបងប្អូន
សកម្មជន និងអ្នកគាំទ្រចំនួន២៥០នាក់មកពី២៥ក្រុមស្ថិតក្នុងភូមិទ្រៀស ឃុំគោកកឋិន និងនៅវេលាម៉ោង៣រសៀល
បន្តជួបសំណេះសំណាលសមាជិកបក្សចំនួន១១៦នាក់ទៀតនៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីសហជីវិន សៅ នី ប្រធានគណៈកម្មការប្រតិបត្តិហ្វ៊ុនស៊ិនប៉ិចស្រុកថ្មពួកអានរបាយការណ៍ពីការរៀបចំរចនា
សម្ព័ន្ធក្រុម ភូមិ និងឃុំ និងសភាពការណ៍ទូទៅក្នុងស្រុករួចមក ឯកឧត្តម ញិក គិមឈុន បានថ្លែងទៅកាន់អ្នកគាំទ្រ
ក្នុងនាមឯកឧត្តម បណ្ឌិត ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច និងក្នុងនាមឯកឧត្តមផ្ទាល់ថា
សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ សម្តេចឪ សម្តេចតា នៃយើងព្រះអង្គបានបង្កើតនូវចលនាតស៊ូមួយ
មានឈ្មោះថា”រណសិរ្ស រួបរួមជាតិ ដើម្បីកម្ពុជា ​ឯករាជ្យ អព្យាក្រឹត សន្តិ និងសហប្រតិបត្តិ” អក្សរកាត់
“ រ.រ.ជ.ក.ឯ.អ.ស.ស”ហើយហៅកាត់តាមភាសាបារាំងថា “ ហ្វ៊ុនស៊ិនប៉ិច “។

ចលនានេះកើតឡើងដោយចលនាខ្មែរស្នេហាជាតិធំៗចំនួន៣ គឺរួមមានៈ ចលនាម៉ូលីណាកា, ចលនាឃ្លាំងមឿង និង
ចលនាឧត្តរទិស កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៨១ ហើយបានក្លាយជាគណបក្សនយោបាយក្នុងឱកាសសមាជ
ថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ១៩៩២ នៅភូមិត្រុំ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

គណបក្សហ្វ៊ុនស៊ិនប៉ិនបានឈ្នះការបោះឆ្នោតនៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្តអង្គការ
សហប្រជាជាតិហៅកាត់ថា “UNTAC”ហើយហ្វ៊ុនស៊ិនប៉ិចបានរួមចង្កើតនូវព្រះរាជាណាចក្រកម្ពុជាទី២ឡើងជាមួយ
បក្សនយោបាយដែលមានអសនៈនៅក្នុងរដ្ឋសភាជាតិ។ ឯកឧត្តមថ្លែងបន្តទៀតថា ហ្វ៊ុនស៊ិនប៉ិចចូលរួមកសាង
អភិវឌ្ឈន៍ប្រទេសតាំងពីអណត្តិទី១ មកដល់បច្ចុប្បន្ន។ លើសពីនេះទៅទៀតឯកឧត្តមក៏បានជម្រាបជូនសកម្មជន
និងអ្នកគាំទ្រទាំងអស់ថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ខាងមុខគណបក្សនឹងធ្វើសមាជវិសាមញ្ញមួយក្នុង
គោលបំណងកែសម្រួលអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ព្រមទាំងធ្វើការជ្រើសរើសប្រធានបក្សថ្មី ហើយ
សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី (បុត្រីពៅរបស់សម្តេចឪ) ព្រះអង្គនឹងឡើងជាប្រធានគណបក្ស
ហ្វ៊ុនស៊ិនប៉ិច ហើយក៏ជាបេក្ខភាពនាយករដ្ឋមន្ត្រីសំរាប់ការបោះឆ្នោតអាណត្តិទី៥ខាងមុខនេះទៀតផង។
ដូចនេះ សូមបងប្អូនទាំងអស់ជឿ និងសង្ឈឹមទុកជាមុនចុះថា ហ្វ៊ុនស៊ិនប៉ិចនឹងឈ្នះអសនៈបានច្រើនក្រោម
ការដឹកនាំរបស់សម្តេចអារុណរស្មី ក្នុងការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។ មុនបញ្ចប់កម្មវិធី
ឯកឧត្តម ញិក គិមឈុន បានផ្តល់ជូនអ្នកចូលរួមក្នុងម្នាក់ទទួលបានក្រមាចំនួន០១ ថ្នាំពេទ្យចំនួន០១ កំប៉ុង
និងថវិកាចំនួន៥.០០០រៀល៕ ដោយ ពុធ វិច្ឆិកា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋាភិបាលបង្កើត​ការងារ​បានជាង១លាន​កន្លែងគិត​ត្រឹមឆ្នាំ​២០១១មក​

ភ្នំពេញ៖​គិតត្រឹមឆ្នាំ២០១១មក រដ្ឋាភិបាលបានបង្កើតកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


ពិធីប្រកាសចូលកាន់តំណែងអភិបាល​រាជ​ធានី​ភ្នំ​ពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា នេះនៅសាលារាជ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [431]


ក្មេង​ស្រីវ័យ​ជំទង់​ម្នាក់​ត្រួវបា​នគេបា​ញ់សំ​លាប់​នៅទីក្រុង​ឡុង​ដ៍​​​​​

អង់គ្លេស៖ កាលពីរាត្រីយប់មិញនេះក្មេងស្រីវ័យជំទង់ម្ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [336]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 298 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 553 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864230​ នាក់