​​ឡាវ​​នៅ​តែ​​ជម្នះ​​សង់​​ទំនប់​​​​វារី​អគ្គិសនី​​ ដន​សា​ហុង ​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​​ពលរដ្ឋ​កម្ពុជា​​ប្រមាណ​​ជាង ​៦ ​លាន​នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ​នេះ​បើតាម​ការអះអាង​របស់​លោក​ឈិ​ត សំអាត នាយ​ប្រតិបត្តិ​វេទិកា នៃ​អង្គការ​មិនមែន​រដ្ឋាភិបាលស្តី​ពី​​កម្ពុជា នៅក្នុង​សន្និសីទកាសែត​មួយ នៅ​ព្រឹក​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ទីស្នាក់ការ​វេទិកា នៃ​អង្គការ​មិន ​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បានឱ្យដឹងថា ការប្តេជ្ញាចិត្ត​ជម្នះ​របស់​ប្រទេស​​ឡាវ ក្នុងការ​សាងសង់​ទំនប់​វា​រី​អគ្គិសនីដន​​សា​ហុង (Don Sahong) បាន​គំរាមកំហែង និង​រង​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ​កម្ពុជាប្រមាណ​ជាង ៦ លាន​​នាក់ ដែល​រស់នៅ​ដោយផ្ទាល់ និង​ដោយ​ប្រយោល តាម​ដង​ទន្លេមេគង្គ និង​ប៉ះពាល់​ដល់​ផ្នែក​ជលផល សន្តិសុខ​​ស្បៀង និង​សេដ្ឋកិច្ច​។​​


​លោក ​ឈិ​ត សំអាត បានបន្ថែមទៀតថា គម្រោង​វា​រី​អគ្គិសនី (ដន​សា​ហុង) ដែល​បានគ្រោង​ធ្វើឡើង គឺ​ស្ថិតនៅលើ​​តួ​ទន្លេមេគង្គនៅក្នុង​តំបន់​ស៊ីផា​ន់​ដន ភាគខាងត្បូង​ប្រទេស​ឡាវនៅ​ជិត​២​គីឡូ​ម៉ែត្រខាងលើ​ខ្សែទឹកនៃ​ព្រំដែន​ឡាវ​-​​​កម្ពុជា​។ ទំនប់​ដន​សា​ហុង គម្រោង​គំរាមកំហែង​ការប្រកប​របរ​ចិញ្ចឹមជីវិត និង​ជលផល​ដ៏​សម្បូរបែបក្នុង​មូលដ្ឋាន​នៅ​​ក្នុង​​ប្រទេស​ឡាវ និង​អាចមាន​ផលប៉ះពាល់​ផង​ដែរលើ​ជលផល​នៅក្នុង​ប្រទេស​កម្ពុជា​-​ថៃ និង​វៀតណាម ទន្ទឹមគ្នា​​នឹង​​ផលវិបាក​ចំពោះ​សន្តិសុខ​ស្បៀង និង​សេដ្ឋកិច្ច​នៃ​តំបន់​នេះ​។ ​

លើសពីនេះ ដោយ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ហ្វូង​សត្វ​ផ្សោត អ៊ី​រ៉ា​វ៉ាត​ឌី​(Irrawaddy) និង​ត្រី​របស់​កម្ពុជា មាន​ប្រមាណ​ជាង ២០០​​ប្រភេទ ដែល​បាន​បំលាស់​ទីទៅ​ឡើង ទៅខាង​លើ ចុងក្រោយ​នៅក្នុង​ប្រទេស​ឡាវ ក៏ដូចជា​ការ​បង្វែរ​ទឹកពី​ល្បាក់​ទឹក​ផា​ផេង ទំនប់​ដន​សា​ហុង អាចធ្វើ​ឲ្យ​ខូ​ត​ខាត​ដល់​កំណើន​ប្រជាប្រិយភាព​តំបន់​នេះ ដែលជា​តំបន់​គោល​ដៅ​​ទេសចរណ៍​មួយ​។​


