ប្រទេសបង់ក្លាដេស៖ កាលពីព្រឹកថ្ងៃអង្គារនេះរដ្ឋាភិបាលរបស់ប្រទេសបង់ក្លាដេសបានសម្រេចចិត្តដំឡើងប្រាក់
ខែ ៧៧%( $៦៨ឬ ៥៣០០Takasក៏ក្នុងមួយខែ) បន្ថែមទៀតលើប្រាក់ខែគោលរបស់កម្មករក្រណាត់នីមួយៗ។ ទោះបី
ជាយ៉ាងណាក៍ដោយប្រាក់បន្ថែមនេះគឺនៅទាបជាងអ្វីដែលកម្មករទាំងអស់ចង់បានគឺ ៨០០០Takas ក្នុងមួយខែ។ នៅ
ដើមឆ្នាំនេះលក្ខណ្ឌការងារក្នុងរោងចក្រនីមួយៗគឺត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់បន្ទាប់ពីរោងចក្រក្រណាត់មួយ
កន្លែងក្នុងប្រទេសនេះបានបាក់ស្រុតកាលពីខែមេសាកន្លងមកដែលបណ្តាលអោយកម្មករជាង ១១០០នាក់ស្លាប់។
ការបាក់ស្រុតរោងចក្រគឺជាបញ្ហាមួយដ៏គួរអោយបារម្ភពីព្រោះកម្មកររោងចក្រនីមួយៗបានទាមទារអោយមានការ
ដំឡើងប្រាក់ខែបន្ថែមទៀតនិងបង្កើនប្រព័ន្ធសុវត្ថិភាពក្នុងការងារផងដែរ។ក៏ប៉ុន្តែប្រធានរោងចក្របានប្រកែកថា ការដំឡើងប្រាក់ខែខ្ពស់ពេកគឺអាចប៉ះពាល់យ៉ាងខ្លាំងលើការប្រកួតប្រជែងរបស់រោងចក្រយើង។ ដោយ៖ តុលា