​គិត​​ត្រឹម​​ថ្ងៃ​​ទី​​២​​២ ​តុលា​បក្ស​ប្រ​ឆាំ​ង​ប្រមូល​ស្នាម​មេ​ដៃ​ពល​រដ្ឋ​បាន​ជាង​២​លាន​នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

 

ភ្នំពេញ៖ គិតត្រឹមរយៈពេល២២ថ្ងៃ គណបក្សសង្រ្គោះជាតិ បាន​ប្រមូល​ស្នាម​មេដៃ ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង​២​លាន​​នាក់​ហើយ ដើម្បី​ដាក់ជូន​អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​​ប៉ារីស​ទាំងអស់​។ នេះបើតាមការ​ សរសេររបស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ នៅ​ថ្ងៃទី២២ ​ខែតុលា​នេះ។

ការប្រមូលស្នាមមេដៃប្រជាពលរដ្ឋនេះ ត្រូវបានលោក កឹម សុខា បញ្ជាក់ ថា គឺ​ដើម្បី​ឲ្យ​អគ្គលេខាធិការ អង្គការ​សហ​​ប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដោយ​​​​ឲ្យ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​គោរព និង​ប្រតិបត្តិ​ឲ្យបាន​ពេញលេញ​នូវ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣​​ខែតុលា​ឆ្នាំ​១៩៩១​។​

គួរបញ្ជាក់ ថា គណបក្សប្រឆាំង បានចាប់ផ្ដើម​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ តាំងពី​ថ្ងៃ​ទី​០៦ ខែតុលា ដើម្បី​ជា​ញត្តិ​​ដាក់ជូន​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០​១៣​​ដែល​ជា​ថ្ងៃ​គណបក្ស​នេះ​គ្រោង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ ឲ្យជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ឲ្យស្រប​តាម​កិច្ច​ព្រមព្រៀង​​​នឹង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ឲ្យបាន​ជាង៣​លាន​នាក់​ ៕ ដោយ៖ រតនា

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1455]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1344]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1155]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1166]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1250]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

តើ​​ក្រុមមួយ​ណានឹង​ក្លាយ​ទៅជា​ម្ចាស់​ជើង​ឯក​នៃពាន​រង្វាន់ ​Barclay​ Premier​ League ?​

បាល់ទាត់៖ នៅក្នុងរដួវកាលនេះ ក្រុមតោខៀវ Chelsea ក្...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [724]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 663 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1274 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231373​ នាក់