 លោក​ឈិ​ត សំអាត បាន​បន្ថែមថា “​ការសង់​សង់​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង គឺ​យើង​មានការ​ព្រួយ​​​​​​​បារម្ភ​ជា​ច្រើន​​ វា​ជាការ​គម្រាមកំហែង​មួយ​ដល់​ដង​ទន្លេមេគង្គ​របស់​យើង និង​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជាជាង៦លាន​នាក់​”​។​ ​​
អង្គ​​ការ​​សង្គម​ស៊ីវិល បាន​ផ្ញើលិខិត​ចំហ​មួយនៅ​ឆ្នាំ​២០១៣​នេះ នា​ខែកក្កដា ទៅ​ប្រទេស​ឡាវ និង​បាន​ទ​ទួ​ច​យ៉ាង​​​ម៉ឺងម៉ាត់​​ថា រាល់​ការសាងសង់​ទំនប់នៅតាម​ដង​ទន្លេមេគង្គ​នោះ ត្រូវតែ​ផ្អាក​ការសាងសង់​សិន ឲ្យ​បាន​រយៈពេល​១០​​ឆ្នាំ ស្របទៅតាម​ការសិក្សារ​បស់​គណៈកម្មការ​ទន្លេ​មេគង្គ (SEA) ការសិក្សា​ផលប៉ះពាល់​បរិស្ថាន​ជា​យុទ្ធសាស្ត្រ គឺ​​ពន្យារ​ពេល​សិក្សា ឲ្យ​បាន​១០​ឆ្នាំ​។​

លោក​ បញ្ជាក់ផលដែរថា ទំ​បន់​នេះមាន​កំពស់ ពី​៣០ ទៅ ៣២​ម៉ែត្រ និង​ផលិត​អគ្គិសនី ពី​២៤០ ដល់៣៦០មេ​ហ្គា​វ៉ា​ត់ ដែល​ភាគច្រើន សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង​កម្ពុជា​។ វា​រី​អគ្គិសនី​នេះ គឺ​សាងសង់ឡើង ដោយ​ក្រុមហ៊ុន Mega First Corporation Berhad (MFCB) គឺជា​ក្រុមហ៊ុន​វិស្វកម្មនិង​សំណង់​ម៉ាឡេស៊ី​។​ទំ​បន់​វា​រី​អគ្គិសនី​ដន​សា​ហុង គឺ​មិន​​សម​ម​ហេតុផល​ទេ សម្រាប់​ការផលិត​អគ្គិសនី កម្លាំង​មិន​លើស ពី​៣៦០​មេ​ហ្គា​វ៉ា​ត់​។ ទំនប់​នេះ មុខជា​គម្រាម​កំហែង​​ដល់​ជលផល​នេសាទ ពាណិជ្ជកម្ម និង​ការ​ចិញ្ចឹមជីវិត​ដ៏​សំខាន់​ក្រៃលែង ក៏ដូចជា​ភោគទ្រព្យ​ជីវសាស្ត្រ និង​ឧស្សា​ហកម្ម​ទេសចរណ៍ នៃ​តំបន់​នេះ​ផងដែរ​។

យោងតាម​កិច្ចព្រមព្រៀង​ទន្លេមេគង្គ​ឆ្នាំ​១៩៩៥ ទាមទារ​ឲ្យ​មានការ​សិក្សា​ឆ្លងដែនទាមទារ​ឲ្យ​មាន​ការ​​សិក្សា​ឲ្យ​បាន​​លម្អិត ដែល​វា​បាន​ប៉ះពាល់​ដល់​ធនធានធម្មជាតិ ប៉ះពាល់​ដល់​ត្រី​ផ្សោត ប៉ះពាល់​ដល់​តំបន់ដីសើម ប៉ះពាល់​ដល់​​ការរស់នៅ​របស់​ជីវភាព​ផ្សេងៗ​។ ចំណែក​ប្រទេស​ឡាវ បាន​សិក្សា​លើ​ការសាងសង់​ទំនប់ (ដន​សា​ហុង)​​ថា មិនមាន​​ផលប៉ះពាល់​ទៅដល់​ត្រី​និង​ផ្នែក​ផ្សេងៗ​ទៀត​នោះទេ​។​ ដោយ ៖ មករា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [649]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [666]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [664]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [652]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [704]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សាលារាជធានីភ្នំពេញទទួលពានរង្វាន់ ទិវាពិភពលោកគ្មានថ្នាំជក់ពីអង្គការសុខភាពពិភពលោក

សាលារាជធានីភ្នំពេញទទួលពានរង្វាន់ទិវាពិភពលោកគ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [269]


ប្រទេស​​អាមេរិក​ទទួល​រងអាកាស​ធាតុដ៏​ត្រជាក់បំ​ផុត​​​​

ប្រទេសអាមេរិក៖ សព្វថ្ងៃនេះ ប្រទេសអាមេរិកគឺកំពុងតែរ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [315]


បំផ្ទុះ​គ្រាប់បែក​នៅប្រទេស​លីបង់​ ស្លាប់​ ៥នាក់​ រងរបួស​ជាង ៦០នាក់​

ប្រទេសលីបង់៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ការបំផ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [362]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 23 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 178 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 276 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745884​ នាក់