ស្រី​ស្នេហ៍​មិន​ជិះ​ម៉ូតូ​ជា​មួយ បោះ​ពួយ​បុក​រថយន្ត​បង្ហាញ​ចិត្ត​ស្មោះ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

រាជធានីភ្នំពេញ ៖​ យុវជន​ឈាម​ក្តៅ​ម្នាក់​ ដោយ​សារ​តែ​ខឹង​ស្រី​ស្នេហ៍​មិន​ព្រម​ជិះ​ម៉ូតូ​ជាមួយ​ ក៏​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដោយ​ចេតនា​ ដើម្បី​សម្លាប់​ខ្លួន​ឱ្យ​ស្រី​ស្នេហ៍​មើល​ឃើញ​ពី​ចិត្ត​ស្មោះ​របស់​ខ្លួន​​ ដែល​មិន​ដឹង​ថា​ការ​បង្ហាញ​ពី​ចិត្ត​ស្មោះ​នេះ​ តើ​ទទួល​បាន​អ្វី​មក​វិញ​ទេ​ប្រសិន​បើ​របួស​បាក់​ដៃ​បាក់​ជើង​ ឬ​ក៏​ស្លាប់​នោះ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ជិត​ស្តុប​បូក​គោ​ មុខ​ឃ្លាំង​លក់​រថយន្ត​លេខ​២២​ តាម​មហា​វិថី​ម៉ៅ​សេទុង​ ក្នុង​ភូមិ​៩ សង្កាត់បឹង​កេង​កង​ទី៣ ខណ្ឌ​ចំការ​មន​ កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៧ មេសា​ ។

ប្រភព​ព័ត៌​មាន​ពី​មិត្ត​ភក្តិ​យុវជន​ឈាម​ក្តៅ​រូប​ នេះ​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ រូប​គេ​បាន​ជិះ​ម៉ូតូ​អាយ​ខន​ ពណ៌​ផ្ទៃ​មេឃ​លាយ​ស​ ពាក់​ស្លាក​លេខ​ កំពង់​ចាម​ 1B-0182 រួម​ជា​មួយ​មិត្ត​ភក្តិ​ និង​ស្រី​ស្នេហ៍​របស់​គេ​ទៅ​ដើរ​លេង​ រួច​ហើយ​ទៅ​រក​ហូប​ចំណី​នៅ​ម្តុំ​ស្តុប​បូក​គោ​ ។ ក្រោយ​ពេល​ចេញ​ពី​ហូប​ចុក​នោះ​ ស្រាប់​តែ​នារី​ជា​ស្រី​ស្នេហ៍​មិន​ព្រម​ជិះ​ម៉ូតូ​ជា​មួយ​ ដោយ​ជិះ​ម៉ូតូ​ជា​មួយ​មិត្ត​ភក្តិ​នារីៗ​វិញ​ ធ្វើ​ឱ្យ​យុវជន​រូប​នោះ​តូច​ចិត្ត​ ហើយ​ក៏​មាន​កំហឹង​ និង​និយាយ​ថា​ បើ​មិន​ព្រម​ជិះ​ជា​មួយ​ទេ​ គេ​នឹង​ជិះ​ម៉ូតូ​បុក​រថយន្ត​ឱ្យ​ស្លាប់​ ។ ឯ​នារី​ជា​ស្រី​ស្នេហ៍​បាន​តប​វិញ​ថា​ បើ​ចង់​បុក​ក៏​បុក​ចុះ​ ស្រាប់​តែ​យុវជន​ចិត្ត​ក្តៅ​នោះ​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​ចរា​ចរណ៍​ខាង​ឆ្វេង ​ដៃ​ពី​លិច​ទៅ​កើត​ ជិះ​ទៅ​បុក​រថយន្ត​ទួរីស​ ពណ៌​ស​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2K-0466 ដែល​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ដោយ​បុក​ចំ​ពី​មុខ​រថយន្ត​ជាប់​ឆ្កឹង​ និង​ដួល​សន្លប់​រង​របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯក​ជន​ភ្លាមៗ​ដែរ​ ។

ក្រោយ​ពេល​កើត​ហេតុ​ ម៉ូតូ​និង​រថយន្ត​ ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​នគរ​បាល​ចរា​ចរ​ផ្លូវ ​គោក​ រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​តាម​នីតិ​វិធី​ ។

ព័ត៌​មាន​នេះ​គឺ​ជា​សារ​មួយ​សម្រាប់​យុវវ័យ​សម័យ​ បច្ចុប្បន្ន​ ដែល​កំពុង​តែ​ងប់​ងុល​នឹង​ជំងឺ​ស្នេហា​ សង្សារ​ អូន​បង​ទាំង​ឡាយ​ ត្រូវ​តែ​យល់​ថា​ រាល់​ការ​ប្រព្រឹត្ត​របស់​ខ្លួន​គប្បី​ត្រូវ​ពិចារណា​ឱ្យ​បាន​សម​ស្រប​ផង​ ដែរ​ ថា​តើ​គួរ​ប្រកាន់​យក​បែប​ណា ?

ដកស្រង់ចេញពីគេហទំព័រ កោះសន្តិភាព

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

អំពើ​ហឹង្សា​នៅប្រទេស​អ៊ីរ៉ាក់​ ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ១០នាក់​

ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃច័ន្ទម្សិលមិញ អំពើហឹង្សារ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [403]


ក្រឡាប់​ទូក​នៅក្នុង​សមុទ្រ​ Andaman ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ២១នាក់​

ប្រទេសឥណ្ឌា៖ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ការក្រឡ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [390]


ការបាញ់​ប្រហារ​គ្នា​នៅសៅឌីអារ៉ាប់​ប៊ីឆក់​យកជី​វិត​មនុស្ស​ ៤នាក់​

ប្រទេសសៅឌីអារ៉ាប់ប៊ី៖ ការបាញ់ប្រហារគ្នាយ៉ាងសាហាវរវ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [404]


ល្បែងស៊ីសង​​គ្រប់ប្រភេទ​ ​នៅជាំក្សាន្ត​ ​គ្មានសមត្ថកិច្ច​​ណាម្នាក់ចេញ​​មុខបង្ក្រាប​​

ព្រះ​វិហារ​៖ ល្បែងស៊ីសង​គ្រប់​ប្រភេទ មាន​អាប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [373]


តំណាងរាស្ត្រគណបក្សប្រឆាំង ១១ រូប ត្រូវបានគណៈកម្មការទី៩រដ្ឋសភាស្នើឲ្យបង្កកប្រាក់ខែ

តំណាងរាស្ត្រ​គណបក្សប្រឆាំង១១រូបត្រូវ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [379]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 157 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 786 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040053​ នាក់